បរទេស៖ យោងតាម Time Higher Education (THE) ដែលជាស្ថាប័នចាត់ថ្នាក់សាកលវិទ្យាល័យធំជាងគេមួយក្នុងចំនោមអង្គការលំដាប់ពិភពលោកទាំងបី ក្រៅពី QS និងសាកលវិទ្យាល័យ Shanghai Jiaotong គេហទំព័រនេះហើយគឺជាអ្នករាយការណ៍ជាពិសេសលើព័ត៌មាន និងបញ្ហាទាក់ទងនឹងការអប់រំឧត្តមសិក្សា។ ដោយកាលពីថ្ងៃទី ១ ខែឧសភា (THE) បានប្រកាសពីចំណាត់ថ្នាក់សាកលវិទ្យាល័យល្អបំផុតនៅអាស៊ីប្រចាំឆ្នាំ ២០២៤។ ក្នុងចំណោមសកលវិទ្យាល័យអាស៊ីចំនួន ៧៣៩ មកពី ៣១ ប្រទេស មានត្រឹមតែ ១០ ប៉ុណ្ណោះដែលជាប់ឈ្មោះជាសាកលវិទ្យាល័យល្អបំផុតរបស់អាស៊ី។ ដូច្នេះខាងក្រោមនេះគឺជាបញ្ជីសាកលវិទ្យាល័យល្អបំផុតទាំង ១០ នៅអាស៊ីក្នុងឆ្នាំ ២០២៤៖
១. Tsinghua University ប្រទេសចិន តម្លៃសិក្សាពីជាង ៣.៥០០-៩.៦០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ
២. Peking University ប្រទេសចិន តម្លៃសិក្សាពីជាង ៣.៥០០-៤.០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ
៣. National University of Singapore ប្រទេសសិង្ហបុរី តម្លៃសិក្សាពីជាង ១៣.០០០-៥២.០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ
៤. Nanjing Tech University ប្រទេសសិង្ហបុរី តម្លៃសិក្សាពីជាង ១៣.០០០-៥៧.០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ
៥. The University of Tokyo ប្រទេសជប៉ុន តម្លៃសិក្សាពីជាង ៤.៧០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ
៦. The University of Hong Kong ហុងកុង តម្លៃសិក្សាពីជាង ២៣.០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ
៧. Shanghai Jiao Tong University ប្រទេសចិន តម្លៃសិក្សាពីជាង ៣.៤០០-១១.០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ
៨. Fudan University ប្រទេសចិន តម្លៃសិក្សាពីជាង ៣.១០០-១១.០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ
៩.Zhejiang University ប្រទេសចិន តម្លៃសិក្សាពីជាង ២.០០០-២៧.០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ
១០. Chinese University of Hong Kong ហុងកុង តម្លៃសិក្សាពីជាង ១៨.០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ។
គួរបញ្ជាក់ដែរថា សកលវិទ្យាល័យ Tsinghua និង Peking របស់ប្រទេសចិនទាំងពីរនៅតែស្ថិតក្នុងលំដាប់កំពូលអស់រយៈពេល ៣ ឆ្នាំហើយ។ យោងតាមគេហទំព័រ THE បាននិយាយថា ពួកគេបានវាយតម្លៃសាកលវិទ្យាល័យតាមលក្ខណៈវិនិច្ឆ័យចំនួន ១៨ ដោយបែងចែកជា ៥ ក្រុមគឺ៖ គុណភាពស្រាវជ្រាវ (៣០%) បរិយាកាសស្រាវជ្រាវ (២៨%) ការបង្រៀន (២៤.៥%) ប្រាក់ចំណូលពីការផ្ទេរចំណេះដឹង និងសមត្ថភាពក្នុងការទាក់ទាញមូលនិធិ (១០ %) និងទស្សនវិស័យអន្តរជាតិ (៧.៥%)។ បើប្រៀបធៀបទៅនឹងចំណាត់ថ្នាក់មុន ចំនួននៃលក្ខណៈវិនិច្ឆ័យបានកើនឡើងចំនួន ៥ ហើយទម្ងន់នៃលក្ខណៈវិនិច្ឆ័យនីមួយៗក៏បានផ្លាស់ប្តូរផងដែរ៕










