Home ព័ត៌មានអន្តរជាតិ ប្រទះឃើញត្រីឆ្លាមមួយប្រភេទដែលមានរូបរាងចម្លែកបំផុត និងមិនធ្លាប់ឃើញពីមុនមក

ប្រទះឃើញត្រីឆ្លាមមួយប្រភេទដែលមានរូបរាងចម្លែកបំផុត និងមិនធ្លាប់ឃើញពីមុនមក

97
0

ប្រទេសថៃ៖ ត្រីឆ្លាមមួយប្រភេទ ដែលមានរូបរាងដូចខ្មោច ក្បាលធំសម្បើម និងភ្នែកយក្ស ត្រូវបានគេរកឃើញនៅសមុទ្រ Andaman ក្នុងប្រទេសថៃ ដោយវាមានលក្ខណៈចម្លែកៗជាច្រើន ដែលអ្នកវិទ្យាសាស្ត្រមិនធ្លាប់ឃើញពីមុនមក។
យោងតាមការចុះផ្សាយរបស់ Live Science កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញត្រីឆ្លាមខ្មោចមួយប្រភេទ ដែលមិនធ្លាប់មានពីមុនមក រស់នៅក្នុងទឹកសមុទ្រជ្រៅ Andaman នៃឆ្នេរសមុទ្រប្រទេសថៃ។ ត្រីសមុទ្រទឹកជ្រៅដែលមានលក្ខណៈចម្លែកនេះ ត្រូវបានគេហៅថា chimaera គឺជាពូជត្រីចាស់ជាងគេបំផុតដែលមានជីវិតរស់នៅសព្វថ្ងៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIe6_2oEAv_xuYSe72N0lzL7osHOZnkfY9j6jqR7veGJuSoIo4lR8-BeLswRrPTs4z2LW5bW0cgVhQ2rhx-GWlluunuHI3IdcvaF5wLSvFsvvfmUooRZ0pV4a0B4URX4wJm8OiPZYpFGqckris-ElU4nB3dBTtlCCJAjYKX5Td_0a1QWVkAx0ljrsBo1E/s800/Ghost-Shark_Chimaera_NOAA-OKEANOS-EXPLORER-2013.jpg

វាត្រូវបានគេរកឃើញនៅជម្រៅក្រោម ៥០០ ម៉ែត្រ ដោយពួកវាចូលចិត្តលាក់ខ្លួនក្នុងទឹកងងឹត ស៊ីចំណីដូចជា crustaceans mollusks និងដង្កូវជាដើម។ លោក David Ebert នាយកកម្មវិធីនៃមជ្ឈមណ្ឌលស្រាវជ្រាវត្រីឆ្លាមប៉ាស៊ីហ្វិកនៅសាកលវិទ្យាល័យ San Jose រដ្ឋកាលីហ្វ័រញ៉ា និងជាប្រធានក្រុមស្រាវជ្រាវ បាននិយាយថា ត្រីឆ្លាមខ្មោចគឺកម្រមានណាស់នៅក្នុងទឹកទាំងនេះ ដោយជាទូទៅត្រីឆ្លាមខ្មោចភាគច្រើនរស់នៅលើជម្រាលទ្វីប និងជួរភ្នំកណ្តាលមហាសមុទ្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP7Yh4uL3tFW6dxHHRlCuNnvIqsoKfXQqGvktVrvKwLwOHpbmNgm-ZPV6oCDRLRksEv_pq3Xko-KOYoK-UQPammTnl8l8mfgKBccgDzj2vEAWrwUhoC49Kp6iJI1QE82ds9H9dUIkqCvV5lzsCZKNc4e_4187a2PNhcHW67E8jDVgzUPH6ffm5_cw_v0Q/s1200/ghostshark1.jpg

ឈ្មោះរបស់ត្រីឆ្លាមប្រភេទនេះកើតចេញពីភ្នែកធំរបស់វា និងរាងតូចដូចកណ្តុរ ដែលប្រភេទសត្វខ្លះអាចមានប្រវែងរហូតដល់ពីរម៉ែត្រឯណោះ។ លោក David Ebert បានបន្តទៀតថា របកគំហើញថ្មីនេះនឹងជួយបង្កើនចំនួនសត្វឆ្លាមខ្មោចដែលគេស្គាល់នៅលើពិភពលោកដល់ទៅ ៥៤ ប្រភេទ។ ទោះជាយ៉ាងណា បរិយាកាសទឹកជ្រៅបានធ្វើឱ្យអ្នកវិទ្យាសាស្ត្រពិបាកស្វែងរកយ៉ាងខ្លាំង ជាពិសេសនៅសមុទ្រ Andaman ដែលជម្រៅនៅតំបន់ខ្លះអាចឈានដល់ជាង ៤៤០០ ម៉ែត្រ។ https://assets.aseannow.com/forum/uploads/monthly_2024_03/image.jpeg.e2f3ee447c81c9d5d901eb097be3280c.jpeg

បច្ចុប្បន្នត្រីឆ្លាម supapae ងាយនឹងរងគ្រោះខ្លាំងណាស់ ដោយសារការគំរាមកំហែងពីការរិចរិលនៃទីជម្រក ការនេសាទលើសទម្ងន់ និងការនេសាទនៅក្នុងជលផលសមុទ្រទឹកជ្រៅ។ គួរបញ្ជាក់ដែរថា supapae គឺជាត្រីឆ្លាមខ្មោច ច្រមុះខ្លី ភ្នែកធំ ក្បាលធំ ដែលមានប្រវែង ៥១ សង់ទីម៉ែត្រ និងមានព្រុយធំទូលាយត្រូវបានរកឃើញនាពេលថ្មីៗនេះ។ វាជាពូជត្រីដែលចំណាស់ជាងគេបំផុតមួយក្នុងពិភពលោក ដែលមានអាយុកាលប្រហែល ៣០០-៤០០ លានឆ្នាំមុនមកហើយ។ ទោះជាយ៉ាងណា ការរកឃើញប្រភេទសត្វថ្មីនេះប្រាប់យើងឱ្យដឹងតិចតួចបំផុតអំពីបរិស្ថានសមុទ្រ និងចំនួនត្រីប៉ុន្មានដែលនឹងត្រូវរុករកបន្ថែមទៀត៕