Home ព័ត៌មានអន្តរជាតិ ប្រេស៊ីលក្តៅខ្លាំង និងមានសីតុណ្ហភាពខ្ពស់រហូតដល់ជាង៦០អង្សាសេ

ប្រេស៊ីលក្តៅខ្លាំង និងមានសីតុណ្ហភាពខ្ពស់រហូតដល់ជាង៦០អង្សាសេ

974
0

ប្រទេសប្រេស៊ីល ៖ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល មានអាកាសធាតុក្តៅខ្លាំងជាប្រវត្តិសាស្ត្រ បើគិតចាប់តាំងពីប្រទេសនេះបានកត់ត្រាមក ។ រីឯសីតុណ្ហភាពវិញបានកើនឡើងខ្ពស់រហូតដល់៦២.៣អង្សាសេ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ។ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ប្រទេសប្រេស៊ីល ធ្លាប់មានអាកាសធាតុក្តៅខ្លាំង និងមានសីតុណ្ហភាពស្មើត្រឹមតែ៥៩.៧អង្សាសេប៉ុណ្ណោះ ។

រលកកំដៅគ្របដណ្តប់លើប្រទេសប្រេស៊ីលលើកនេះបានបង្កើតជាប្រវត្តិសាស្ត្រថ្មី ដោយសារតែសីតុណ្ហភាពនៅទីក្រុង Rio de Janeiro បានកើនឡើងខ្ពស់ ស្មើរហូតដល់៦២.៣អង្សាសេ និងចាត់ទុកថា គឺជាស្ថិតិខ្ពស់បំផុតក្នុងរយៈពេល១ទសវត្សរ៍កន្លងមក ។https://www.ecoportal.net/wp-content/uploads/2024/03/calor-Brasil-801x533.webp

មន្ត្រីឧតុនិយមប្រចាំទីក្រុង Rio de Janeiro លើកឡើងថា បើសន្ទស្សន៍កំដៅវាស់សីតុណ្ហភាពគិតទាំងសំណើមផងនោះ គឺសីតុណ្ហភាពខ្ពស់បំផុតនៅទីក្រុង Rio de Janeiro ស្មើត្រឹមតែ៤២អង្សាសេប៉ុណ្ណោះ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ។ ហេតុនេះ វាជាស្ថិតិមួយខ្ពស់បំផុតតាំងពីគេបានកត់ត្រាកាលពីឆ្នាំ២០១៤ ។

គេសង្កេតឃើញថា នៅឆ្នេរសមុទ្រអ៊ីប៉ាណឺម៉ា និងឆ្នេរសមុទ្រកូប៉ាកាបាណា ពោរពេញទៅដោយមនុស្សម្នាយ៉ាងច្រើនសន្ធឹកសន្ធាប់បាននាំគ្នាមកលេងទឹកសមុទ្រ ខណៈស្ថាប័នពាក់ព័ន្ធបានប្រកាសឱ្យពលរដ្ឋទាំងអស់យកចិត្តទុកដាក់លើការថែទាំសុខភាព ដោយសារអាកាសធាតុក្តៅខ្លាំង ។https://www.aljazeera.com/wp-content/uploads/2024/03/AFP__20240317__34LT8CY__v1__HighRes__BrazilWeatherHeat-1710766336.jpg?fit=1170%2C779&quality=80

អ្នកស្រី Raquel Correia អាយុ៤៩ឆ្នាំ ធ្វើការនៅសួនសាធារណៈមួយកន្លែងក្នុងទីក្រុង Rio de Janeiro និយាយថា ៖ «ខ្ញុំព្រួយបារម្ភយ៉ាងខ្លាំងថា ស្ថានការណ៍នឹងកាន់តែអាក្រក់ខ្លាំងជាងនេះទៀត ពីព្រោះចំនួនពលរដ្ឋប្រេស៊ីលបានកើនឡើងយ៉ាងខ្លាំងធ្វើឱ្យកន្លែងរស់នៅកើនឡើង ប៉ុន្តែបែរជាមានការកាប់បំផ្លាញព្រៃឈើខ្លាំង» ។

ទោះយ៉ាងណា ក៏មានភ្លៀងធ្លាក់ខ្លាំងផងដែរ ក្នុងអំឡុងពេលប្រទេសប្រេស៊ីលប្រឈមនឹងអាកាសធាតុក្តៅខ្លាំង ហើយវានឹងបង្កើតគ្រោះមហន្តរាយនៅភាគខាងត្បូងប្រទេស ។ គេប៉ាន់ស្មានថា ប្រេស៊ីលនឹងប្រឈមជាមួយអាកាសធាតុក្តៅខ្លាំងបន្តទៀតនៅខែមីនា ឆ្នាំ២០២៤ ។
https://fs.buttercms.com/resize=width:1200/quality=v:80/compress/RhzrtaCNTFmZ09BRZ0UG
ចំណែកភ្នាក់ងារព័ត៌មានអាកាសធាតុបានដាស់តឿនថា ៖ «នៅចុងខែមីនា ឆ្នាំ២០២៤ នឹងមានហានិភ័យខ្លាំងនៅតំបន់កណ្តាល និងតំបន់ខាងត្បូងរបស់ប្រេស៊ីល ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងខ្យល់ព្យុះបោកបក់ ។ អ្វីគួរឱ្យព្រួយបារម្ភបំផុតនោះ គឺនៅរដូវរងា ដែលនឹងឈានចូលមកដល់អាចក្លាយជារដូវក្តៅទៅវិញ» ៕