Home ព័ត៌មានជាតិ ឈ្មួញកណ្តាលក្រឡុកទីផ្សារយ៉ាងណាក៏ទៅមិនរួចដែរ! ប្រសិនប្រជាកសិករខ្មែរយល់ដឹងច្បាស់អំពីសហគមន៍កសិកម្មទំនើប

ឈ្មួញកណ្តាលក្រឡុកទីផ្សារយ៉ាងណាក៏ទៅមិនរួចដែរ! ប្រសិនប្រជាកសិករខ្មែរយល់ដឹងច្បាស់អំពីសហគមន៍កសិកម្មទំនើប

107
0

ដោយមើលឃើញថា បច្ចុប្បន្ននេះ ប្រជាកសិករខ្មែរជាច្រើនបានជួបនូវទុក្ខលំបាកទៅលើវិស័យកសិកម្ម បើទោះបីជាដំណាំរបស់ពួកគេដាំដុះបានយ៉ាងអំណោយផលល្អយ៉ាងណាក៏ដោយ ក៏វិបត្តិតម្លៃនៅលើទីផ្សារហាក់មិនសមស្រប ដោយបានលើកឡើងអំពីការក្រឡុកទីផ្សារឬទទួលបានការបន្ទាបតម្លៃពីឈ្មួញកណ្តាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9DVVlFCL95Wa8X0qO847tgTk0q9atoFSZQbwrHURIIerUUBdb4meqvNoE0IJMxY2NLfoPQ39WtSbM9LZPLdWPAPsBqz7hm0zDcepuxultbNna1WnkM9KX3b_niE2QE1oTiQaYHV6ApGtxfODG5U1uj9ujMLx-3oXN0kOXb_VVqWWcXzPFuHkkyXF3xF0/s640/photo_2024-03-23_08-44-41.jpg

ប៉ុន្តែ បើក្រឡេកមកមើលអំពីរបៀបដែល ប្រជាកសិករខ្មែរមួយចំនួនធ្វើកសិកម្មវិញ បើទោះបីជាមានផ្ទៃដីដាំដុះរាប់ហិចតាយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែបន្តធ្វើកសិកម្មបែបគ្រួសារ ពោលគឺធ្វើកសិកម្មបែបបុរាណដែលចេះតៗគ្នាមក គ្មានវិជ្ជាជីវៈត្រឹមត្រូវ និងមិនស្របតាមការអភិវឌ្ឍរបស់សង្គមមនុស្សបច្ចុប្បន្ន ដែលត្រូវជាសម័យបច្ចេកវិទ្យា AI។ ម៉្យាងវិញទៀត ប្រជាកសិករខ្លះនៅតែមិនទាន់យល់ដឹងអំពីយុទ្ធសាស្រ្តធ្វើទីផ្សារនៅឡើយទេ ជាពិសេសគឺទីផ្សារឌីជីថល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGlNuAze-5tam6GCyIQe0jB8lmOmH6jphF0K3rr-9Lm3UeJyM-qy2LYNSxsl-pVnGqKp_HBYAAcPkP93dCkoTCrihO4XJMOT4CZgZOtunTXt7EduNdcwwC6TsbJ9S1O1xUq0axu_dXdIkNPWBMdFOdl1Phyphenhyphen8jzVTs5jXKVL_yKADWKWIiVzuWoXNtKtyU/s900/photo_2024-03-23_08-44-43.jpg

«សម្រាប់សហគមន៍កសិកម្មទំនើប អ្វីៗត្រូវ ផ្អែកលើផែនការអាជីវកម្មច្បាស់លាស់ ជាពិសេស ផែនការផលិតកម្ម។ (លក់បានហើយទើបផលិត) មិនមែនដាំបានហើយទើបដើររកអ្នកទិញនោះទេ ចំណុច នោះហើយដែលជាភាពខ្លាំងនៃការធ្វើកសិកម្មជាទម្រង់ សហគមន៍កសិកម្មទំនើប ដែលកសិករធ្វើតូចៗជាលក្ខណៈ គ្រួសារអាចពិបាកនឹងធ្វើបាន។ សហគមន៍ប្រភេទនេះអាច តភ្ជាប់ទៅកាន់ទីផ្សារទុកជាមុន តាមរយៈការធ្វើផលិតកម្ម កសិកម្មតាមកិច្ចសន្យា ដែលជាកិច្ចសន្យាមានទម្ងន់ អាច ចាប់បង្ខំឱ្យទាំងអ្នកលក់និងអ្នកទិញត្រូវតែអនុវត្តបាន» ដែលទាំងនេះគឺជាការលើកឡើងរបស់លោកឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj0IdXEzikHiZb9WfvYTYQ91EkxLHAERotI48uqOrSa7VvZ9-7y5HgISirskIJH52h3WewufLPMAux-_fkYsMB9A94yt0NhorJG3qRoPz8Q7LiKrWU8ibxyk6BchKXGkoBHxF9BlXTWR_JYPW1TEbe0EaTiHMOc18F_-C4flMT1nL24GTcjQ3ceVOZFSE/s1080/photo_2024-03-23_14-12-46.jpg

លោកបានបន្តទៀតថា «មនុស្សមួយចំនួនអាចនឹងយល់ច្រឡំរវាង សហគមន៍កសិកម្មបច្ចុប្បន្ន និងសហគមន៍កសិកម្មទំនើប ។ សហគមន៍កសិកម្មបច្ចុប្បន្ន គឺសំដៅលើសហគមន៍តូចៗ សមាជិកផលិតរៀងៗខ្លួន ថ្លៃដើមផលិតខ្ពស់ បច្ចេកទេសច្រើន។ ចំណែកឯសហគមន៍កសិកម្មទំនើប គឺជាសហគមន៍ធំ មានសមាហរណកម្ម្ខខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន សមាជិកទាំងអស់មានផែនការផលិតកម្មរួម និងស្តង់ដាបច្ចេកទេសតែមួយ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrk-ov1N7NOprhGKEg6l3IE67WpVr9AHVnt87_CdMLBqSKZiS-e8642OGUDtgETug9GGj44HIpLOplKRO11zbo6nvicV2EBh1bM-27O5FV30FerQmtKoayMymddv4L6P160zv4icpIjzyafj_HdUlXzBF3Fgc8dqR1et67D51u6j2LUxO9wvq8fJ5EfN8/s1280/photo_2024-03-23_14-12-49.jpg

ដូច្នេះហើយ ជាចុងក្រោយក៏សូមសំណូមពរដល់ប្រជាកសិករខ្មែរគ្រប់រូប ត្រូវចូលរួមសិក្សានិងបណ្តុះបណ្តាលបន្ថែមទៀតទាក់ទងនឹងវិស័យកសិកម្មនេះ តាមរយៈការជជែកពិភាក្សាជាមួយមន្រ្តីជំនាញពាក់ព័ន្ធ។ ម៉្យាងវិញទៀត ប្រជាកសិករក៏ត្រូវតែចេះស្វែងរកប្រភពព័ត៌មានឲ្យបានច្រើន ដើម្បីបានដៃគូរសហការតាមបណ្តាក្រុមហ៊ុនផលិតនិងកែច្នៃនានាក្នុងស្រុក។ ជាក់ស្តែងដូចជាក្រុមហ៊ុនមេរបស់អ៊ីស្រាអែល Floresta ដែលទើបតែប្រកាសទិញស្វាយចន្ទីដើម្បីកែច្នៃនិងនាំចេញទៅកាន់ទីផ្សារអន្តរជាតិដំណាក់កាលដំបូងប្រមាណ១០០តោន និងក្រុមហ៊ុនជាច្រើនទៀតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglw5XculRxhMjohwdtX4LiEDoPeuKmAXNtP-g3E5pCihGiFo5IOAYeNNF_-WxF6f4TBvTyPh5SIqVAHBHQ0DVVaGGCybaip40G29HOVS3G1vtECPkTXR9RrS538-_DBn8styC7VhvOiw-x4NEOK4KADv1YgLlyaBIZn6H1ZjWTn9t16sLKnEQv3TM_mz4/s960/photo_2024-03-23_14-14-57.jpg