Home ព័ត៌មានជាតិ ល្បែងប្រជាប្រិយខ្មែរមួយចំនួន ដែលពលរដ្ឋគួរតែលេងនៅថ្ងៃចូលឆ្នាំ

ល្បែងប្រជាប្រិយខ្មែរមួយចំនួន ដែលពលរដ្ឋគួរតែលេងនៅថ្ងៃចូលឆ្នាំ

119
0

កម្ពុជាជាប្រទេសដែលត្រូវបានគេចាត់ទុកថាមានប្រពៃណីវប្បធ៏មទំនៀមទំលាប់សម្បូរបែបមួយនៅលើពិភពលោក។ ពិធីបុណ្យជាប្រពៃណីទំនៀមទម្លាប់របស់ជាតិដែលមានតាំងពីបូរាណាចារ្យមក ត្រូវបានរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ ប្រារព្ធធ្វើជារៀងរាល់ឆ្នាំមិនដែលអាក់ខាន លើកលែងតែមានករណីពិសេសណាមួយកើតឡើង ។ល្បែង​ប្រជាប្រិយ​ខ្មែរ​ «​ចោលឈូង​»​សម្រាប់​​​រដូវ​ចូល​ឆ្នាំ​ថ្មី – Koh Santepheap Dailyពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឬ សង្រ្កាន្តខ្មែរ ត្រូវបានប្រារព្ធធ្វើដោយចាប់ផ្តើមពីថ្ងៃទី១៣.១៤ ខែមេសា និងបញ្ចប់នៅថ្ងៃទី១៥.១៦ ខែមេសានៃឆ្នាំនីមួយៗ ។ សង្រ្កាន្តខ្មែរជាភាសាសំស្រ្កឹតប្រែមកថា ដំណើរឃ្លាតចាកទី ការឈានចូលដល់ដំណើរដែលព្រះអាទិត្យចរណ៍ចូលដល់ទីមួយជុំរាសីចក្រ គឺដំណើរដែលដើមនិងចុងនៃរាសីចក្រជួបគ្នាពេញគម្រប់មួយឆ្នាំ ឬ និយាយដោយងាយថាជាដំណើរដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី ។

រូបថតប្រចាំសប្តាហ៍៖ ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ រីករាយនឹងការលេង ល្បែងប្រជាប្រិយខ្មែរ ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិ ...

ហើយខាងក្រោមនេះជាល្បែងប្រជាប្រិយដែលកូនខ្មែរត្រូវចងចាំ និងថែរក្សាឱ្យបានគង់វង្ស ព្រោះវាបានបន្សល់ទុកតាំងពីបុរាណកាលមកអស់រយៈពេលរាប់ទស្សវត្ស៖

• ល្បែងស្តេចចង់ ឬ អៀវ
• ល្បែងចោលឈូង
• ចាប់កូនខ្លែង
• លោតអន្ទាក់
• លាក់កន្សែង
• ឱបត្រឡាច
• បោះអង្គញ់
• ទាញព្រ័ត្រ
• កូនគោល
• ចោះប្រមាត
• លាក់កូនកាស
• វាយក្អម
• លាក់ធ្យូង
• ប៉ក់ចាប
• ស្វាដណ្តើមស្លឹកឈើ
• ល្បែងបាយខុំ -ល-៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoGjR25IAF48XXYronHm9GZaIurulpqkdNIH96PL-6FBQpJe-Ksf1DA9HkTCRhuuQcyxQIT3a3lFVMogpV3mxKxO-u1MVXU4-d7efrnX5WW7RL0mm-3qQ789baW1oRMswnD5kz_067yesANrcWS6s8xVy5eCxtf-qJOJIjacJT36tMwpI4vNQ_2RLz/s776/Screenshot%202023-03-29%20083832.jpg