Home ព័ត៌មានជាតិ ចូលឆ្នាំខ្មែររយៈពេល៤ថ្ងៃនេះ ត្រូវត្រៀមគ្រឿងរណ្តាប់ទទួលទេវតា និងរៀបចំកិច្ចពិធីអ្វីខ្លះ ទើបត្រូវក្បួនមហាសង្ក្រាន្តឆ្នាំ២០២៤?

ចូលឆ្នាំខ្មែររយៈពេល៤ថ្ងៃនេះ ត្រូវត្រៀមគ្រឿងរណ្តាប់ទទួលទេវតា និងរៀបចំកិច្ចពិធីអ្វីខ្លះ ទើបត្រូវក្បួនមហាសង្ក្រាន្តឆ្នាំ២០២៤?

180
0

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២៤នេះ នឹងប្រារព្ធឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា។ មុននឹងថ្ងៃកិច្ចពិធី ប្រជាពលរដ្ឋខ្មែរតាមផ្ទះនីមួយៗត្រូវរៀបចំផ្ទះសម្បែង ត្រៀមគ្រឿងរណា្តប់សម្រាប់សែនទេវតា មានសម្លៀកបំពាក់ថ្មីៗ និងសម្ភារៈ លុយកាក់ទុកជូនដល់ឪពុកម្តាយ ចាស់ព្រឹទ្ធិចារ្យជាដើម។

យ៉ាងណាមិញ ខាងក្រោមនេះ យើងនឹងធ្វើការរៀបរាប់រាល់ចម្ងល់ទាក់ទងនឹងថា តើគ្រឿងរណ្តាប់ទទួលទេវតាឆ្នាំថ្មីនេះមានអ្វីខ្លះ? ហើយត្រូវរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំទំាង៤ថ្ងៃនេះយ៉ាងដូចម្តេចខ្លះ?

– រណ្ដាប់ទទួលទេវតា
យោងតាមសៀវភៅមហាសង្រ្កាន្តខ្មែរ គ្រឿងរណ្ដាប់សម្រាប់ទទួលទេវតាឆ្នាំថ្មីនេះមានដូចជា រានទទួលទេវតាមួយសំរាប់ ដើម្បីតាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបចំសំពត់ពណ៌ស ហើយរៀបចំបាយសី៩ថ្នាក់មួយគូ ,បាយសី៧ថ្នាក់មួយគូ ,បាយសី៥ថ្នាក់មួយគូ ,បាយសី៣ថ្នាក់មួយគូ ,បាយសីប៉ាឆាមមួយគូ ,ស្លាធម៌មួយគូ ,ទឹកអប់មួយគូ ,គ្រឿងក្រអូប,ទៀន៥ ,ធូប៥ ,ទឹកស្អាតបាញ់ទឹកអប់ដាក់ផ្កាម្លិះឬផ្កាឈូកចំនួន១ផ្តិល , ទឹកស២កែវ, មានផ្កាដាក់ពីលើជើងពាន១គូ ,ចេកនួនឬចេកណាំវ៉ាមួយគូ ,ផ្លែឈើ១១មុខរៀបដាក់ជើងពានជាគូៗ ,ដូងឡៅ មួយគូ និងអាចដាក់បង្អែមចង្អាបផងដែរទៅតាមលទ្ធិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSGYmWEgGDT5PNU3lixCFlF94go2-xkv5GVGwzoFuB0-ttTcRUwP-4tEbxJ1WTT0Ox_uRI1gvLrqONnfNYyjdHXcAUBS0Svimaf6cTENChpbD5IvxhhkspgQgb8iw3nlz1Dvu6vWaYO-b66bLSE5M4wkx2wyyUmA17UnKJOtlecBn0gjh1fzdX3pe7MNI/s650/65d55c147a3af8e4cdaf6472da8c1c9fde7ec0c3.jpg

-ចំណែក កិច្ចពិធីចូលឆ្នាំទាំង៤ថ្ងៃនេះ តែងត្រូវតែអនុវត្តដូចខាងក្រោម៖
ថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មី ដែលគេហៅថា «ថ្ងៃមហាសង្ក្រាន្ត» ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ទេវតានឹងយាងចុះមកនៅវេលាម៉ោង១០:១៧នាទីយប់។ នៅក្នុងថ្ងៃនេះ ប្រជាពលរដ្ឋតែងតែរៀបចំគ្រឿងសក្ការដើម្បីទទួលទេវតា។ នៅពេលព្រឹក គេនឹងនាំគ្នាទៅវត្តប្រគេនចង្ហាន់ រាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ជាដើម និងពេលព្រលប់ គេតែងយកភេសជ្ជៈប្រគេនព្រះសង្ឃ និមិន្តលោកចម្រើនព្រះបរិត្ត និងស្តាប់ធម៌ទេសនាជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwrQqehmMAlCppmMkmtcQArfEL1j7AcHZ7JK2sTJSflM2see2rxN6Rs5aacEa4ln6zMr05DGkcVEknbC9U1ONXmLO2_5an32l0xvUYMkgrEMYHmi5o7BOx6sje80lqIs5t1SoSquHwdG8v49I98mSNMdErvmKDATagEpl0ORR0AhWlCutqyUm8Kxqom2Q/s960/fn-2022-04-12-07-23-59-4.jpg

ថ្ងៃទី២និងទី៣នៃពិធីបុណ្យចូលឆ្នាំ ដែលត្រូវនឹងថ្ងៃទី១៤ និង១៥ ខែមេសា គឺជា«ថ្ងៃវិរៈវ័នប័ត»កូនចៅនឹងជូនសម្លៀកបំពាក់លុយកាក់ សម្ភារៈផ្សេងៗដល់ឪពុកម្តាយ ជីដូនជីតា អ្នកមានគុណ ហើយក៏មានការចែកទានដល់ជនទីទ័លក្រ ក៏ដូចជានាំគ្នាទៅវត្តដូចនឹងថ្ងៃទី១ដែរ។

សម្រាប់ថ្ងៃទី៤ គឺត្រូវនឹងថ្ងៃទី១៦ ខែមេសា ដែលគេហៅថា«ថ្ងៃឡើងស័ក»។ តាមទំនៀមទម្លាប់ខ្មែរ គេនាំគ្នាទៅឆ្លងបុណ្យនៅវត្ត ដើម្បីរាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ ស្តាប់ធម៌ ទេសនា ជាពិសេសគឺធ្វើពិធីស្រង់ទឹកព្រះសង្ឃ ស្រង់ព្រះពុទ្ធរូប និងស្រង់ទឹកឲ្យអ្នកមានគុណជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj784F_-Ob4DaYhYSFudxMoxuQP7ZFuizWl3arNhFrjDPubBEZzNZIUeVEQYukrUnxC5TfZM-XaKB1SYX_zVZJztg2JisufLU7qN-wdTN8lj9_yL4jHfr7jDDV7Qlw-jXcPLb_tJrBBzwekJUTMR3Df8YjMKVOlr9QauaGHElIMPRBPd1zrBfPCFa2JvAg/s1024/Image-from-iOS-1-1024x686.jpg

ក្រៅពីកិច្ចពិធីសំខាន់ៗទាំងនេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរនឹងនាំគ្នារាំលេងកម្សាន្ត និងលេងល្បែងប្រជាប្រិយខ្មែរជាហូរហែរដូចជាបោះអង្គញ់ ចោលឈូង ស្តេចចង់។ល។ និងមានការសម្តែងរបាំត្រុតដើម្បីជាការអបអរដល់ពិធីបុណ្យចូលឆ្នាំខ្មែរមួយឆ្នាំមានតែម្តងផងដែរ៕