Home ព័ត៌មានជាតិ អាជ្ញាធរខេត្តព្រះវិហារច្រានចោលករណីដែលថា ស្រ្តីម្នាក់ផឹក.ថ្នាំបាញ់ស្មៅស.ម្លាប់ខ្លួន ដោយសាររឿងជ.ម្លោះដីធ្លី

អាជ្ញាធរខេត្តព្រះវិហារច្រានចោលករណីដែលថា ស្រ្តីម្នាក់ផឹក.ថ្នាំបាញ់ស្មៅស.ម្លាប់ខ្លួន ដោយសាររឿងជ.ម្លោះដីធ្លី

53
0

រដ្ឋបាលខេត្តព្រះវិហារបានចេញនូវសេចក្តីស្រាយបំភ្លឺ បន្ទាប់ពីបានលេចចេញនូវរឿងរ៉ាវមិនពិតរបស់ស្រ្តីម្នាក់ ដែលថាបានសម្លា.ប់ខ្លួនដោយចេតនានៅខេត្តព្រះវិហារ ដោយសារតែភាពចម្រូង.ចម្រាស់ផ្សេងៗទាក់ទងនឹងបញ្ហា ដីធ្លី។

ថ្មីៗនេះដោយមើលឃើញថាមានការបង្ហោះចែកចាយពេញបណ្តាញសង្គមអ៊ីនធើណែត ដែលបានបង្ហាញនូវរូបថតមួយចំនួនភ្ជាប់ជាមួយនឹងសំណេរមួយឃ្លាដែលបានលើកឡើងថា «ពលរដ្ឋដែលមានជម្លោះដីធ្លី នៅខាងខេត្តព្រះវិហារកំពុងបន្តលាក់ខ្លួនក្នុងព្រៃ ក្រោយពីអស់លោកមន្រ្តីបានដុ.តផ្ទះពួកគាត់ចោលអស់រាប់សិបខ្នង និងតាមចាប់.ខ្លួនពួកគាត់។ ហើយម្នាក់ក្នុងចំណោមស្រ្តី និងកុមារដទៃទៀតដែលបានរត់គេចខ្លួន ទាំងអត់បាយក្រហាយទឹកនោះ បានសម្រេចចិត្តផឹកថ្នាំបាញ់ស្មៅ ស.ម្លា.ប់.ខ្លួន»។

ទោះជាយ៉ាងណា យោងតាមការបង្ហោះរបស់រដ្ឋបាលខេត្តព្រះវិហារកាលពីថ្ងៃទី១៧ ខែមីនានេះបានឲ្យដឹងថា ជុំវិញករណីនេះ រដ្ឋបាលខេត្តព្រះវិហារ សូមបដិសេធទាំងស្រុងការចេញផ្សាយព័ត៌មានតាមបណ្តាញសង្គម ហ្វេស ប៊ុក នានា ដែលមានខ្លឹមសារថា “ស្ត្រីនៅខេត្តព្រះវិហារម្នាក់សម្លាប់ខ្លួន បន្ទាប់ពីអាជ្ញាធរដុតផ្ទះ និងយកដីធ្លី” ។

តាមលិខិតអះអាងបានលើកឡើងយ៉ាងដូច្នេះថា ផ្អែកតាមលទ្ធផលដែលអាជ្ញាធាមានសមត្ថកិច្ចចុះដល់លំនៅដ្ឋានសព ស្ថិតក្នុងភូមិក្អក ឃុំភ្នំត្បែងពីរ ស្រុក គូលែន ឃើញថា ក្រុមគ្រួសារសពមានផ្ទះធំ និងដីលំនៅដ្ឋានសមរម្យ និងបានជួបសាកសួរដោយផ្ទាល់ជាមួយលោក នួន ហេង ត្រូវជាប្ដីសព, លោក ហ៊ុក ហួន ត្រូវជាកូនបង្កើតសព និងលោក សុខា យាប់ពីដាន ត្រូវជាកូនប្រសារសត បានបញ្ជាក់ថា៖

១). ការស្លាប់របស់ប្រពន្ធ និងម្តាយក្មេកខាងលើ គឺពុំពាក់ព័ន្ធទៅនឹងករដើរអនុវត្តវិធានការច្បាប់របស់កម្លាំង ជម្រុះ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៨៤នោះទេ។

២). ការស្លាប់របស់ស្ត្រីខាងលើកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ផ្តើមចេញពីវិបត្តិក្នុងគ្រួសារ ដោយសារ មានទំនាស់ប្រតាយប្រទប់គ្នា ទើបស្ត្រីខាងលើផឹកស្រាស្រវឹង និងឈានរហូតដល់ផឹកថ្នាំសម្លាប់ស្មៅ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៤។ទោះបីជាក្រុមគ្រួសារសព ខិតខំបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌល សុខភាពឃុំស្រយង់ មន្ទីរពេទ្យខេត្ត និងបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តសៀមរាប ក៏ពុំអាចសង្គ្រោះជីវិតបាន។

៣). ក្រុមគ្រួសារគាត់រស់នៅក្នុងភូមិ ដោយពុំមាននរណាម្នាក់រត់ចូលទៅក្នុងព្រៃ ឬត្រូវបានកម្លាំងសមត្ថកិច្ច ស្វែងរកចាប់ឃាត់ខ្លួននោះឡើយ។

សរុបជារួមឃើញថា ការស្តារបស់អ្នកស្រី ហែម ឡី ខាងលើគី ពុំពាក់ព័ន្ធទៅនឹងករណីអនុវត្តវិធានការច្បាប់ របស់កម្លាំងចម្រុះនោះទេ។ ការចុះផ្សាយតាមបណ្តាញសង្គម ហ្វេស ប៊ុក ធានាខាងលើ គឺគ្មានមូលដ្ឋានច្បាស់លាស់ ប្រាសចាកពីការពិត និងបំភ័ន្តសាធារណមតិ៕https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/418985505_819471466881648_5371529046344206472_n.jpg?_nc_cat=103&ccb=1-7&_nc_sid=5f2048&_nc_ohc=boAIhrwOEuQAX9kZxGq&_nc_ht=scontent.fpnh1-2.fna&oh=00_AfChaY3GKqGzvV1RogSO5ycZxAWiOAeiRjb4wNK0nJiG1g&oe=65FCC253