រដ្ឋបាលខេត្ដកំពង់ស្ពឺ បានបង្ហើបពីគម្រោងស្ថាបនាសួនច្បារ និងផ្លូវធ្វើដំណើរប្រវែង ៩ គីឡូម៉ែត្រអមសងខាងស្ទឹងព្រែកតោ្នត ដើម្បីទុកឱ្យបងប្អូនប្រជាពលរដ្ឋដើរកម្សាន្ដ និងហាត់ប្រាណ។
បើតាម រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា៖”គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និង កែលម្អស្ទឹងព្រែកត្នោត ក្រុងច្បារមន វាជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត សម្រាប់បងប្អូនខេត្តកំពង់ស្ពឺ ដែលគម្រោងនេះត្រូវបានផ្ដួចផ្ដើមគំនិតដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និង សំណង់ និងសុរិយោដី និង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ”។
គួរបញ្ជាក់ថា គម្រោងនេះកំពុងត្រូវបានរដ្ឋបាលខេត្ដ និង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ធ្វើការសិក្សាលម្អិតមុនចាប់ផ្ដើមសាងសង់ហើយ ខណៈថវិការចំណាយ និងរយៈពេលសាងសង់មិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយនោះទេ៕