រឿងរ៉ាវរបស់យុវជនចិនម្នាក់ដែលជាអ្នកលេងហ្គេមអាជីពម្នាក់បានផ្ទុះកក្រើកយ៉ាងខ្លាំងពេញបណ្តាញសង្គមបន្ទាប់ពីបញ្ចប់ជីវិតខ្លួនឯងព្រោះតែមិត្តស្រីរបស់ខ្លួនមិនបានស្រលាញ់គេដូចគេស្រលាញ់នាងឡើយ។ យុវជននេះបានចំណាយលើជីវភាពប្រចាំថ្ងៃត្រឹមតែ១០យន់ជាង១ដុល្លារ ហើយបានផ្ញើឱ្យមិត្តស្រីរហូតជាង៧ម៉ឺនដុល្លារក្នុងរយៈពេល២ឆ្នាំដើម្បីឱ្យមិត្តស្រីរស់នៅសុខស្រួល។
ជំនួយការហ្គេមដ៏ល្បីរបស់ប្រទេសចិនដែលមានឈ្មោះក្រៅថា «Fat Cat» បានប៉ុនប៉ងធ្វើអត្តឃាតដោយលោតពីលើស្ពានទន្លេ Chongqing Yangtze។ ថ្មីៗនេះ គ្រួសាររបស់យុវជនរូបនេះបានលាតត្រដាងថាមិត្តស្រីរបស់គេមានឈ្មោះ Tan Zhu ត្រូវបានគេចោទប្រកាន់ថាបានដកប្រាក់ចំនួន ៥១០,០០០ យន់ជាង៧ម៉ឺនដុល្លារក្នុងរយៈពេល ២ ឆ្នាំ។ «Fat Cat» អាចចំណាយត្រឹមតែ ១០ យន់ សម្រាប់អាហារសម្រន់ ហើយទីបំផុតរូបគេបានលោតចុះពីលើស្ពានដោយសារតែការក្បត់ចិត្តរបស់មិត្តស្រីគេ។
ឧប្បត្តិហេតុនេះបានបង្កឱ្យមានការថ្កោលទោសយ៉ាងទូលំទូលាយពីអ្នកនិយមលេងអ៊ីនធឺណិតដោយចោទប្រកាន់ Tan Zhu ពីបទកេងប្រវ័ញ្ចអារម្មណ៍ដើម្បីលុយ។ ភ្លាមៗនោះ Tan Zhu បានបង្ហាញខ្លួននៅក្នុងវីដេអូមួយកាលពីថ្ងៃទី៤ ឧសភា ដោយបានសារភាពថាបានក្បត់អារម្មណ៍ «Fat Cat» និងបានសូមទោសដល់សាធារណៈជន។ ទោះជាយ៉ាងណាក៏ដោយ កំហឹងរបស់អ្នកនិយមលេងអ៊ីនធឺណិតនៅតែបន្តរិះគន់ Tan Zhu ចំពោះការមិនគោរពអ្នកស្លាប់ ដោយប្រើប្រាស់ឧប្បត្តិហេតុដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងស្លៀកខោខ្លីក្នុងវីដេអូសូមទោស។.png)
«Fat Cat» វ័យ ២១ ឆ្នាំបានរស់នៅដោយសន្សំសំចៃដោយចំណាយប្រាក់ជាង៧ម៉ឺនដុល្លាក្នុងរយៈពេល ២ឆ្នាំដើម្បីបំពេញបំណងប្រាថ្នាសម្ភារៈរបស់ Tan Zhu ។ ទីបំផុតរូបគេមិនអាចទ្រាំទ្រនឹងការក្បត់ផ្លូវចិត្តរបស់មិត្តស្រីរបស់ខ្លួនហើយរូបគេបានបញ្ចប់ជីវិតកាលពីខែមុន។ ប្អូនស្រី Fat Cat ថ្មីៗនេះបានចេញវីដេអូមួយ ដោយចោទប្រកាន់ជាសាធារណៈថា Tan Zhu លេងសើចនឹងអារម្មណ៍របស់បងប្រុសនាង និងលោភលន់ពេកដើម្បីតែចង់បានលុយ។
ពេលដឹងថា «Fat Cat» បានញ៉ាំអាហារសាមញ្ញៗ ដើម្បីតាមតម្រូវការរបស់មិត្តស្រី អ្នកនិយមលេងអ៊ីនធឺណិតបានសម្តែងការអាណិតអាសូរ និងបានបញ្ជូនបាច់ផ្កា និងរបស់មួយចំនួនទៀតទៅស្ពានទន្លេ Chongqing Yangtze ក្នុងការកាន់ទុក្ខ ខណៈពេលដែលកំពុងថ្កោលទោសមិត្តស្រីរបស់យុវជននេះផងដែរ។
ជាមួយការសូមទោសមិត្តស្រីរបស់យុវជននេះបានរៀបរាប់ផងដែរថា នាងបានប្រគល់ប្រាក់ចំនួន ១៣៧,០០០ យន់ ប្រមាណជាង១ម៉ឺន៩ពាន់ដុល្លារទៅឱ្យឪពុកម្តាយរបស់ «Fat Cat» រួមទាំងប្រាក់ដែល Fat Cat បានផ្ទេរទៅឱ្យនាងមុនពេលគេស្លាប់ និងលុយផ្តល់សម្រាប់នាងក្នុងការបើកហាងមួយ ដោយសង្ឃឹមថាពួកគេនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោះស្រាយនៅស្ថានីយ៍ប៉ូលីស។ .png)
ទោះយ៉ាងណា អ្នកលេងអ៊ីនធឺណិតមួយចំនួនថែមទាំងសង្ស័យថា អ្វីដែលនាងសូមទោសនេះគឺគ្រាន់តែជាការទាក់ទាញការចាប់អារម្មណ៍តាមអ៊ីនធឺណិតនិងទទួលបានការចាប់អារម្មណ៍ឱ្យបានកាន់តែច្រើនប៉ុណ្ណោះ៕










