Home ព័ត៌មានជាតិ ធ្វើទៅរួច! ជិះរថយន្ត មកលួចស្រាបៀរ៤កេស សមត្ថកិច្ចចាប់បានតេស្តឃើញសារជាតិញៀន

ធ្វើទៅរួច! ជិះរថយន្ត មកលួចស្រាបៀរ៤កេស សមត្ថកិច្ចចាប់បានតេស្តឃើញសារជាតិញៀន

90
0

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលមានឈ្មោះខា យូ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ និង ឈ្មោះ ហ៉ិន លីណា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធករណី លួច(ស្រាបៀរ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlPcX46mgB1o36-EHtT2u489DQYiosETCS29aIoBDsg5i8EVRpZRnr2ofVEFhnlxEz2ptz9I9m6kVW3jaJ45W-479M5jZGfzgXhFPUHeLEbFVggX9V2oK_HMSVuNdRuukFHXxwwrOCnc8r0BhRQKfaJOPzpAYmwaoycRjTHMS4N0GyXIF3yajcVuPqfPU/s1280/434209647_408931288499605_4616017416129245938_n.jpg

នៅអំឡុងពេលធ្វើសកម្មភាព ជនសង្ស័យបើករថយន្ត១គ្រឿងម៉ាក TOYOTA HIGH LANDER ពណ៌មាស ផលិតឆ្នាំ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ2AK-9342 ទិញស្រាបៀរ ABC ចំនួន០៣កេស និងស្រាបៀរហ្គេនស្បឺក ចំនួន០១កេស ក៏ប៉ុន្តែមិនឱ្យប្រាក់ លុះសមត្ថកិច្ចតាមឃាត់ខ្លួនបានក៏បានធ្វើតេស្តទឹកនោមឃើញមានសារជាតិញៀន និងថែមទាំងបានរកឃើញគ្រឿងញៀនមួយកញ្ចប់តូចផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIYyKPTIxZEmGLO-JSWryf_v3l0g5KDKx9KanxUGFpu65pBpsd6a4nl4ZmaYNSr2zYRFJ05jQN2aKYD3PZ4NLgTKVPA0n0rdmyU0DLX6AKHiGn12K3skHjEVMsqMkDESNqMEJwwKprJWiiAwMsLy3OwQMZgFzRLB14IWMWEBIB_cIRuowmKqgpnnsBCyI/s1280/434215940_408931301832937_6832939828803146590_n.jpg

លើសពីនេះទៅទៀត កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ពួកខ្លួនក៏បានប្រើល្បិចទិញស្រាបៀរអ្នកភូមិចំនួន០៨កេស ហើយបានជិះរថយន្តគេចខ្លួនម្ដងមកហើយ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEHg-4Y_nBxfhfAEWSYvdVQaoYFxFyLnkxepemi31T0ZLMLECXbTrkFfQJqDppxsqnRg5BbIfJ0Nk96yJ7IsEmxW82aPKXv4ICVCb1uAbRZ547gpNf1UeLbHbvYB_wLrvHOJTc2gENFOjuAaIkU83x_wCbIMpoDW-FckIQ_N380mUDK4Pj5QQT9MxlyS8/s1280/434216052_408931191832948_4692104072063512022_n.jpg