Home ព័ត៌មានជាតិ អ្នកឧកញ៉ា គួច ម៉េងលី ចេញលិខិតបញ្ជាក់ ជុំវិញព័ត៌មានដែលថាលោកជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CIC

អ្នកឧកញ៉ា គួច ម៉េងលី ចេញលិខិតបញ្ជាក់ ជុំវិញព័ត៌មានដែលថាលោកជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CIC

200
0

ថ្មីៗនេះ អ្នកឧកញ៉ា គួច ម៉េងលី ត្រូវបានសារព័ត៌មានមួយចំនួន ប្រើប្រាស់រូបរបស់លោក ធ្វើជាតួនាទីសមាជិកក្រុមប្រឹក្សាភិបាល នៃ ក្រុមហ៊ុន ខេមបូឌាន អិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (Cambodian Investors Corporation Plc) (CIC) ដែលបច្ចុប្បន្ន កំពុងមានរឿងអាស្រូវ។

ជុំវិញករណីនេះ អ្នកឧកញ៉ា គួច ម៉េងលី បានបញ្ជាក់ជូនសាធារណជនថា៖” ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ន ខ្ញុំបាទលែងជាសមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ខេមបូឌាន អ៊ុន វេសស្ទ័រ ខបភើរេសិន ភីអិលស៊ី Cambodian Investors Corporation Plc. (CIC) ទៀតហើយ”។

លើសពីនេះទៅទៀត អ្នកឧកញ៉ា ក៏បានលើកឡើងថា៖”កន្លងមក ខ្ញុំបាទក៏បានចំណាយថវិកាផ្ទាល់ខ្លួនក្នុងការវិនិយោគ ដោយពុំដែលបានធ្វើការកៀរគរប្រមូលថវិកាពីនរណាម្នាក់ ឬក្រុមហ៊ុនណាមួយ ដើម្បីយកមកវិនិយោគ ក្នុងក្រុមហ៊ុន ខាងលើនេះទេ”។https://scontent.fpnh20-1.fna.fbcdn.net/v/t39.30808-6/418805155_824657219696406_3928087997564121029_n.jpg?_nc_cat=104&ccb=1-7&_nc_sid=5f2048&_nc_ohc=qpG5Cshsn2MAX9XlJtj&_nc_ht=scontent.fpnh20-1.fna&oh=00_AfDbIqUzKd6VCSJPKA4_yUGmyG9nnLZ1XYvvubnxkGF3rA&oe=6606F4C1

គួរបញ្ជាក់ផងដែរថា អ្នកឧកញ៉ា គួច ម៉េងលី ខាតជិត៣០មុឺនដុល្លារនៅក្នុងការវិនិយោគជាមួយក្រុមហ៊ុន CIC ដោយមិនទទួលបានថវិការមកវិញ ហើយលោកក៏បានស្នើឱ្យមានការស៊ើបអង្កេតលើក្រុមហ៊ុននេះផងដែរ៕https://scontent.fpnh20-1.fna.fbcdn.net/v/t39.30808-6/418893058_824657273029734_493293126688468037_n.jpg?_nc_cat=107&ccb=1-7&_nc_sid=5f2048&_nc_ohc=JQ4BCnoMegYAX9gj2r3&_nc_ht=scontent.fpnh20-1.fna&oh=00_AfDh9nZzdpK3mJyThvL25LIWl98yI1iXi8kpAtxLb1jGSQ&oe=66079041https://scontent.fpnh20-1.fna.fbcdn.net/v/t39.30808-6/418893058_824657273029734_493293126688468037_n.jpg?_nc_cat=107&ccb=1-7&_nc_sid=5f2048&_nc_ohc=JQ4BCnoMegYAX9gj2r3&_nc_ht=scontent.fpnh20-1.fna&oh=00_AfDh9nZzdpK3mJyThvL25LIWl98yI1iXi8kpAtxLb1jGSQ&oe=66079041