Home ព័ត៌មានអន្តរជាតិ ទិញថោក លក់ថ្លៃ! អ្នកបណ្តាក់ទុនដណ្តើមគ្នាកាន់កាប់កាក់ Bitcoin កំពុងឡើងថ្លៃដល់ ៧០ ០០០ដុល្លារ ខណៈពិភពលោកបារម្ភកាន់តែខ្លាំង

ទិញថោក លក់ថ្លៃ! អ្នកបណ្តាក់ទុនដណ្តើមគ្នាកាន់កាប់កាក់ Bitcoin កំពុងឡើងថ្លៃដល់ ៧០ ០០០ដុល្លារ ខណៈពិភពលោកបារម្ភកាន់តែខ្លាំង

185
0

Bitcoin គឺជារូបិយប័ណ្ណឌីជីថលមួយប្រភេទ នៅក្នុងចំណោមរូបិយប័ណ្ណឌីជីថល ឬរូបិយប័ណ្ណគ្រីបតូជាច្រើនទៀត (Crypto Currency) ដែលបង្កើតឡើងដោយការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា និងរូបមន្តគណិតវិទ្យាដែលមានភាពស្មុគស្មាញ។

Bitcoin គឺជារូបិយប័ណ្ណឯករាជ្យ ដែលពុំមានស្ថាប័ន រដ្ឋណាមួយគ្រប់គ្រង ឬទទួលស្គាល់វាជាផ្លូវការនោះទេ។ អ្នកកាន់កាប់រូបិយប័ណ្ណអេឡិកត្រូនិក “Bitcoin” គឺអាចផ្ទេរពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ទៀតបានយ៉ាងឆាប់រហ័ស ជាមួយកម្រៃជើងសារតិច និងពុំឆ្លងកាត់ធនាគារកណ្តាលឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF9xK-dRrlyBuyUi1J1laSYnRSKnN_1k95QpkN1MBMRzzfUksNsb9ZLd3lF07mVF2B5f0agHCnnjKHK1T3_ezOswwydYnFneV5wIbMUSvJ3AdQ4h8xEkQTxUt8ASvRW4yQ5r0P_4NdmLGbUFdGvORH8Jzt2hyDCj995s51oI1a8kX6SaCGyCwMrpPhMUc/s1280/015t2XCInYI4JmscpwIFyrH-1..v1634848953.jpg

ដោយឡែកថ្មីៗនេះ ពិភពលោកកំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះ រូបិយប័ណ្ណអេឡិចត្រូនិកដ៏ល្បីមួយប្រភេទនេះ ព្រោះថាតម្លៃរបស់វាបានឡើងខ្ពស់ខ្លាំងរហូតដល់ជាង ៧០,០០០ដុល្លារ ក្នុងមួយកាក់ (1Bitcoin) ។ សូមរំលឹកថា កាលពីឆ្នាំ២០២១ Bitcoin ធ្លាប់ឡើងដល់តម្លៃជាង ៦០,០០០ដុល្លារក្នុងមួយកាក់ ហើយក៏បានធ្លាក់ថ្លៃវិញនៅឆ្នាំ២០២២ នៅត្រឹមតែ ១៦,០០០ដុល្លារ ក្នុងមួយកាក់។

ទោះជាយ៉ាងណា បច្ចុប្បន្ន តម្លៃកាក់ Bitcoin នេះឡើងខ្ពស់ខ្លាំងពេក ដែលធ្វើឲ្យពិភពលោកមានការព្រួយបារម្ភចំពោះអ្នកដែលប្រើប្រាស់វានិងកំពុងបន្តកើនឡើងជាបន្តបន្ទាប់។ ដោយសង្កេតឃើញថា វត្តមានរបស់មនុស្សជាច្រើនបានចាប់អារម្មណ៍ជាមួយកាក់ “Bitcoin” នេះ រហូតឈានដល់ការបណ្តាក់ទុន ឬវិនិយោគជាមួយវា តាមរយៈឈ្មួញកណ្តាល ឬគេហទំព័រផ្សេងៗ ដូចជា “Broker ឬ Exchange” ជាដើម នៅលើប្រព័ន្ធអ៊ីនធឺណែត។ https://www.europeanbusinessreview.com/wp-content/uploads/2021/04/pexels-photo-6771607.jpg

ចំណែកនៅប្រទេសកម្ពុជាយើងវិញ គឺពុំទាន់ទទួលស្គាល់រូបិយប័ណ្ណអេឡិចត្រូនិក “Bitcoin” នេះនៅឡើយទេ ដោយកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៤ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី “ការមិនទទួលស្គាល់ ឧបករណ៍ Bitcoin និងឧបករណ៍អេឡិចត្រូនិកដែលមានលក្ខណៈប្រហាក់ប្រហែលនៅទីផ្សារប្រទេសកម្ពុជា”ផងដែរ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក៏សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះការវិនិយោគជាមួយរូបិយអេឡិចត្រូនិក “Bitcoin” និងរូបិយប័ណ្ណអេឡិកត្រូនិកផ្សេងទៀត ដែលអាចនាំឲ្យកើតមានហានិភ័យដូចជា៖

១. ប្រឈមនឹងការចាញ់បោកឈ្មួញកណ្តាល ប្រើប្រាស់មធ្យោបាយអូសទាញ ប្រើប្រាស់កម្មវិធី (App) ឬគេហទំព័រក្លែងបន្លំ
២. ប្រឈមនឹងការបាត់បង់ ដែលបង្កដោយឧក្រិដ្ឋជនបច្ចេកវិទ្យា លួចយករូបិយប័ណ្ណអេឡិចត្រូនិក ឬទ្រព្យសម្បត្តិឌីជីថល
៣. ជនខិលខូចអាចប្រើប្រាស់គម្រោងបោកប្រាស់បន្តគ្នា ” PONZI SCHEME ” ដែលលសន្យាថានឹងទទួលបានផលចំណេញខ្ពស់ដល់អ្នកវិនិយោគ ដោយមានហានិភ័យតិច និងចំណេញលឿន
៤. ធ្លាក់ចូលអន្ទាក់ ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យាផ្សេងៗដូចជា ឆបោក ជួញដូរគ្រឿងញៀន ល្បែងអនឡាញ ចាប់ជំរិត សម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្មជាដើម៕https://thumbor.forbes.com/thumbor/fit-in/900x510/https://www.forbes.com/uk/advisor/wp-content/uploads/2023/03/art-rachen-sM4r-swmcoY-unsplash-scaled-e1679555588854.jpg