Home ព័ត៌មានអន្តរជាតិ បុរសអាយុវែងបំផុតលើពិភពលោក បាន ស្លា.ប់ ត្រឹមអាយុ១១៤ឆ្នាំ

បុរសអាយុវែងបំផុតលើពិភពលោក បាន ស្លា.ប់ ត្រឹមអាយុ១១៤ឆ្នាំ

55
0

ប្រទេសវ៉េណេស៊ុយអេឡា ៖ បុរសជនជាតិវ៉េណេស៊ុយអេឡា ដែលត្រូវបាន Guinness World Records កត់ត្រាក្នុងស្ថិតិថា គឺជាបុគ្គលមានអាយុវែងបំផុតនៅលើពិភពលោកនោះ បាន ស្លា.ប់ ហើយ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នៅពេលលោកមានអាយុ១១៤ឆ្នាំ ។

កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក Juan Vicente Perez Mora ត្រូវបានគេទទួលស្គាល់ថា គឺជាបុគ្គលម្នាក់ដែលមានអាយុវែងបំផុតនៅលើពិភពលោក ។ នៅពេលនោះ លោកមានអាយុ១១២ឆ្នាំ និង២៥៣ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn08CunkZ_u9f34pQ0ysRGHBm_L1UALg02qqxNqHYGOcBk7gDcXY4SYyx3ZD5qfPVXTTpwXYwOgDOGx2tLgwLklJBy5ylwMnL1SyM7FppdJkYvCdeVct_FeUwMf7JVinVht43hVxk8JqQMDync-AtsFrXJ0kXPjeUJUltSf2iXnsud0YtXVAzgP2m1U8Y/s1200/juan-vicente-perez-mora.jpg

ក្រោយពីលោក Juan Vicente Perez Mora ស្លាប់ លោកប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolás Maduro បានបង្ហោះសារកាន់ទុក្ខនៅក្នុងបណ្តាញសង្គម X ថា ៖ «លោកតាបានទៅកាន់សុគតិភពហើយ ត្រឹមអាយុ១១៤ឆ្នាំ» ។

លោកតាមានអាយុវែងបំផុតនេះ មានឈ្មោះដើមថា Teo Vicente បានកើតនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩០៩ ក្នុងក្រុមគ្រួសារកសិកររស់នៅទីក្រុង El Cobre រដ្ឋ Tachira ប្រទេសវ៉េណេស៊ុយអេឡា ។ លោកតា គឺជាបុគ្គលទី៩ ដែលមានអាយុវែងបំផុតនៅលើពិភពលោក ក្នុងចំណោមបុគ្គលមានអាយុវែង ចំនួន១០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicy2YUWAnJgD8Gv5m5z-Mp-fXd7D6oGolbi365fRaZl0Q_9NwOA08z3EXlgS4Rby2QslT4UiqY6Cpb3jmKXMxZ46OBDgXocrz-DT4aBgnlvKoX6EAz327Y9uOEvodxOyBtfWLDM0GXp4kl4B96kilJYM5_H0cTavUtLkBNQmujrHUSajrYRLJbq5GdBM4/s667/Juan-Vicente-Perez-Mora_1890421014_208578364_667x375.jpg

បើតាមទិន្នន័យរបស់ Guinness World Records បញ្ជាក់ថា នៅពេលលោក Teo Vicente អាយុបាន៥ឆ្នាំ លោកបានចាប់ផ្តើមជួយធ្វើការងារឪពុក-ម្តាយ និងបងប្អូនប្រមូលដំណាំអំពៅ និងគ្រាប់កាហ្វេ ។https://th-i.thgim.com/public/incoming/vjp2p/article68022845.ece/alternates/FREE_1200/oldest%20man.png

ក្រោយមក បើទោះជាលោក Teo Vicente មានតួនាទីជាអភិបាលស្រុក ដែលធ្វើការងារផ្នែកសម្រុះសម្រួលវិវាទពាក់ព័ន្ធនឹងបញ្ហាដីធ្លី និងគ្រួសារក្តី ប៉ុន្តែលោកពុំបោះបង់មុខរបរជាកសិករទេ ។ បើតាមទិន្នន័យកាលពីឆ្នាំ២០២២ ឱ្យដឹងថា លោក Teo Vicente មានកូនសរុប ១១នាក់, មានចៅ ៤១នាក់ និងចៅទួត ១៨នាក់ ៕