ប្រិយមិត្តប្រើប្រាស់បណ្តាញសង្គមជ្រាបមកហើយថាអ្នកនាង នួន ស៊ុន្ទនារី ហៅ ស្រីអូន ត្រូវរងនូវមតិរិះគន់យ៉ាងច្រើនក្រោយពីនិយាយថាមិនយកគ្រួសារជាធំដោយយកសង្គមជាធំវិញ។ ការរិះគន់ខ្លះប្រើពាក្យជេរប្រមាថលើសលុបដាក់ខ្លួនពេក អ្នកនាង ស្រីអូន ថាពិភពលោកនេះបើយើងខ្សោយគឺគេជាន់ហើយចឹងសុំធ្វើជាផ្លែម្ទេសវិញ។
យប់ថ្ងៃទី១៨ ខែមីនា អ្នកនាង ស្រីអូន បានបង្ហោះរូបអ្នកប្រើសម្តីជេរប្រមាថខ្លួនជុំវិញរឿងថ្មីៗនេះភ្ជាប់ជាមួយខ្លឹមសារថា «ចេញតែមួយសិនទុកជាគំរូតស់បងប្អូនទៅមើលរឿង «មាយើង» ត្រង់វគ្គដែលស្តេចឱ្យពេជ្ឈឃាតយក មាយើងទៅ សំ លាប់ តើដោយសាររឿងអី? ចុះហេតុអី មាយើងឆ្លងផុត? ជាការពិតរឿង មាយើង បានឆ្លុះបញ្ចាំងពីសង្គមជាក់ស្ដែងឱ្យយល់ច្បាស់ពីការវិនិច្ឆ័យរឿងតូច រឿងធំ ដែលបានកើតឡើងក្នុងសង្គម មនុស្សមួយចំនួនតូចចូលចិត្តកាត់ក្ដី វិភាគ ជួនកាលប្រើពាក្យជេរប្រមាថ ហាក់ដូចជាខ្លួនដឹងច្បាស់100% ទាំងដែលរឿងខ្លះមើលបានត្រឹមមួយជ្រុងតូច»។
អ្នកនាង បន្តថា « វីដេអូនេះកាត់ខ្លី បាត់ន័យពេញ មិនគួរណាបងប្អូនមួយចំនួនតូចខមមិន ដោយពាក្យមិនសមរម្យដូចស្អប់ខ្ញុំពីណាមក ? មិនដែលស្គាល់ខ្ញុំ ហេតុអីស្អប់ខ្ញុំ? ជាការពិតទង្វើបង្ហាញពីចរិត បើស្អប់ខ្ញុំខ្លាំង ជ្រេញខ្ញុំខ្លាំងទុកក្នុងចិត្តទៅ បើខមមិនបញ្ចេញអារម្មណ៍ខ្លួនជាសាធារណៈចឹង សាមីខ្លួនគង់តែឃើញចូលនិយាយលេងជាមួយចឹងហើយ កុំឆ្ងល់ ហើយបើខ្ញុំយកមកផុសក៏ចង់ឱ្យគាត់ដឹងច្បាស់ថា ជីវិតមួយនេះ យើងឱ្យសុខគេ គេក៏ឱ្យសុខយើង យើងឱ្យទុក្ខគេ គេឱ្យទុក្ខយើង»។
ស្រីអូនបុស្បា បានបន្តចុងក្រោយថា «រឿងមួយទៀតដែលយើងត្រូវទទួលស្គាល់ការពិតគឺ មនុស្សខ្លះអាចនឹងស្អប់យើងទាំងដែលយើងមិនស្គាល់គេសោះ ដើរនិយាយពីយើងដូចដឹងរឿងច្បាស់ ដល់ជួបទល់មុខយើង សើចស្វា។ ឃើញលុបផុស លុបស៊ែរ លុបខមមិនច្រើនហើយ តែចង់ប្រាប់ថាខ្ញុំថតទុកអសហើយ។ កុំចង់ជាន់ខ្ញុំអី ខ្ញុំរឹងមាំល្មមគួរសមដែរ រឹងមាំបែបច្បាស់ៗ ហ៊ានប្រឈមមុខ មិនមែនបែបលំៗទេ ពិភពលោកនេះបើយើងខ្សោយគឺគេជាន់ហើយ ចឹងសុំធ្វើជាផ្លែម្ទេស»។.png)
គួរបញ្ជាក់ថា នៅក្នុងកម្មវិធី «កម្សាន្ដភូមិបុស្បា» កាលពីកន្លងទៅនេះដែលរៀបចំដោយបុរីបុស្បារបស់ អ្នកនាង ស្រីអូន មានកម្មវិធីសប្បាយៗជាច្រើន។ ក្នុងកម្មវិធីនេះ អ្នកនាង ស្រីអូន បាននិយាយនៅលើឆាកប្រគំតន្រ្តីពីទំនួលខុសត្រូវរបស់ខ្លួនត្រូវសងបំណុលរាប់លានដុល្លារ។ អ្នកនាងក៏បាននិយាយដែរថា ខ្លួនមិនបានយក«គ្រួសារជាធំ»នោះទេ ជាហេតុធ្វើឱ្យមានការជជែកវែកញែកនៅលើបណ្តាញសង្គម ខណៈការរឹងមាំរបស់អ្នកនាងគឺដើម្បីមនុស្សស្រីគ្រប់រូប រឹងមាំដើម្បីសង្គមមួយនេះទោះបីជាមានអ្នកមើលឃើញនិងមិនឃើញក្តី៕










