Home ព័ត៌មានអន្តរជាតិ អ្នកចូលរួមពិធីបុណ្យមួយនៅឥណ្ឌានាំគ្នាបាចផេះបានពីការដុត ស.ព

អ្នកចូលរួមពិធីបុណ្យមួយនៅឥណ្ឌានាំគ្នាបាចផេះបានពីការដុត ស.ព

71
0

ប្រទេសឥណ្ឌា ៖ ប្រទេសឥណ្ឌាបានចាប់ផ្តើមប្រារព្ធពិធីបុណ្យហូលី ដែលមានជនជាតិឥណ្ឌា និងហិណ្ឌូ បានមកចូលរួមពិធីបុណ្យនេះយ៉ាងច្រើនកុះករ ដើម្បីបញ្ចប់រដូវរងា និងឈានចូលនិទាឃរដូវ ។ គេបានឃើញហ្វូងមនុស្សម្នារាប់ពាន់នាក់មកប្រមូលផ្តុំគ្នានៅតាមដងទន្លេគង្គា ក្នុងរដ្ឋអ៊ុដ្រារ៉ាប្រាថេត ដើម្បីយកផេះបានពីការដុតសា.កស.ព និងម្សៅពណ៌ មកបាចដាក់គ្នាយ៉ាងសប្បាយរីករាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU2QrwtmTzvxoh3ekplvghPSOGjU_BLcFYb0JG98DoP89QVMaNcVHvvWXaAVFY88P_B3fPnVMwbEyXyHGc5UkzAdLb5Y3sL-JCwlhmLB2OnOFxKMkaggIGHfsbtWTsiQ6w8XatTxaI9VyugqsCSrdPhmLYU9xGIsSJ6Cx6qfkHsOiW01Nir_9Chhg8goE/s1500/bhaktapur-nepal-holi-HOLI0219-b713df59f115452baa1374efb3e59ff2.jpg

អ្នកមកចូលរួមក្នុងពិធីបុណ្យហូលី មានជំនឿថា ការយកផេះបានពីការដុតសាកសព និងម្សៅពណ៌ មកបាចដាក់គ្នាទៅវិញទៅមកបែបនេះ ដោយសារវាអាចបណ្តេញនូវរឿងរ៉ាវអាក្រក់ៗឱ្យចេញពីជីវិតរបស់ពួកគេ ។ ដូច្នេះ ការដុតភ្លើងនៅកណ្តាលពិធីដើម្បីយកផេះមកបាចដាក់គ្នានេះ គឺក្នុងគោលបំណងលាងជម្រះនូវរឿងមិនល្អឱ្យចេញពីក្នុងខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG4cUs_bkLv_WZjH6FKMqa2BOEihaufWuuwc4840oCtM3clkcQViET05zHl3wWce2aBLnXSJirbisd6NPtR9wbvCFUiQsq24BwGdD_gDYCKNA1q6jBtzZ0gDt2XjKqcqK1ov4urwiWMZQIC7V7VTA_AfDOxhjMD6aSmdm-vdny4G1h1ebS3xKxzkVZTxs/s5000/GettyImages-1205397094.jpg

លើសពីនេះ អ្នកមកចូលរួមពិធីបុណ្យទាំងអស់បានស្រែកហ៊ោខ្លាំងៗ និងរាំរែកយ៉ាងសប្បាយរីករាយ ដោយពួកគេបានឈរប្រជ្រៀតគ្នាយ៉ាងណែន ។ គេចាត់ទុកថា វាគឺជាពិធីបុណ្យមួយដែលបង្ហាញអំពីចំណងមិត្តភាពរវាងគ្នា និងធ្វើឱ្យពួកគេចេះអត់ឱនឱ្យគ្នាផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg30woLWS1cnd0Yunb_bRI-3IhVmi1LpjPPPDGempflwdVfBqgIJg9u0Q5zcYegj5WjicqdHQv3pIzJ1j1ouJsW5HKzdkKYn8c3YtteLspTSG1QIJ5CNFhF127D9zSH6COlwpU1Op2m5h-p0-5ixwHiVGI7z4FrOBidwsQQQQ-XMJ14R3iX_qQgntmzOaQ/s1600/holi.jpg

បើទោះជាពិធីបុណ្យហូលី ត្រូវបានរៀបចំឡើងនៅប្រទេសឥណ្ឌា និងនេប៉ាល់ក្តី ប៉ុន្តែជនជាតិភាគតិចហិណ្ឌូ ក៏បានរៀបចំពិធីបុណ្យនេះនៅប្រទេសបង់ក្លាដែស និងប៉ាគីស្ថានផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXSluUswpc_49PbmnbJ1Q7VPitI2f8MFsAeMwpi7YHi8b_-rgwsZpA76YHCTv9hApO4yRWKASrYBiS-M2nTSOLpYuCr1PUVBwo687SjadVOT7z4gsyEpeI_nF2z2dpaS2ubhnSRwOtKdzXEppfsHAqRyvu7QtB5LD6k8JItQJprovE_jQwWUVWglLVoew/s512/unnamed.png

ក្រៅពីនេះ នៅតំបន់ខ្លះក្នុងប្រទេសមួយចំនួន ដែលមានពលរដ្ឋឥណ្ឌាកាន់សាសនាហិណ្ឌូរស់នៅ ក៏បានប្រារព្ធពិធីបុណ្យនេះដូចគ្នាដែរ ដូចជា ៖ ប្រទេសម៉ាឡេស៊ី, អាហ្វ្រិកខាងត្បូង, អង់គ្លេស, សហរដ្ឋអាមេរិក និងថៃ ជាដើម ៕