អន្តោប្រវេសន៍ គឺជាចលនារបស់ប្រជាជនអន្តរជាតិពីប្រទេសកំណើតទៅកាន់ប្រទេសទី២ ឬអាចបន្តពីប្រទេសទី ២ ទៅកាន់ប្រទេសទី ៣ ដើម្បីចូលទៅរស់នៅ គេចពីសង្គ្រាម ស្វែងរកការងារ ស្វែងរកភាពរុងរឿងខាងសេដ្ឋកិច្ច បន្តការសិក្សា ជួបជុំគ្រួសារដែលនៅឯបរទេសនោះជាដើម។ ទោះជាយ៉ាងណាសមាមាត្រនៃជនអន្តោប្រវេសន៍គឺបានប្រែប្រួលគួរឱ្យកត់សម្គាល់ពីប្រទេសមួយទៅប្រទេសមួយ និងសម្រាប់ហេតុផលមួយចំនួន។ ដូច្នេះហើយតើអ្នកដឹងទេថា ប្រទេសណាដែលមានជនអន្តោប្រវេសន៍ច្រើនជាងគេបំផុតនៅលើពិភពលោក?
១.សហរដ្ឋអាមេរិក៖ ប្រទេសនេះបានទទួលជនអន្តោប្រវេសន៍ឱ្យរស់នៅក្នុងប្រទេសខ្លួនដោយស្របច្បាប់ចំនួន ៥០.៦ លាននាក់ នេះបើយោងតាម World Population Review។
២.ប្រទេសអាល្លឺម៉ង់៖ ប្រទេសអាល្លឺម៉ង់ជាប់ចំណាត់ថ្នាក់លេខ ២ ជាប្រទេសដែលមានជនអន្តោប្រវេសន៍ច្រើនជាងគេបំផុតនៅលើពិភពលោក ដោយមានចំនួន ១៥.៨ លាននាក់គិតត្រឹមឆ្នាំ ២០២៤។
៣.ប្រទេសអារ៉ាប់ប៊ីសាអូឌីត៖ ប្រទេសនៅអាស៊ីនេះវិញក៏មិនធម្មតាដែល ដោយមានជនបរទេសស្នាក់នៅចំនួន ១៣.៥ លាននាក់ ជាប់ចំណាត់ថ្នាក់លេខ ៣ ជាប្រទេសដែលមានជនអន្តោប្រវេសន៍ច្រើនជាងគេបំផុតនៅលើពិភពលោក។
៤.ប្រទេសរុស្ស៊ី៖ ប្រទេសធំជាងគេបំផុតលើលោក គ្រប់គ្រងដោយពូទីន មានចំនួនជនអន្តោប្រវេសន៍ប្រមាណ ១១.៦ លាននាក់គិតត្រឹមឆ្នាំ ២០២៤។
៥.ប្រទេសអង់គ្លេស៖ ចក្រភពអង់គ្លេសមានជនអន្តោប្រវេសន៍ចំនួន ៩.៤ លាននាក់ ដែលជាប់ចំណាត់ថ្នាក់ទី ៥ នៅលើពិភពលោក។

៦.សហព័ន្ធអារ៉ាប់រួម៖ ប្រទេសនៅអាស៊ីនេះវិញបានទទួលជនអន្តោប្រវេសន៍ចំនួន ៨.៧ លាននាក់មករស់នៅស្របច្បាប់គិតត្រឹមឆ្នាំ ២០២៤។
៧.ប្រទេសបារាំង៖ ប្រទេសទ្វីបអឺរ៉ុបនេះវិញក៏មិនធម្មតាដែរ បានបើសិទ្ធឱ្យជនបរទេសចូលស្នាក់នៅដោយស្របច្បាប់ ប្រមាណ ៨.៥ លាននាក់ជាប់ចំណាត់ថ្នាក់ទី ៧ ជាប្រទេសដែលមានជនអន្តោប្រវេសន៍ច្រើនជាងគេបំផុតនៅលើពិភពលោក។
៨.ប្រទេសកាណាដា៖ ប្រទេសនេះបានទទួលជនអន្តោប្រវេសន៍ចំនួន ៨ លាននាក់ឱ្យមកស្នាក់នៅដោយស្របច្បាប់។
៩.ប្រទេសអូស្ត្រាលី៖ អូស្ត្រាលីជាប់ចំណាត់ថ្នាក់លេខ ៩ ជាប្រទេសដែលមានជនអន្តោប្រវេសន៍ច្រើនជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងចំនួន ៧.៧ លាននាក់គិតត្រឹមឆ្នាំ ២០២៤។
១០.ប្រទេសអេស្ប៉ាញ៖ ប្រទេសអេស្ប៉ាញគឺជាប្រទេសអឺរ៉ុបចុងក្រោយដែលមានជនអន្តោប្រវេសន៍ចំនួន ៦.៨ លាននាក់។
គួរបញ្ជាក់ដែរថា ជនអន្តរជាតិប្រវេសន៍ទាំងនេះ ភាគច្រើនបានចាកចេញពីប្រទេសមួយចំនួននៅតំបន់អាស៊ីដូចជា ឥណ្ឌា ចិន ស៊ីរី បង់ក្លាដេស ប៉ាគីស្ថាន ហ្វីលីពីន និងអាហ្វហ្កានីស្ថានជាដើម៕










