ឧទ្យានជាតិគឺជាតំបន់ទេសភាព និងធម្មជាតិដ៏ស្រស់បំព្រងដែលមានសារៈសំខាន់ សម្រាប់បម្រើឱ្យការស្រាវជ្រាវវិទ្យាសាស្រ្ត ការអប់រំ ការកំសាន្ត ការទស្សនា និងរមណីយដ្ឋានទេសចរ។ លើសពីនេះឧទ្យានជាតិ ក៏ត្រូវបានគ្រប់គ្រងជាពិសេសសម្រាប់ការពារប្រព័ន្ធអេកូឡូស៊ី ដែលបានកំណត់សម្រាប់ប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។ ឧទ្យានជាតិជាច្រើនត្រូវបានបង្កើតឡើងនៅជុំវិញពិភពលោក ទោះជាយ៉ាងណាតើអ្នកដឹងទេថា ឧទ្យានជាតិរបស់ប្រទេសណាខ្លះដែលមានទំហំធំជាងគេបំផុតនៅលើភពផែនដី?
១.ឧទ្យានជាតិ Greenland៖ ឧទ្យានជាតិហ្គ្រីនឡែនខាងជើងគឺជាឧទ្យានជាតិដ៏ធំបំផុតនៅលើពិភពលោកដែលវាស្ថិតក្នុងប្រទេសដាណឺម៉ាកមានទំហំ ៣៧៥,០០០ ហិកតា។ទេសភាពដ៏ធំរបស់វាទ្រទ្រង់សត្វគួរឱ្យចាប់អារម្មណ៍ដូចជាកញ្ជ្រោងអាក់ទិក គោទឹកកក និងខ្លាឃ្មុំតំបន់ប៉ូល។ ឧទ្យានជាតិនេះមានប្រជាជនរស់នៅប្រហែល ៥០ នាក់ប៉ុណ្ណោះនិងជាតំបន់ហាមឃាត់ដោយសារមានសត្វកាចសាហាវច្រើន និងមានអាកាសធាតុត្រជាក់ខ្លាំងបណ្តាលឱ្យមានផ្លូវរអិលពិបាកដល់ភ្ញៀវទេសចរធ្វើដំណើរ។

២.ឧទ្យាន Namib Naukluft៖ ឧទ្យាន Namib Naukluft ជាប់ចំណាត់ថ្នាក់ជាឧទ្យានជាតិដ៏ធំបំផុតនៅទ្វីបអាហ្វ្រិក។ ឧទ្យាននេះលាតសន្ធឹងពាសពេញទីវាលដ៏គួរឱ្យចាប់អារម្មណ៍នៃវាលខ្សាច់ Namib ដ៏ស្រស់ស្អាត។ វាមានទំហំ ១៩,២១៦ ហិកតាស្ថិតក្នុងប្រទេសណាមីប៊ីដែលជាប្រទេសមួយនៅអាហ្វ្រិកខាងត្បូង។

៣.ឧទ្យាន Wood Buffalo៖ ឧទ្យានជាតិ Wood Buffalo គឺជាឧទ្យានជាតិដ៏ធំបំផុតរបស់ប្រទេសកាណាដា។ បន្ថែមពីលើស្ថានភាពដ៏គួរឱ្យចាប់អារម្មណ៍វាក៏បម្រើជាផ្ទះសម្រាប់សត្វខ្លាឃ្មុំ និងជាទំនប់ទឹកដ៏ធំបំផុតនៅលើពិភពលោកផងដែរ។ ដូច្នេះឧទ្យានជាតិ Wood Buffalo មានទំហំ ១៧,៣០០ ហិកតា។

៤.ឧទ្យាន Pedra Branca State Park៖ Pedra Branca State Park គឺជាឧទ្យានជាតិលំដាប់ទី ៤ ស្ថិតក្នុងទីក្រុងរីយោដឺហ្សង់នែរ៉ូ (Rio de Janeiro) ដែលជាក្រុងដ៏ធំបំផុតរបស់ប្រទេសប្រេស៊ីល។ ឧទ្យានជាតិនេះមានទំហំ ១២,៣៩៤ ហិកតា ដោយគេបានផ្ដល់នាមមួយទៀតដល់ឧទ្យានជាតិនេះថា «ព្រៃទីក្រុង»។

៥.ឧទ្យាន McDowell Sonoran Preserve៖ ឧទ្យានដ៏ធំនេះវិញស្ថិតនៅក្នុងទីក្រុងស្កុតដាល (Scottsdale) ក្នុងរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក។ ឧទ្យានជាតិលំដាប់ទី ៥ នេះមានទំហំ ១២,៣០០ ហិកតា ហ៊ុមព័ទ្ធទៅដោយវាលខ្សាច់សូណូរ៉ាន (Sonoran) ដោយភ្ញៀវទេសចរអាចធ្វើដំណើរដោយថ្មើរជើង ជិះសេះ និងជិះកង់ក៏បាន។

៦.ឧទ្យាន Losiny Ostrov National Park៖ ឧទ្យានជាតិលំដាប់ទី ៦ មានឈ្មោះថា Losiny Ostrov National Park ស្ថិតនៅក្នុងរដ្ឋធានីមូស្គូ សហព័ន្ធរុស្ស៊ី។ ឧទ្យានជាតិនេះមានទំហំ ១១,៦០០ ហិកតា ហើយវាគ្របដណ្តប់ដោយព្រៃឈើលើសពី ៨០% ខណៈដែលទំហំលើសពីពាក់កណ្តាលនៃឧទ្យាននេះ មិនបើកឱ្យចូលកម្សាន្តជាសាធារណៈនោះទេ៕
.jpg)










