Home ព័ត៌មានអន្តរជាតិ បាតុភូតដ៏កម្រធ្លាក់ត្រីពីលើមេឃ ខណៈភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសអ៊ីរ៉ង់

បាតុភូតដ៏កម្រធ្លាក់ត្រីពីលើមេឃ ខណៈភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសអ៊ីរ៉ង់

149
0

បរទេស៖ ថ្មីៗនេះមានវីដេអូមួយកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាញសង្គម ខណៈភ្លៀងធ្លាក់ខ្លាំងស្រាប់តែមានត្រីរាប់ពាន់លានក្បាលបានធ្លាក់ពីលើមេឃនៅក្នុងតំបន់ Yasuj ប្រទេសអ៊ីរ៉ង់ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីល្ងាចថ្ងៃទី៦ ខែឧសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicl2vTuXPEJbXn_63KqYmPP-X9e_fU-_SlJdwJWIM44pyW3f7mRWW13HOVHyQ0sEuWHPrXfCj2HwJ8GEnpwgvEVkPerUTvBAMc_6Ka6jAdcsBQ-bSVD3HY1bvtBy3sz7_aDtUZweh9A2bZAzE5rc-jMHK4H7UYRhX-oHvsyW7mu-XC78SuisS0rAi4RKw/s650/resize.png
នៅក្នុងវីដេអូនោះបានបង្ហាញឱ្យឃើញថា ត្រីរស់ជាច្រើនក្បាលបានធ្លាក់ពីលើអាកាសអមជាមួយទឹកភ្លៀងតាមដងផ្លូវ ហើយបុរសដែលជាអ្នកថតវីដេអូនោះបាននិយាយថា “ភ្លៀងត្រីធ្លាក់មកហើយ” ដោយគាត់ក៏បានរើសត្រីមួយក្បាលដែលធ្លាក់ពីលើមេឃ ដើម្បីបង្ហាញថាត្រីនៅមានជីវិត និងអាចផ្លាស់ទីបាន។ បាតុភូតដ៏កម្រនេះត្រូវបានគេជឿថា បណ្តាលមកពីព្យុះកំបុតត្បូងមួយ បានបោកបក់ត្រីឡើងទៅលើមេឃ រួចក៏ទម្លាក់ចុះក្រោមវិញបន្ទាប់ពីមានភ្លៀងធ្លាក់។ ទោះជាយ៉ាងណាសម្រាប់មូលហេតុពិតប្រាកដនៅមិនទាន់ដឹងនៅឡើយទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif2aGA87NIU6mqvrvV3lOFqUF9ZuTcYThzX5_mz3Hw_L8KfJpjCLVWwEsP_u5cIWxfck5MJESi0oZmZIlYmNRZy_vNE3hVW6f_YmNQBD1ufnqG70lcgltat9bCmYOpmRhr6AaqwmqkCj81Fv9W73JMtAsBID0i4J3yPBt6NOgfGllZnHrc0oQ64a6-XhI/s800/Fish_Rain_Final_2024-5-7-6-25-56_thumbnail.jpg

យោងតាមសារព័ត៌មានបរទេស MINT ឧប្បត្តិហេតុភ្លៀងត្រីបានកើតឡើងបន្ទាប់ពីមានខ្យល់ព្យុះយ៉ាងខ្លាំងចម្ងាយជិត ២៨០ គីឡូម៉ែត្រពីច្រាំង ដែលនេះត្រូវបានគេចាត់ទុកថា បាតុភូតដ៏កម្រ។ ទោះជាយ៉ាងណានៅពេលដែលវីដេអូនេះត្រូវបានចែកចាយ ក៏មានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិថា ពិតជាអស្ចារ្យណាស់នេះជាលើកទីមួយហើយដែលខ្ញុំបានឃើញ។ អ្នកខ្លះទៀតក៏បញ្ចេញមតិថា តើវាអាចបង្កឱ្យមានគ្រោះធម្មជាតិទេ? បើយោងតាមអ្នកវិទ្យាសាស្ត្របាននិយាយថា ភ្លៀងត្រីទំនងជាកើតឡើងដោយសារខ្យល់ព្យុះ។ នៅពេលដែលខ្យល់ព្យុះកំបុតត្បូងឆ្លងកាត់សមុទ្រ ឬមហាសមុទ្រ វានឹងបក់យកត្រី កង្កែប អណ្តើក និងក្តាម ដោយមានខ្យល់បក់ឡើងលើមេឃ។ បន្ទាប់មកសត្វទាំងនេះនឹងផ្លាស់ទីតាមខ្យល់ព្យុះ ហើយវាក៏បន្តនៅលើមេឃរហូតដល់ល្បឿនខ្យល់ថយចុះ។ https://images.tv9hindi.com/wp-content/uploads/2024/05/fish-rain-in-iran.jpg

នៅពេលដែលល្បឿនខ្យល់ថយចុះបន្តិចម្តងៗ សត្វទាំងនេះក៏ចាប់ផ្តើមធ្លាក់មកលើដី រួមជាមួយនឹងទឹកភ្លៀងផងដែរ ដែលមើលទៅវាហាក់ដូចជាត្រីកំពុងភ្លៀង។ គួរបញ្ជាក់ដែរថានេះមិនមែនជាលើកទីមួយទេ ដែលត្រីធ្លាក់ពីលើមេឃ កាលពីអំឡុងឆ្នាំ ២០១០ ក៏មានករណីភ្លៀងធ្លាក់ស្រដៀងគ្នានេះដែរ ដែលវាកើតឡើងនៅក្នុងប្រទេសហុងគ្រីមានកង្កែបធ្លាក់ពីលើមេឃ។ ហើយក្នុងឆ្នាំ ២០០៧ នៅសហរដ្ឋក៏មានភ្លៀងជន្លេនធ្លាក់មកផងដែរ យោងតាមអ្នកទីនោះបាននិយាយថាភ្លៀងជន្លេនធ្លាក់មកអំឡុងម៉ោង ១១ ថ្ងៃត្រង់ប៉ុន្តែធ្លាក់តែប៉ុន្មាននាទីប៉ុណ្ណោះ ដោយអ្នកវិទ្យាសាស្ត្រមិនអាចបកស្រាយបានឡើយ៕