Home ព័ត៌មានអន្តរជាតិ ឱកាសពិសេសមកដល់ហើយ! សម្រាប់បងប្អូនចង់ទៅលេងឋានអវកាស ក្រុមហ៊ុនទេសចរណ៍មួយនឹងបើកក្នុងពេលឆាប់ៗនេះ

ឱកាសពិសេសមកដល់ហើយ! សម្រាប់បងប្អូនចង់ទៅលេងឋានអវកាស ក្រុមហ៊ុនទេសចរណ៍មួយនឹងបើកក្នុងពេលឆាប់ៗនេះ

51
0

បរទេស៖ SpaceVIP ដែលជាក្រុមហ៊ុនទេសចរណ៍អវកាសដំបូងបង្អស់របស់ពិភពលោក រំពឹងថានឹងចាប់ផ្តើមបើកដំណើរការជាផ្លូវការនៅឆ្នាំ ២០២៥ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរណាដែលចូលចិត្តអវកាស សម្រាប់ការធ្វើដំណើរទៅកាន់លំហអាកាសរយៈពេល ៦ ម៉ោង ក៏ដូចជាមានអាហារដ៏ប្រណិតដើម្បីបម្រើអ្នកទស្សនានៅលើលំហផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghE1osRuTyKGV2prDLjB3xPSvQAnzB3V12UCl2FuiD2LGPSAgMgdZsoHAjmkgomt9CVQiO6zNSVIE1eNyp1P5jQwYxivb7Jh-zNOlVBRELKOsdgbkh68CQLyUOS6vnBhUxq6-BF7ub6Ts-rPeAsNo4Cap05qsfODs_lr8Krrl8AleRlw1r6ppH5IBK308/s1280/photo_2024-03-20_11-23-35.jpg

យោងតាមសារព័ត៌មាន South China Morning Post ដែលបានរាយការណ៍កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្រុមហ៊ុនទេសចរណ៍អវកាសបានជួលមេចុងភៅជនជាតិដាណឺម៉ាកម្នាក់ឈ្មោះ Rasmus Munk ដែលធ្វើការនៅភោជនីយដ្ឋានលំដាប់ផ្កាយពីរ Alchemist ដើម្បីបង្កើតម៉ឺនុយ និងរៀបចំមុខម្ហូបសម្រាប់ភ្ញៀវចំនួន ៦ នាក់ដែលក្រុមហ៊ុនគ្រោងនឹងនាំទៅកាន់រយៈកម្ពស់ ៣០ គីឡូម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ ពួកគេនឹងញ៉ាំអាហារ ក៏ដូចជាមើលថ្ងៃរះ ខណៈពេលជិះប៉េងប៉ោងខ្យល់ដែលមានបច្ចេកវិទ្យាខ្ពស់ ជាមួយនឹង Wi-Fi ដែលអាចឱ្យភ្ញៀវផ្សាយផ្ទាល់អាហាររបស់ពួកគេទៅកាន់មិត្តភក្តិនៅលើដី។

ប៉េងប៉ោងខ្យល់ដែលបង្កើតឡើងដោយ Space Perspective មិនត្រូវការឧបករណ៍ពិសេសទេ។ យានដែលមានរាងដូចប៉េងប៉ោងនេះ នឹងត្រូវបាញ់បង្ហោះដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ដែលបង្កើតឡើងដោយទីភ្នាក់ងារអវកាសអាមេរិក (NASA) មិនមែនជាគ្រាប់រ៉ុក្កែតនោះទេ ហើយសម្រាប់ការហោះហើរសាកល្បងនឹងចាប់ផ្តើមនៅក្នុងខែមេសាខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYq6mt32sqZ-aGznTfFjIDUAYg-uUWeOoclSvMxN5hYoTZeRnL2Tf0L_Aw69swPe9crG981a7qYEZyEKEfg_xVS8yDtctJQp7HamtLgfXJ-TRywxriMYWNBVkHUWeYxOvmWlVTcimSvHB7GfZNAhVTNhozAZGWtfBZK2P3vIBgMsRSuTm8rZBDaqF2qvw/s1200/photo_2024-03-20_11-24-51.jpg

ទោះបីជាមុខម្ហូបមិនទាន់ត្រូវបានបញ្ចប់ក៏ដោយ ក៏មេចុងភៅវ័យ ៣២ ឆ្នាំរូបនេះបាននិយាយថា គាត់ចង់ឱ្យមុខម្ហូបមានភាពច្នៃប្រឌិតជាមួយនឹងចានដែលបំផុសគំនិតដោយ airgel ដែលជាវត្ថុធាតុរឹងស្រាលបំផុតនៅលើផែនដី និងរសជាតិដ៏ឈ្ងុយឆ្ងាញ់ដែលមានក្លិនក្រអូបជាប់ក្នុងម្ហូបនីមួយៗ។

បើយោងតាមស្ថាបនិក SpaceVIP លោក Roman Chiporukha បាននិយាយថា បច្ចុប្បន្នមានមនុស្សរាប់សិបនាក់បានកំពុងចុះឈ្មោះដើម្បីចូលរួមក្នុងអាហារដ៏ថ្លៃនេះភ្លាមៗនៅពេលដែលព័ត៌មានអំពីការធ្វើដំណើរត្រូវបានប្រកាស។ ទោះជាយ៉ាងណាក៏ដោយ ចំនួនមនុស្សក្នុងការធ្វើដំណើរត្រូវបានកំណត់ត្រឹមតែ ៦ នាក់ប៉ុណ្ណោះ ហើយអាហារដ្ឋាននីមួយៗត្រូវបង់ប្រាក់ចំនួន ៥០០,០០០ ដុល្លារអាមេរិកសម្រាប់ការធ្វើដំណើរក្នុងរយៈពេល ៦ ម៉ោង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUZ_0YvLz5I4Yp_PhFvSe1hZNvxnQMa41Qd9_KTBqlqTrUhTYIIxYBgj_ZwtrczawMsLw7U2LnJIZFkrFvqR5um7eICllIi6AqWdXl_UFHO-HNtBuCcXfia91XsJ0jpm1AuEh9M2TzSYn5qyAIDUwjeM4U24jxJEK3cSdTr1J4OplR0-rwQFY1HkZbLEY/s1024/photo_2024-03-20_11-27-13.jpg