Home ព័ត៌មានអន្តរជាតិ ពលរដ្ឋថៃទាំងអស់នឹងទទួលបានប្រាក់ឈ្នួល៤០០បាតក្នុង១ថ្ងៃ នៅចុងឆ្នាំ២០២៤

ពលរដ្ឋថៃទាំងអស់នឹងទទួលបានប្រាក់ឈ្នួល៤០០បាតក្នុង១ថ្ងៃ នៅចុងឆ្នាំ២០២៤

66
0

ប្រទេសថៃ ៖ លោក Pipat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងការងារថៃលើកឡើងថា ការជំរុញគោលនយោបាយប្រាក់ឈ្នួលអប្បបរមាតាមគោលការណ៍របស់គណៈកម្មការត្រីភាគី ស្មើនឹង៤០០បាតក្នុង១ថ្ងៃនៅទូទាំងប្រទេសថៃក្នុងឆ្នាំ២០២៤ កំពុងតែដំណើរការ ហើយក្រសួងការងារនឹងជំរុញគោលនយោបាយប្រាក់ឈ្នួលអប្បបរមាឱ្យស្មើរហូតដល់៦០០បាតក្នុង១ថ្ងៃ នៅឆ្នាំ២០២៧ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjidm0TOHMvSknC-xchHCTBn-L2xdSwdN58OYnSEoVUgtutl4V9BqeAEz7jRqmc9jQiqZF_1FY68Y1sHUsCz6J_k-uOXa9Nes7yesAl4HSAVnJTHlIZUtHNXU9ViQU4s_5-_vl8V0kwqxyrYzyytO-xNox61-5TZAf7NuXP4WFRCiihu-dqfYeEQztOvjg/s960/t-05-Tourism-Minister-expects-100000-participants-in-%E2%80%98Thailand-Tourism-Festival-2023.jpg

លោក Pipat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងការងារថៃបញ្ជាក់ថា នៅខែមេសា ឆ្នាំ២០២៤ ការអនុវត្តដំឡើងប្រាក់ឈ្នួលអប្បបរមាស្មើនឹង៤០០បាតក្នុង១ថ្ងៃ បានសាកល្បងនៅតំបន់មួយចំនួនក្នុងខេត្តចំនួន១០ ដែលដំណើរការដោយគណៈកម្មការត្រីភាគី និងអនុវត្តចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ តទៅ ។ ការដំឡើងប្រាក់ឈ្នួលនេះនឹងអនុវត្តជាដំណាក់កាល ដើម្បីឱ្យគ្រប់វិស័យរៀបចំខ្លួនដោះស្រាយផលប៉ះពាល់ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEcIsJfRmKMsHgE14sxAbPavTWhSx_XfkrvZv61LpOctyvEOYbqvivhQ46SBQzrDbUTvWNCsnI1qzdmq0qP0GhS9FxxdVzZ6Le1t0osHFSECeHec9JY2c6LfqT2YLjjnjwD2kT81-ExyROcD06Wg_mKq3JHW5TaGcWQgL-NiiAzFJ8Id9FfkKY0fsl284/s800/c1_1998191.jpg

លោករដ្ឋមន្ត្រីក្រសួងការងារថ្លែងថា ៖ «យើងនឹងព្យាយាមដំឡើងប្រាក់ឈ្នួលឱ្យពលរដ្ឋតាមមុខរបរនីមួយៗ និងផ្អែកលើលទ្ធភាពរបស់សហគ្រិន ។ ក្រសួងការងារបានប្រជុំត្រីភាគី គឺនិយោជក, និយោជិត និងមន្ត្រីរាជការ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ។ វាជាការសាកល្បងនៅខេត្តចំនួន១០ ហើយយើងបានព្យាយាមធ្វើមួយជំហានម្តងៗ ។ ដូច្នេះ និយោជិត និងស្ថាប័នពាក់ព័ន្ធនឹងបានជ្រាបថា គោលនយោបាយរបស់រដ្ឋាភិបាលអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ពលរដ្ឋនៅទូទាំងប្រទេសថៃ ចំនួន៤០០បាត គឺជាគោលដៅ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyOR75jLN9x8J5WXg62Laqwa_nspdKl4qZpL8jGaByC-NkDqAvmA6gvMV1BvKpSW7FmrO9jWU0XwPQqBqNC0qcgsayjKAXlGafO-3rPyMHci9zB1TZeA0Yt9A4ILUsXEZ0P2YzHSj2wubINqxqNzYTnld_N8eY5NekDa5kA5BwMmJrVjk9nNMTsdYhWJA/s980/AP21162183198006.jpg

លោករដ្ឋមន្ត្រីក្រសួងការងារសង្កត់ធ្ងន់ថា ក្រសួងការងារបានពិចារណាអំពីការដំឡើងប្រាក់ឈ្នួលឱ្យពលរដ្ឋតាមគោលការណ៍របស់គណៈកម្មការត្រីភាគី ហើយជំហានដំបូង ការដំឡើងប្រាក់ឈ្នួលចំនួន៤០០បាតក្នុង១ថ្ងៃ នឹងអនុវត្តនៅខេត្តចំនួន១០ ប៉ុន្តែសម្រាប់តែតំបន់មួយចំនួនប៉ុណ្ណោះ ។ បន្ទាប់មក ក្រសួងការងារនឹងព្យាយាមដំឡើងប្រាក់ឈ្នួល៤០០បាតក្នុង១ថ្ងៃ ឱ្យបានគ្រប់ខេត្ត-ក្រុងទាំងអស់នៅចុងឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCa8tNEPV4syAW8cUDga6yuqOxu88YCS08WiMqMYRq2x-2J0EPTXBFDFhbiDLkPhgSMz6340b_AH5rMjBvoWMwacXMhda94o10cdSSgy52KsY6F0urlmRMKRSbeDErbaRJ-NII8VLGvKkUxvPAP5_JYlpOc29jEnXsFaWK4EhJCim7ezjXM89B_ABX9qo/s6000/7Q2QP4ZNMBJZVIORLY7EPM56CA.jpg

ជំហានបន្ទាប់ ក្រសួងការងារនឹងបន្តដំឡើងប្រាក់ឈ្នួលរហូតដល់៦០០បាតក្នុង១ថ្ងៃ នៅឆ្នាំ២០២៧ ដើម្បីឱ្យស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលអាណត្តិថ្មី ដែលធ្លាប់បានលើកឡើងទៅកាន់រដ្ឋសភានាពេលកន្លងមក ៕