Home ព័ត៌មានអន្តរជាតិ ផ្ទុះការ រិះ.គ.ន់ គ្រូបង្រៀនប្រមូលទូរស័ព្ទសិស្សវាយ កំទេ.ច ចោល

ផ្ទុះការ រិះ.គ.ន់ គ្រូបង្រៀនប្រមូលទូរស័ព្ទសិស្សវាយ កំទេ.ច ចោល

76
0

ប្រទេសចិន ៖ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ហេតុការណ៍កើតឡើងនៅទីក្រុងលូទី ខេត្តហ៊ូណាន ប្រទេសចិន ត្រូវបានគេចែកចាយ និង រិះ.គ.ន់ យ៉ាងខ្លាំងក្នុងបណ្តាញសង្គម ក្រោយពីវីដេអូនេះបានបង្ហោះក្នុងបណ្តាញសង្គម កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ។

វីដេអូល្បីល្បាញក្នុងបណ្តាញសង្គមនេះបង្ហាញថា គ្រូបង្រៀនម្នាក់បានប្រមូលទូរស័ព្ទកូនសិស្សជាច្រើនគ្រឿង យកមកវាយកំទេចចោលនៅចំពោះមុខកូនសិស្សរៀនថ្នាក់អនុវិទ្យាល័យ ដែលកំពុងតែឈរតម្រង់ជួរ ។ ក្រោយពីមានអ្នកយកវីដេអូនេះទៅបង្ហោះក្នុងបណ្តាញសង្គម បានធ្វើឱ្យមហាជនផ្ទុះការរិះគន់យ៉ាងខ្លាំងពីទង្វើពុំសមរម្យរបស់គ្រូខាងលើ ។

ក្រោយមក នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នាយកសាលារៀននេះបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា នេះជាសាលារៀនឯកជន ដែលមានការគ្រប់គ្រងកូនសិស្សតាមវិន័យយោធា ។ សាលារៀនចាត់ទុកថា វាគឺជាការល្មើសវិន័យសាលា ប្រសិនបើកូនសិស្សណាម្នាក់យកទូរស័ព្ទដៃចូលក្នុងសាលា ។

នាយកសាលារូបនេះបន្តថា មុនពេលគ្រូបង្រៀនប្រមូលទូរស័ព្ទដៃកូនសិស្សយកមកវាយកំទេចចោល គឺពួកយើងបាននិយាយគ្នាជាមួយកូនសិស្ស និងអាណាព្យាបាលរួចអស់ហើយ ។ រីឯកូនសិស្សវិញ ក៏បានចុះហត្ថលេខាលើលិខិតយល់ព្រមជាមួយសាលារួចហើយថា ប្រសិនបើគ្រូចាប់បានទូរស័ព្ទពួកគេ គឺគ្រូនឹងបំផ្លាញចោលទាំងអស់ ។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/433465171_960483522307317_6888994124299768867_n.jpg?_nc_cat=109&ccb=1-7&_nc_sid=5f2048&_nc_ohc=hM6NrbKJ8ToAX9Mbx3h&_nc_ht=scontent.fpnh1-2.fna&oh=00_AfDAq23uL1gXKjag54SOkHOepoJyL4Ev4xDL1hUFUYiA5A&oe=65FFE160

ចំណែកមហាជនទូទៅយល់ឃើញថា ទង្វើរបស់គ្រូបង្រៀនរូបនេះហៅថា «ជាការសម្លាប់មាន់ឱ្យស្វាមើល មានន័យថា គឺជាការដាក់ទោសដើម្បីកុំឱ្យអ្នកដទៃយកគំរូតាម» ។ ហេតុនេះ ការវាយកំទេចទូរស័ព្ទដៃនៅចំពោះមុខកូនសិស្ស ចាត់ទុកថា គឺជាទង្វើមួយជ្រុលហួសហេតុពេក និងពុំសមរម្យជាគ្រូបង្រៀនទេ ៕