Home ព័ត៌មានអន្តរជាតិ តោះ! មកស្គាល់ទីក្រុងមួយក្នុងប្រទេសឥណ្ឌាដែលមានភ្លៀងធ្លាក់ពេញមួយឆ្នាំ

តោះ! មកស្គាល់ទីក្រុងមួយក្នុងប្រទេសឥណ្ឌាដែលមានភ្លៀងធ្លាក់ពេញមួយឆ្នាំ

468
0

ប្រទេសឥណ្ឌា៖ ទីក្រុង Mawsynram រដ្ឋ Meghalaya ភាគខាងកើតប្រទេសឥណ្ឌា គឺជាកន្លែងដែលមានភ្លៀងធ្លាក់ច្រើនជាងគេបំផុតនៅលើពិភពលោក ពោលគឺនៅទីនោះមិនសូវមានពន្លឺព្រះអាទិត្យនោះទេ ដោយត្រូវបានគេដាក់ឈ្មោះថា “ជាទីក្រុងសើម” ដោយសារអាកាសធាតុគឺអាក្រក់ចុះអ័ព្វ និងមានមេឃងងឹតស្រទំជារៀងរាល់ថ្ងៃ។
ទីក្រុង “សើមបំផុតនៅលើពិភពលោក” នេះកត់ត្រាទឹកភ្លៀងច្រើនជាង ១១,៨៨០ មីលីម៉ែត្រក្នុងមួយឆ្នាំ ដែលច្រើនជាងទីក្រុង Glasgow រហូតដល់ទៅ ១១ ដងនិង ២២ ដងច្រើនជាងទីក្រុងឡុងដ៍ ដែលទីក្រុងចំនួនពីរនេះក៏ល្បីល្បាញផងដែរសម្រាប់ការសើមដោយសារតែភ្លៀងធ្លាក់ច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBYhuErIGXio-mrXi1msN8Jw77UzRWPz6r14bcepzPRm5YeqroIqw9Ce7ESYP0jtbeVmQ1CQ2RiFfA04doB8RsiO0VZZnFzhBeTC2Z1ObvxtKc1LBw6mfoGCi7KzME9DHHA2EVZV1iT6thuI4ah_Mm4BJ8IdGQsZzjxsIAZ1SqFMejpJsKNOuJk4RKYl8/s800/JAD_657e947ee88a3.jpgយោងតាម DNA India ទឹកភ្លៀងក្នុងមួយឆ្នាំនៅទីក្រុង Mawsynram អាចជន់លិចរូបសំណាក Christ the Redeemer កម្ពស់ ៣០ ម៉ែត្រនៅទីក្រុង Rio de Janeiro ដល់ជង្គង់។ លោក Jyotiprasad Oza ជាអ្នករស់នៅក្នុងទីក្រុងដែលប្រកបរបរចិញ្ចឹមជីវិតភាគច្រើនពីអាជីវកម្មទេសចរណ៍ បាននិយាយថា ភ្ញៀវទេសចរប្រហែល ១ ម៉ឺននាក់ដែលភាគច្រើនមកពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានមកទីនេះជារៀងរាល់ឆ្នាំ ដោយសារការចង់ដឹងចង់ឃើញពីជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅកន្លែងដែលមានភ្លៀងធ្លាក់ដ៏ច្រើននេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJUryQt3vNbif-7SjAciScu8hYYw8qM7xvp0WMm9lbrYc3_dItUcMjRw05CwxcKgEs6za7-H2uN0wdr07y9stYJt0-udMpUih-vMLS53RBwlKWiBeYM54KUnrjtxaYCRf5lNo5aaJY6zJFkVg-UvOX051pIyOM6_-BwMyEx4D9iYWEnhg_4mT05oZ97L8/s1200/Delhi-rainfall-AFP-photo.jpg

Louis Pyngrope ដែលរស់នៅក្នុងទីក្រុង Shillong និងធ្លាប់ទៅទីក្រុង Mawsynram បាននិយាយថា សម្រាប់អ្នកទេសចរណាដែលចូលចិត្តអាកាសធាតុសើម និងមានខ្យល់ត្រជាក់បែបធម្មជាតិអាចមកទីក្រុងនេះបាន ដើម្បីដឹងពីឥទ្ធិពលនៃភ្លៀង ដោយសារនៅកន្លែងនេះគឺមានភ្លៀងធ្លាក់ជាប្រចាំពេញមួយឆ្នាំតែម្តង។ ភ្លៀងនៅ Mawsynram មិនដូចភ្លៀងនៅកន្លែងភាគច្រើនទេ នៅពេលដែលមានភ្លៀងធ្លាក់ ជាធម្មតាវាមានរយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា ជួនកាលសូម្បីតែមួយសប្តាហ៍ពេញក៏មាន។ មូលហេតុចម្បងដែលទីក្រុងនេះមានភ្លៀងធ្លាក់ពេញមួយឆ្នាំ គឺមកពីការប្រែប្រួលអាកាសធាតុ ដែលបណ្តាលឱ្យតំបន់នេះសើមជារៀងរាល់ថ្ងៃ។https://i.cdn.newsbytesapp.com/images/l87320220618132953.jpeg

គួរបញ្ជាក់ដែរថា ជំនន់ទឹកភ្លៀងនៅក្នុងទីក្រុង Mawsynram គឺ ១,០០៣ មីលីម៉ែត្រក្នុងខែមិថុនា ឆ្នាំ ២០២២ ដែលជាចំនួនពីរដងនៃបរិមាណទឹកភ្លៀងដែលទីក្រុងឡុងដ៍ទទួលបានក្នុងមួយឆ្នាំ។ ប្រជាជនដែលរស់នៅទីក្រុងនេះមិនអាចធ្វើស្រែចម្ការបានឡើយ ហើយទំនិញដែលដឹកជញ្ជូនទៅទីក្រុង Mawsynram ត្រូវតែរុំដោយប្រុងប្រយ័ត្ន ដើម្បីជៀសវាងការខូចខាតទឹកភ្លៀង។ ផ្លូវនៅទីនេះក៏ខូចយ៉ាងឆាប់រហ័សផងដែរដោយសារភ្លៀងធ្លាក់ ហើយការជួសជុលក៏ចំណាយពេលយូរដែរ។ បើយោងទៅតាម Oza មនុស្សមួយចំនួននៅក្នុងទីក្រុងនេះសុទ្ធតែចង់ផ្លាស់ទៅកន្លែងស្ងួត ហើយមិនមាននរណាចង់មករស់នៅទីក្រុងនេះទៀតឡើយ មូលហេតុដោយសារមិនមានអាហារហូបចុកគ្រប់គ្រាន់ ហើយប្រជាជនពិបាករកការងារធ្វើ និងពិបាកធ្វើដំណើរទៅកាន់កន្លែងនានា៕https://www.aljazeera.com/wp-content/uploads/2016/01/343996fc38eb4e7ba7aa429487766489_18.jpeg