Home ព័ត៌មានអន្តរជាតិ បាក់ផ្លូវហាយវេនៅសហរដ្ឋអាមេរិកធ្វើឱ្យអ្នកដំណើរកកស្ទះជាង២០០០នាក់ពេញមួយយប់

បាក់ផ្លូវហាយវេនៅសហរដ្ឋអាមេរិកធ្វើឱ្យអ្នកដំណើរកកស្ទះជាង២០០០នាក់ពេញមួយយប់

59
0

យោងតាមប្រភពសារព័ត៌មាន The Straits Times បានឲ្យដឹងថា កាលពីថ្ងៃទី ៣០ ខែមីនានេះ បានកើតមាននូវហេតុកាណ៍បាក់ដីនៅលើកំណាត់ផ្លូវហាយវេដ៏មមាលញឹកមួយ ក្នុងកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក និងបណ្តាលឲ្យអ្នកបើកបររថយន្តប្រមាណនឹង ២,០០០នាក់ ត្រូវបានជាប់គាំងទៅណាមិនរួចពេញមួយយប់។

មួយផ្នែកនៃផ្លូវហាយវេ 1 មួយខ្សែស្ថិតនៅតំបន់ Big Sur រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ត្រូវបាក់ បើតាមប្រភពប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា នេះទំនងជាមកពីខ្យល់ព្យុះបោកបក់ខ្លាំង ទើបបណ្តាលឲ្យចំណុចកើតហេតុខាងលើត្រូវខូចខាតជាទម្ងន់បណ្តាលអ្នកដំណើររាប់ពាន់នាក់កក់ស្ទះទៅមុខមិនរួច ថយក្រោយក៏ពុំរួចបែបនេះ។https://pbs.twimg.com/media/GKAnyF-bwAACgKq?format=jpg&name=large

យោងតាមប្រភពដដែលបានឲ្យដឹងថា ភាគច្រើននៃអ្នកដែលជាប់គាំងគឺជាអ្នកទេសចរដែលកំពុងធ្វើដំណើរឆ្លងកាត់តំបន់នោះក្នុងឱកាសបុណ្យអ៊ីស្ទើរ ហើយដោយសារតែហេតុការណ៍នេះ ទើបពួកគេត្រូវស្នាក់នៅលើរថយន្តជាបណ្តោះអាសន្នពេញមួយយប់ ខណៈអ្នកខ្លះទៀតក៏បានបោះតង់សម្រាកនៅក្បែរៗនោះ។ ទោះជាយ៉ាងណា តាមរយៈហេតុការណ៍គឺមិនមានអ្នកស្លាប់ឬអ្នករងរបួសនោះទេ។https://pbs.twimg.com/media/GKCWvhpb0AAJD2s?format=jpg&name=medium

គួរបញ្ជាក់ថា បើយោងតាមឧតុនិយមសហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រព័ន្ធខ្យល់ព្យុះដ៏ខ្លាំងក្លាដែលនឹងមានឥទ្ធិពល ជាពិសេសគឺនឹងកាត់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគនិរតីកាលពីចុងខែមីនានេះ ជាហេតុបណ្តាលឲ្យមានភ្លៀង ទឹកជំនន់ភ្លាមៗ និងព្រិលដល់ផ្នែកខ្លះនៃរដ្ឋកាលីហ្វ័រញ៉ា និងកន្លែងផ្សេងទៀតផងដែរ៕