Home ព័ត៌មានជាតិ ឧកញ៉ា ខេមរៈ សិរីមន្ត ថាការសហការជាមួយប្រទេសនានាគឺដើម្បីពង្រីកទីផ្សារសិល្បៈខ្មែរបង្ហាញទៅពិភពលោក

ឧកញ៉ា ខេមរៈ សិរីមន្ត ថាការសហការជាមួយប្រទេសនានាគឺដើម្បីពង្រីកទីផ្សារសិល្បៈខ្មែរបង្ហាញទៅពិភពលោក

70
0

ឧកញ៉ា ខេមរៈ សិរីមន្ត ជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងមួយរូបចាប់ផ្តើមសកម្មភាពសិល្បៈរបស់ខ្លួនសហការជាមួយតារាចម្រៀងបរទេសដែលកន្លងមកថ្មីៗនេះលោកបានសហការចាប់ដៃគូជាមួយតារាចម្រៀងថៃ។ ទន្ទឹមនឹងការចាប់ដៃគូជាមួយតារាចម្រៀងបរទេស ឧកញ៉ា ខេមរៈ សិរីមន្ត បានលើកឡើងនៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានថាលោកនឹងចាប់ដៃគូជាមួយតារាបរទេសផ្សេងទៀត។ តារាចម្រៀងមានងារជាឧកញ៉ារូបនេះថា ការប្រឹងប្រែងរបស់លោកសហការនានាគឺដើម្បីពង្រីកទីផ្សារសិល្បៈខ្មែរបង្ហាញទៅកាន់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_7-70Zt9tdqhdWq2rVgn_JnJOsgfKt5pdyryovrGTHnf8tcDDq_11cd10-U9JELq4SPvNG__qmE75bsxXImnwCyLLNOLC40ZrPYf30YVlh9KabSmkXPE2pkTB9A26V-eQ_jhemmh4TYGuprXTpw7gxeb8qT8uhMPitbVxzKt4UDLKa4ZBddb-X2p7WhI/s1365/image_2024-03-18_16-36-06.png

នៅលើបណ្តាញសង្គមរបស់ឧកញ៉ា ខេមរៈ សិរីមន្ត នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោកបានរៀបរាប់យ៉ាងដូច្នេះថា «គ្រប់យ៉ាងដែលខ្ញុំបានប្រឹងប្រែងធ្វើនៅពេលនេះគឺដើម្បីប្រទេសជាទីស្រលាញ់របស់ខ្ញុំ គ្រប់កិច្ចសហការ ជាមួយប្រទេសនានាទាំងអស់គឺដើម្បីពង្រីកទីផ្សារសិល្បៈខ្មែរ»។ ឧកញ៉ា រូបនេះបន្តទៀតថា «ទោះពេលនេះមានបងប្អូនខ្លះមិនទាន់យល់ចិត្ត តែការពិតនឹងបង្ហាញនៅពេលលទ្ធផលពិតមកដល់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ-PLsE8SJh9dBXJrXE2WKHKvGXXI0AJdrLbVVxCK2gGDaavld3ni0VPlXr0th5J-jNkSOrnndJUmkfInaiYUJcVIxtUU8siVCw7mcSeRsa_8jEcc_bDt5FrekXbK_inacTD7spcJymvIAfCAAA1XChjsURKbAnOcfk8DmpgwFyVRmryMxDSQjmlBbR_0/s2048/image_2024-03-18_16-36-09%20(2).png

ឧកញ៉ា ខេមរៈ សិរីមន្ត សង្កត់ធ្ងន់ថា «ទោះលោកមិនមែនជាអ្នកធំតែលោកសុំធ្វើកិច្ចការធំខ្លះជូនជាតិរបស់លោកតាមរយៈវិជ្ជាជីវៈសិល្បៈដែលលោកមានបង្ហាញទៅពិភពលោក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihSmSmGfcYQR0Q5quU2sPB12raEoVpnPG1PvIJ0Un_FCAPnQtDsZDQHTjdh6XK8fa5lpTJ9WOqczSKg0Mct8aLd2hWMwPtpeID9itkvn9bcSw6FOuP5P24ntsJN6Osi4JpegmPq8j8J4VDN3Xx7PVgUACb4c9eg6CJgCnhKLt8x5N8gjJokxus7SdCYTQ/s771/image_2024-03-18_16-36-09.png

គួរបញ្ជាក់ថា តារាចម្រៀងមានដើមកំណើតនៅខេត្តកំពង់ចាមរូបនេះបានសហការជាមួយតារាចម្រៀងថៃ ចេញបទ«អូនរាំអែន» ហើយលោកក៏បានច្រៀងលាយភាសាថៃ ។ ការចេញបទចម្រៀងនេះក៏មានអ្នកមួយចំនួនបញ្ចេញមតិរិះគន់លោកដូចគ្នា។ ទោះជាយ៉ាងណាឧកញ៉ា ខេមរៈ សិរីមន្ត ធ្លាប់បានឆ្លើយតបដែរថាបើបទ អូនរាំអែន ល្បីនៅថៃគឺល្បី ដល់ឡាវនិងភូមា ហើយភាសាខ្មែរ និង អក្សរខ្មែរក៏ត្រូវបានបង្ហាញនៅទីនោះដែលជា មោទនភាពមួយ។ ម្យ៉ាងទៀតក៏អាចស្រូបទាញភ្ញៀវទេសចរពីប្រទេសទាំងនោះបានមួយផ្នែកតូចផងដែរ៕