Home ព័ត៌មានអន្តរជាតិ សូរ្យគ្រាសថ្ងៃនេះ នៅកម្ពុជាមិនអាចមើលឃើញទេ! តើស្រ្តីមានផ្ទៃពោះត្រូវបានហាមឃាត់មិនឲ្យចេញក្រៅមែនឬអត់?

សូរ្យគ្រាសថ្ងៃនេះ នៅកម្ពុជាមិនអាចមើលឃើញទេ! តើស្រ្តីមានផ្ទៃពោះត្រូវបានហាមឃាត់មិនឲ្យចេញក្រៅមែនឬអត់?

121
0

តាមជំនឿរបស់ចាស់ៗបុរាណ នៅពេលថ្ងៃដែលកើត«សូរ្យគ្រាសឬចន្ទគ្រាស» គឺគេហាមមិនស្រ្តីដែលមានផ្ទៃពោះចេញទៅមើលទេ ព្រោះថាអាចបណ្តាលឲ្យកូនកើត«គ្រាសកន្លង»។

បើយោងតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជជួនណាត «មនុស្សគ្រាសកន្លង»មានន័យថា ជាមនុស្សដែលល្មេញល្មើពីកំណើត តាំងពីនៅក្នុងផ្ទៃម្តាយ ជួនពេលដែលសូរ្យគ្រាសឬចន្ទគ្រាសកើតឡើង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUHB-qmcW172QQtxlYmPtObdO9G5U73l3D8Aw-iD-pWu5_L_uDKw2DbKSdHyhx3cQE4Jfgj5VgFY56JQy-icM6wuRctqZVQGlCLKtFYR2t4UCF-c9fU8yjzUngFGsAanL9Rz67YwIezfalwwWZ_zyEynk6I8-ZCwcnBFu3CIlnp49CNsIOQXmA5chtlEs/s300/images.jpg

ទាក់ទងទៅនឹងជំនឿ ដែលហាមមិនឲ្យស្រ្តីមានផ្ទៃពោះចេញទៅមើលសូរ្យគ្រាសដោយផ្ទាល់នេះដែរ បើយោងតាមផេក «Hello គ្រូពេទ្យ» បានពន្យល់ថា ទាំងនេះគ្រាន់តែជាការជឿតៗគ្នា និងជាការបោកបញ្ឆោតរបស់ចាស់ៗកាលពីជំនាន់មុនប៉ុណ្ណោះ ព្រោះមិនចង់ឲ្យស្រ្តីមានផ្ទៃពោះនៅទ្រាំចាំមើលបាតុភូតទាំងនោះ រយៈពេលយូរម៉ោង ឬដល់យប់ជ្រៅពេកជាដើម។

ប្រភពដដែលក៏បានបន្ថែមទៀតថា ស្ត្រីមានផ្ទៃពោះរមែងមានសុខភាពខ្សោយស្រាប់ កាលណាដែលអត់ងងុយ ឬប្រឹងមើលសូរ្យគ្រាសដោយភ្នែកទទេ ពុំមានពាក់អ្វីការពារ អាចធ្វើឲ្យធេងធោង វិលមុខ ទៅជាឈឺឬដួល នេះហើយជាអ្វីដែលចាស់ៗបារម្ភ។ ចំណែកឯ«គ្រាសកន្លង»នេះវិញ ចាស់ពីដើមប្រហែលចង់សំដៅលើជំងឺបម្រុងក្រឡាភ្លើង ឬក្រឡាភ្លើងលើស្ត្រីមានផ្ទៃពោះ ដែលធ្វើឲ្យឡើងឈាម ទៅជាប្រកាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrWejW4YI-PwpARmRPohAL1iOLM-lvObNqu9nOWHwlOf4Nz7bY8zNozoElhM4X80VA29LZphndQjLmRUgHZf1t58XJ4WOPoWpkD5cVxmYjgV18BfZ2zd2-U-xbbiamJKsdoBiG8UF5pOCScgj8MJtOitBS8uop1vW3Xn6LSGkSCFhrVmpBf68D2zYIieo/s1000/total-solar-eclipse-2024-95022f34946342e098bf570e3268475f.jpg

តែតាមក្បូនពេទ្យ ជំងឺបម្រុងក្រឡាភ្លើង បណ្តាលមកលើសសម្ពាធឈាម និងរោគសញ្ញាផ្សេងទៀតដោយសារខូចខាតសរីរាង្គផ្សេងៗ ដូចជា តម្រងនោម ជាដើម។ ស្រីៗមានផ្ទៃពោះ និងមានសម្ពាធឈាមធម្មតា ក៏អាចមានជំងឺនេះបានដែល ភាគច្រើនកើតនៅសប្តាហ៍ទី ២០ នៃការពពោះ និងអាចកើតលើស្រីៗមានសម្ពាធឈាមលើសតិចតួច ប៉ុន្តែមិនបានព្យាបាលត្រឹមត្រូវ។ ជំងឺបម្រុងក្រឡាភ្លើង អាចបង្កផលវិបាកធ្ងន់ធ្ងរប៉ះពាល់ដល់ជីវិតទាំងម៉ាក់ៗ និងគភ៌។

ទោះជាយ៉ាងណា ទាក់ទងនឹងស្ត្រីមានផ្ទៃពោះនិងបាតុភូត«គ្រាស»នេះ គ្រាន់តែជាជំនឿដែលនិយមជឿតៗគ្នាមក ហើយសូម្បីតែនៅប្រទេសឥណ្ឌាក៏គេជឿបែបនេះតាំងពីយូរណាស់មកហើយ។ ដូច្នេះហើយនៅកម្ពុជាយើង កាលពីអតីតកាលក៏បានទទួលយកវប្បធម៌អរិយធម៌ពីឥណ្ឌា ទើបជំនឿមួយនេះបានចងចាំនៅក្នុងដួងចិត្តរបស់ប្រជាជនខ្មែរស្ទើរគ្រប់ៗរូប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkpGcJ6FgQNbO3fRTGO3D7C9-AAVxC0FlkJpFOQEpS8mKQnVT1gK18GILq82wUxE-RtNGL3qOOQK8_v2vx1sTe2xrhpdS3DMuuRxgsN98iLc7HoSKv1widNvl6iZ757aq-e8YiQKs-wHIfOMMJQglrI8uZa46e0a1Jfhv0yUkTfSLnDFd_oXINtq7zsTw/s1500/female-doctor-pointing-to-ultrasound-picture-with-pregnant-woman-57226319-5a1dc50f13f129003848ec12.jpg

ជាមួយគ្នានេះ សម្រាប់សូរ្យគ្រាសឆ្នាំ២០២៤ ដែលត្រូវនឹងថ្ងៃទី ៨ ខែមេសានេះ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសអាស៊ីផ្សេងទៀត មិនអាចមើលឃើញបាតុភូតសូរ្យគ្រាសនេះទេ។ ដូច្នេះហើយកាលដែលបារម្ភថា ស្រ្តីមានផ្ទៃពោះមិនអាចចេញក្រៅនៅក្នុងថ្ងៃនេះ ឬត្រូវតែសង្ងំនៅតែក្នុងផ្ទះរហូតដល់ផុតថ្ងៃសូរ្យគ្រាស គឺគ្រាន់តែជារឿងយល់ច្រឡំប៉ុណ្ណោះ៕