Home ព័ត៌មានអន្តរជាតិ អាកាសធាតុនៅមីយ៉ាន់ម៉ាកើនឡើងដល់ជាង៤៨អង្សារក្នុងខែមេសា

អាកាសធាតុនៅមីយ៉ាន់ម៉ាកើនឡើងដល់ជាង៤៨អង្សារក្នុងខែមេសា

39
0

ប្រទេសមីយ៉ាន់ម៉ា ៖ មន្ត្រីការិយាល័យឧតុនិយមមីយ៉ាន់ម៉ាលើកឡើងថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ អាកាសធាតុនៅទីក្រុងស្ថិតនៅតំបន់កណ្តាលរបស់មីយ៉ាន់ម៉ាបានកើនឡើងខ្ពស់បំផុតពុំធ្លាប់មាន គឺស្មើរហូតដល់៤៨,២អង្សារសេ បើគិតចាប់ពីមីយ៉ាន់ម៉ាបានកត់ត្រាទិន្នន័យកាលពី៥៦ឆ្នាំមុន ខណៈប្រទេសផ្សេងៗនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ប្រឈមនឹងអាកាសធាតុក្តៅផងដែរ ។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcT4JLlqFTmJ9Crp1Vqt5-KAuw0r5GopbagmnAs2Gn1PyWy4P0mDBTRMamTUDIXyz5xUxBk&usqp=CAU

ទីក្រុងយ៉ាំងហ្គោន ដែលជាទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ា សីតុណ្ហភាពនៅថ្ងៃដដែល (គឺថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤) បានកើនឡើងរហូតដល់៤០អង្សារសេ និង៤៤អង្សារសេនៅទីក្រុង Mandalay ជាទីក្រុងធំទី២ ។ រីឯពលរដ្ឋរស់នៅទីក្រុង Kyaukphyu បាននិយាយមកកាន់សារព័ត៌មាន AFP ថា អាកាសធាតុក្តៅខ្លាំងពេកធ្វើឱ្យគ្រប់គ្នាសម្ងំនៅតែក្នុងផ្ទះ ហើយពួកគេមិនអាចធ្វើអ្វីបានទេ ។https://assets.nst.com.my/images/articles/Myanmarheat290424_1714401541.jpg

កាលពីឆ្នាំ២០២៣ សីតុណ្ហភាពលើពិភពលោកបានកើនឡើងខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ហើយអង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិបញ្ជាក់ថា តំបន់អាស៊ីកំពុងកើនកំដៅយ៉ាងឆាប់រហ័ស ហើយផលប៉ះពាល់ដោយសាររលកកំដៅក្នុងតំបន់នេះនឹងកាន់តែខ្លាំងក្លា ។ រីឯការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របង្ហាញថា ការផ្លាស់ប្តូរអាកាសធាតុបានធ្វើឱ្យរលកកំដៅគ្របដណ្តប់តំបន់នេះកាន់តែយូរ, ញឹកញាប់ និងមានកម្រិតខ្លាំង ។https://img.lemde.fr/2024/04/29/0/0/4463/2975/664/0/75/0/3d44056_5331277-01-06.jpg

ចំណែកបង់ក្លាដែស ជាប្រទេសមានព្រំដែនជាប់មីយ៉ាន់ម៉ា បានទទួលរងនូវអាកាសធាតុក្តៅខ្លាំងជាប់ៗគ្នាចំនួន២៧ថ្ងៃ គិតរហូតមកដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ។ វាជាអាកាសធាតុក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ ចាប់តាំងពីបង់ក្លាដែសបានកត់ត្រាទិន្នន័យកាលពីឆ្នាំ១៩៤៨ ។ ជាមួយគ្នានេះ នៅឆ្នាំ២០២៤ គឺជាឆ្នាំដំបូង ដែលតំបន់ស្មើប្រមាណ៧៥% របស់បង់ក្លាដែស ទទួលរងរលកកំដៅជាបន្តបន្ទាប់ ៕https://mb-richtexteditor.s3-eu-west-1.amazonaws.com/20230427141753_Temperature-Max2-m-above-gndICON-Auto20230427TZg.jpg