Home ព័ត៌មានអន្តរជាតិ លោក Biden ប្រឈមនឹងការបាត់បង់សន្លឹកឆ្នោត ប្រសិនបើលោកហាមឃាត់ TikTok

លោក Biden ប្រឈមនឹងការបាត់បង់សន្លឹកឆ្នោត ប្រសិនបើលោកហាមឃាត់ TikTok

60
0

សហរដ្ឋអាមេរិក៖ TikTok គឺជាកម្មវិធីដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសសហរដ្ឋអាមេរិក ដែលមានអ្នកប្រើប្រាស់រហូតដល់ ១៧០ លាននាក់ ដូច្នេះប្រសិនបើប្រធានាធីបតី Joe Biden ហាមឃាត់កម្មវិធីនេះអាចធ្វើឱ្យគាត់ប្រឈមនឹងការបាត់បង់សន្លឹកឆ្នោតជាច្រើនសម្រាប់អណត្តថ្មីនេះ។

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បើយោងតាម CNN បានឱ្យដឹងថា អ្នកប្រើប្រាស់ TikTok ភាគច្រើនសុទ្ធតែជាក្រុមដែលបោះឆ្នោតឱ្យលោក Biden ខណៈយុទ្ធនាការបោះឆ្នោតរបស់អតីតប្រធានាធិបតី Trump មិនមានគណនី TikTok ទេ។ យោងតាមអ្នកសង្កេតការណ៍ យុទ្ធនាការបោះឆ្នោតឆ្នាំ ២០២៤ របស់បេក្ខជនគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋទាំងពីរ កំពុងឈានចូលដល់ដំណាក់កាលរត់ប្រណាំង។

https://cloudfront-us-east-2.images.arcpublishing.com/reuters/SM77FTDS4JIYLBPNFPBNRAIKEY.jpg

TikTok ត្រូវបានគេចាត់ទុកថាជាវេទិកាមួយដែលប្រជាជនអាមេរិកជំនាន់ថ្មីជាច្រើនចូលរួមក្នុងឆាកនយោបាយ។ ដូចនេះ ប្រសិនបើព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់ហាមឃាត់ TikTok ហើយលោកប្រធានាធិបតី Biden នឹងចុះហត្ថលេខាលើច្បាប់នោះ ច្បាស់ណាស់សន្លឹកឆ្នោតសម្រាប់អណត្តថ្មីរបសគាត់ក៏ប្រឈមនឹងការបាត់បង់ដូចគ្នាដែរ។ Michele Weindling នាយកនយោបាយនៃចលនា Sunrise ដែលជាក្រុមយុវជនផ្តោតលើការប្រយុទ្ធប្រឆាំងនឹងបញ្ហាអាកាសធាតុបាននិយាយថា “នេះនឹងមានឥទ្ធិពលយ៉ាងសំខាន់ទៅលើការបោះឆ្នោតសកលព្រោះវាបានបិទកន្លែងសំខាន់មួយដែលយុវជនទាក់ទងគ្នាទៅវិញទៅមក” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiONx9wchTKt6PlYtnS9jRLTQL1W05lRNtCNwe15uSVj4Quhq882xLmpz0YOt1jHBfMeRyir2JxiDtKpo-jeD6AOENbQm3PsY0DwlTwvhkqUALmirm-M4NKbXY-lJeNu5fqLclDZbG8N8kooOLMSGbFzFTklcThWlkktkBzRBQMv2Sn9zXWX710Ps-O43c/s5000/NYPICHPDPICT000008637286.jpg

គួររំលឹកដែរថា កាលពីថ្ងៃទី១៣ ខែមីនា គណបក្សសាធារណរដ្ឋនៅក្នុងសភាតំណាងបានបោះឆ្នោតអនុម័តច្បាប់មួយបង្ខំឱ្យ ByteDance ដែលជាម្ចាស់ TikTok របស់ចិនឱ្យដកភាគហ៊ុនរបស់ខ្លួននៅក្នុងកម្មវិធីនេះនៅសហរដ្ឋអាមេរិកក្នុងរយៈពេល ៦ ខែឬប្រឈមនឹងការហាមឃាត់។ នេះគឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះអនាគតរបស់ TikTok ដែលកម្មវិធីនេះមានអ្នកប្រើប្រាស់រហូតដល់ ១៧០ លាននាក់នៅក្នុងសហរដ្ឋអាមេរិក។

ប្រសិនបើប្រធានាធិបតី Biden រក្សាការសន្យារបស់គាត់ក្នុងការចុះហត្ថលេខាលើច្បាប់ហាមឃាត់ TikTok ដោយសារតែទំនាក់ទំនងរបស់ ByteDance ជាមួយរដ្ឋាភិបាលចិន អ្នកជំនាញវាយតម្លៃថាគាត់អាចនឹងបាត់បង់មូលដ្ឋានគ្រឹះនៃយុទ្ធនាការបោះឆ្នោតឡើងវិញរបស់គាត់ ហើយសមាជិកគណបក្សប្រជាធិបតេយ្យរបស់កំពុងពឹងផ្អែកលើវាដើម្បីទៅដល់ក្រុមអ្នកបោះឆ្នោតវ័យក្មេង ទោះជាយ៉ាងណា បច្ចុប្បន្នលោក Biden មិនទាន់ចុះហត្ថលេខាលើច្បាប់ហាមឃាត់នោះនៅឡើយទេ៕https://kiu.ac.ug/assets/images/news/tiktok-most-popular-app-for-2021.jpeg