Home ព័ត៌មានជាតិ លេចវត្តមានជ្រូកទឹក នៅដែនសមុទ្រកម្ពុជា

លេចវត្តមានជ្រូកទឹក នៅដែនសមុទ្រកម្ពុជា

358
0

ថ្មីៗនេះ នៅតំបន់ប្រជុំកោះនៅខេត្តកែប គេឃើញមានវត្តមានជ្រូកទឹក បានវិលត្រឡប់ចូលមកសមុទ្រកម្ពុជាវិញ ក្រោយពីដល់រដូវនៃការលូតលាស់វាលស្មៅសមុទ្រខ្លុយកាក់ ដែលជាប្រភេទអាហាររបស់ជ្រូកទឹក ចូលចិត្តបំផុត។

ជ្រូកទឹក គឺជាថនិកសត្វធំមួយដែលរស់នៅពេញមួយជីវិតរបស់វានៅក្នុងទឹកសមុទ្រ ដោយភាគច្រើនវាចូលចិត្តរស់នៅកន្លែងដែលមានទឹកក្ដៅឧណ្ហៗ រាក់ ហើយថែមទាំងមានស្មៅសមុទ្រដុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvx-5O-buuLwnoZkErPzh3z0D5AOe7XqcV_h2A21Bofw8P3Gd0juywaFiintpIzZn3ceEC9lcLb25seoWXKQqBbcLyPehv1EAYUDyn0lr6pQ5ytcfJpJiTV8dwieEKbaIG0nazLmQ1Gjz9o7WFo3uYwk-aNbxi4wBFsfcaEsbKz5LtnbJr_r2LIgBuJwQ/s400/dugong_MA_PLW_edit.jpg

សត្វប្រភេទនេះ មានទំហំធំប្រហាក់ប្រហែលនឹងផ្សោតដែរ ប៉ុន្តែវាធាត់ជាងហើយមានភ្លុក២ដូចដំរី ដែលដុះចេញពីអញ្ចាញធ្មេញ និងមានព្រុយចំហៀងធំរាងដូចច្រវាទូក។https://www.thegef.org/sites/default/files/styles/main_image_content_width/public/Dugong_N.jpg?h=e85f6c07&itok=FmvvH_d2

វាមានស្បែករលោងពណ៌ត្នោត ឬប្រផេះក្រម៉ៅ និងដុះរោមមួយ។ រន្ធច្រមុះស្ថិតនៅទីតាំងចុងច្រមុះ ហើយមានសន្ទះគ្របសម្រាប់បិទនៅពេលវាមុជទៅក្នុងទឹក។ ប្រវែងទើបកើត ១-១,៥ម៉ែត្រ ពេញវ័យ ៣,៣-៤,១ម៉ែត្រ និងទម្ងន់ ទើបកើត ២៥-៣៥គីឡូក្រាម ពេញវ័យ ១០០០ គីឡូក្រាម៕