Home ព័ត៌មានអន្តរជាតិ AstraZeneca ទទួលស្គាល់ថា វ៉ាក់សាំងការពារជំងឺកូវីដមានផលប៉ះពាល់ធ្ងន់ធ្ង.រ

AstraZeneca ទទួលស្គាល់ថា វ៉ាក់សាំងការពារជំងឺកូវីដមានផលប៉ះពាល់ធ្ងន់ធ្ង.រ

127
0

សារព័ត៌មានបរទេសបានរាយការណ៍នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ថា ក្រុមហ៊ុន AstraZeneca ដែលផលិតវ៉ាក់សាំងការពារជំងឺកូវីដលំដាប់ពិភពលោកនៅប្រទេសអង់គ្លេស បានចេញសេចក្តីប្រកាសមួយនៅដើមខែឧសភាថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈ្មោះ «Covishield» ដែលបានផលិតរួមជាមួយសាកលវិទ្យាល័យ Oxford មានផលប៉ះពាល់ធ្ងន់ធ្ង.រ គឺនឹងធ្វើឱ្យឈាមកក ។

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈ្មោះ «Covishield» មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) កាលពីខែកុម្ភៈ ឆ្នាំ២០២២ និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅប្រទេសជាង១៥០ រួមទាំងអង់គ្លេស និងឥណ្ឌាផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlyD1_HbLWBJbyS4tdbNJrpsHay9_pNq_ijZc1lhfoOVvorqYUwb4w0-3C4vHFlKxvr2j7A6A_c8nzG5t0QRi5RmFgSrYLqVVCANGo-LCAL8iTw5hWOtreySWp2VqJOlJRhcZOgePEEujjsvW0ci73H2ikku3Ybq-cyAzEJsEKLoURYDcYUKxXym50_PQ/s2000/-1x-1.jpg

AstraZeneca ទទួលស្គាល់ថា វ៉ាក់សាំងការពារជំងឺកូវីដប្រភេទនេះនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ ក្រោយពីមានការប្តឹងទាមទារប្រាក់ជំងឺចិត្តចំនួន១០០លានផោនសម្រាប់អ្នកស្លាប់យ៉ាងតិចចំនួន៥១នាក់ ដែលមានបញ្ហាឈាមកក ក្រោយពីពួកគេចាក់វ៉ាក់សាំង «Covishield» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivigkMXZ5WD_-4ofgTnfmOMVjWXTaLQaUdJJn7dh-_g8oSpao9uM_2bMcypXXETHOeSUIIw8slXNGODwCqbbUroZ_ncNMjseY2CKGMZkuIVAwAb6icNxmlmiOZWOolL4Bebpv6o7zfXT6JGb7PtoQSbB3WJhhQVgvgWshcpeIp5qbxyEPnh_FaUZdTi0w/s5472/AP21074589075173.jpg

ទោះយ៉ាងណា AstraZeneca បានបញ្ជាក់ពីសុវត្ថិភាពរបស់វ៉ាក់សាំង «Covishield» ថា បញ្ហាឈាមកកក្រោយពេលចាក់វ៉ាក់សាំងនេះ គឺជាអាការៈកម្រនឹងកើតឡើងណាស់ ហើយវាអាចកើតឡើង បើទោះជាធ្លាប់ចាក់វ៉ាក់សាំងពីមុនក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz2EsoltsYhQG6NGlb329yGvsvp7Dadjh7XePARi1OYZv92h1U5zaeE5pPNb5MIf6B30Eqv9xusFjrN9f9IHuRnKsAk9B7g3iBarI_DfrmE5RjR-1eXzOTRasOg_86RPS6h2swBLzt4dctQ9CM7FC6tDd4rUbjfM0t-ruxPDa8BuQyyy-Yhc_5TkKoiRM/s5472/headerImage-a2b5c4e3-30d8-4929-b1dc-ad0d1cc09ce5.jpg

កាលពីឆ្នាំ២០០៣ AstraZeneca បញ្ជាក់ថា បញ្ហាឈាមកកនេះអាចកើតឡើង ក្រោយពេលការចាក់វ៉ាក់សាំងទូទៅ ។ រីឯអង្គការសុខភាពពិភពលោក (WHO) ឱ្យដឹងថា ផលប៉ះពាល់នេះអាចកើតឡើងបាន ប៉ុន្តែវាកម្រកើតឡើងណាស់ ហើយរោគសញ្ញានៅពុំទាន់ច្បាស់លាស់ ៕