កាលពីថ្ងៃទី ១ ខែឧសភា រូបថត Lisa និង Frédéric Arnaul នៅក្នុងភោជនីយដ្ឋានមួយក្នុងទីក្រុងប៉ារីស ប្រទេសបារាំង បានទាក់ទាញការចាប់អារម្មណ៍នៅលើបណ្តាញសង្គម។ អ្នកថតរូបបាននិយាយថា អ្នកទាំងពីរកំពុងណាត់ជួបគ្នាជាលក្ខណៈឯកជន។ នៅថ្ងៃជាមួយគ្នា Lisa ក៏បានបង្ហោះនៅលើ Instagram នូវរូបភាពរបស់នាងទៅភោជនីយដ្ឋាននេះរួចជាមួយរូបភាពនៅសួនច្បារសារមន្ទីរ។ ការបង្ហោះរូបភាពរបស់នាងមនុស្សជាច្រើនជឿថា Lisa ចង់បញ្ជាក់ពីទំនាក់ទំនងរបស់ខ្លួនកំពុងណាត់ជួបជាមួយកូនមហាសេដ្ឋីលំដាប់ពិភពលោក។
អ្នកគាំទ្របានសរសេរថា «រឿងស្នេហារបស់ពួកគេគឺជាការពិត» ដំបូងគិតថាវាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះនាងបានបង្ហោះរូបថតដែលនាងបានឃើញជាមួយ Frédéric Arnaul អបអរសាទរ Lisa។ នៅលើបណ្តាញសង្គមរបស់ Lisa ក៏បានបង្ហាញពីកម្រងរូបថតថ្មីៗនៃការចេញទៅក្រៅរបស់នាង រួមទាំងរូបថតរបស់នាងនៅ Musée Rodin (Paris) ដែលជាសារមន្ទីរសិល្បៈដែលបង្ហាញស្នាដៃរបស់វិចិត្រករដ៏ល្បីល្បាញ Auguste Rodin។
កាលពីថ្ងៃទី២៨ ខែមេសា អ្នកគាំទ្រម្នាក់បានបង្ហាញនៅលើបណ្តាញសង្គមថានាងបានឃើញ Lisa និង Frédéric Arnault រួមគ្នានៅទីនេះ។ ទស្សនិកជនម្នាក់នេះក៏បានបង្ហោះរូបថតមួយចំនួនរបស់តារាចម្រៀង និងអ្នកជំនួញរូបនេះផងដែរ។
ប្រធានបទ «Lisa និង Frédéric Arnaul កំពុងណាត់ជួប» បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងឧស្សាហកម្មកម្សាន្តកាលពីឆ្នាំមុន។ អ្នកទាំងពីរត្រូវបានគេឃើញដើរទន្ទឹមគ្នាជាច្រើនដងនៅប្រទេសបារាំង ជប៉ុន និងអាម៉េរិក។ កាលពីឆ្នាំមុន ក្រុមហ៊ុនគ្រប់គ្រងរបស់ Lisa បានត្រឹមតែនិយាយថា ខ្លួនមិនអាចបញ្ជាក់ពីទំនាក់ទំនងនេះបានទេ។.png)
Frédéric Arnault មានអាយុ ២៩ ឆ្នាំ ជាកូនប្រុសរបស់ Bernard Arnault និងប្រពន្ធទីពីររបស់មហាសេដ្ឋីរូបនេះ ។ Bernard Arnault បានបង្កើតអាណាចក្រ LVMH ដែលបច្ចុប្បន្នមានម៉ាកយីហោចំនួន ៧៥ ។ ទស្សនាវដ្តី Forbes បានចុះផ្សាយថាលោក Bernard Arnault និងក្រុមគ្រួសាររបស់លោកគឺជាអ្នកមានបំផុតនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិ ២០៩ ពាន់លានដុល្លារ។បច្ចុប្បន្ន លោក Frédéric Arnault គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុននាឡិកាប្រណីត Tag Heuer ។ ក្រៅពីជាអ្នកជំនួញលោកគឺជាមនុស្សម្នាក់ដែលចូលចិត្តនិងអាចលេងព្យាណូបានយ៉ាងស្ទាត់ជំនាញ។
Lisa ផ្សាយពាណិជ្ជកម្មសម្រាប់ម៉ាកជាច្រើននៅក្នុងចក្រភព LVMH ។ នាងមានអាយុ ២៧ ឆ្នាំ ហើយជាតារាអាស៊ីម្នាក់ដែលមានអ្នកតាមដានច្រើនជាងគេនៅលើ Instagram ។ តារាចម្រៀងរូបនេះបច្ចុប្បន្នជានាយកប្រតិបត្តិនៃក្រុមហ៊ុន LLOUD ដែលជាក្រុមហ៊ុនដែលនាងបានបង្កើត ប្រតិបត្តិការក្នុងវិស័យម៉ូត ភាពយន្ត និងតន្ត្រី។ ឆ្នាំនេះ ក្រៅពីការបន្តច្រៀង Lisa បានចូលប្រឡូកក្នុងវិស័យភាពយន្តផងដែរ។ Lisa ជាម្ចាស់អចលនទ្រព្យថ្លៃៗ។ កាលពីខែមីនា នាងបានទិញវីឡាតម្លៃជិត ៤ លានដុល្លារនៅរដ្ឋ កាលីហ្វ័រញ៉ា ។ កាលពីថ្ងៃទី ១១ ខែមេសា Lisa បានប្រកាសចុះកុងត្រាជាមួយ RCA Records ដែលជាផលិតកម្មចម្រៀងល្បីរបស់អាម៉េរិក។ នាងគ្រោងនឹងចេញអាល់ប៊ុមនៅឆ្នាំនេះ៕










