Home ព័ត៌មានអន្តរជាតិ ចំនួនអ្នកនៅលីវលើពិភពលោកនឹងកើនឡើងខ្ពស់រយៈពេល៦ឆ្នាំទៀត

ចំនួនអ្នកនៅលីវលើពិភពលោកនឹងកើនឡើងខ្ពស់រយៈពេល៦ឆ្នាំទៀត

50
0

អង្គការសហប្រជាជាតិ (United Nations) បានបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ចំនួនអ្នកនៅលីវលើពិភពលោក ស្មើប្រមាណជាង២ពាន់លាននាក់ ឬអ្នកនៅលីវស្មើម្នាក់ក្នុងចំណោម៤នាក់ នៃចំនួនមនុស្សរស់នៅលើពិភពលោកទាំងអស់ ។ ចំនួនអ្នកនៅលីវលើពិភពលោកនឹងកើនឡើងបន្ថែមទៀត ស្មើរហូតដល់៣ពាន់លាននាក់ឯណោះ នៅឆ្នាំ២០៣០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgybh2sHMyaeXU_s6aqMsvBv9Q-hPqwzmISoV7D7Z2yh2qMfGlcfhvTGAWGUxf1o_VLu0sfWUGde6PBZ0YS8pQ7aJlrK6qZv9qq7ovOc7dyJDZpoap7W-04bW6lmFO16KZ6vWvZU_ojRpOr1wZNgYJQFHFKd6zaQtsGEKCJ64yVsXhNkyOdaOGrz43E6tk/s640/love-everything-royalty-free-image-1674584900.jpg

មូលហេតុមួយក្នុងចំណោមមូលហេតុចម្បងៗដែលធ្វើឱ្យចំនួនអ្នកនៅលីវលើពិភពលោកកើនឡើងបែបនេះ ដោយសារតែការចំណាយលើជីវភាពប្រចាំថ្ងៃខ្ពស់ និងទស្សនៈរបស់មនុស្សជំនាន់ថ្មី ដែលពួកគេចង់រស់នៅក្នុងជីវិតឯករាជ្យ ។ លើសពីនេះ ដោយសារមនុស្សមួយចំនួនមានបញ្ហាផ្នែកហិរញ្ញវត្ថុ និងការងារគ្មានស្ថិរភាព ទើបធ្វើឱ្យពួកគេសម្រេចចិត្តមិនរៀបការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp1fXt79lo93GmJ_3yA87AFUEAsOSCM7wLUEuzMwc7KbQSt9gIBSkGPM-_GEylhMXhHhmqyWU9nDrK6pxiCGa4LLG3IS8nMYTNAUbnUPyd4ERhjS_NJ101IZZAZTwkdJyfC8VNodHdQuaG2WwNYMcx1wTrXAq7oiJighL5ddNN4A_ItUel0yP_afnq6-c/s1400/1_AccR9rXiRjNO-EO9ywssiA.jpg

ការកើនឡើងនៃចំនួនអ្នកនៅលីវលើពិភពលោក បានធ្វើឱ្យពួកគេក្លាយជាអតិថិជនចម្បងក្នុងទីផ្សារមានសក្តានុពល និងគួរឱ្យចាប់អារម្មណ៍ផងដែរ ដោយសារអ្នកនៅលីវភាគច្រើនចូលចិត្តទិញទំនិញ និងប្រើប្រាស់សេវាកម្មផ្សេងៗ ក្នុងបរិមាណច្រើនជាងមនុស្សទូទៅ ។ គេសង្កេតឃើញថា អ្នកនៅលីវភាគច្រើនហ៊ានចំណាយប្រាក់ទិញទំនិញយ៉ាងច្រើន ដើម្បីធ្វើឱ្យខ្លួនឯងមានសេចក្តីសុខ និងពុំចាំបាច់ពិភាក្សាជាមួយអ្នកណាម្នាក់ ដោយសារពួកគេគ្មានបន្ទុកគ្រួសារ ឬពុំចាំបាច់ចំណាយប្រាក់លើការថែទាំកូន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqMCxaRu8QjpwJBQxPFxrYJCJvbDiBVQpseoE7wonqBXgN39FHKNbTTKHxPVcvtL6KZmRku9mNmH_gKQm1Ybepy2LtTZ_4XG6UuFsxGAjKzwyWtvdoJqJuR-U9VCF1W-crNDB9YRKKYULVstLpjXzW6Ars_mkXsHEIkDaIdOt5XfpHgD8y4xId4lchtFA/s1440/Art-of-Being-Single.jpg

លើសពីនេះ ចំនួនអ្នកនៅលីវលើពិភពលោកកើនឡើង ក៏នាំមកនូវឱកាសអាជីវកម្មថ្មីៗផងដែរ ពាក់ព័ន្ធនឹងទំនិញ និងសេវាកម្មផ្សេងៗក្នុងជីវិតប្រចាំថ្ងៃ ដូចជា ៖ ភោជនីយដ្ឋានសម្រាប់អង្គុយបរិភោគអាហារតែម្នាក់, អាជីវកម្មដឹកជញ្ជូនគ្រឿងផ្សំអាហារ, បន្ទប់ស្នាក់នៅ, កម្មវិធីសម្រាប់ដំណើរកម្សាន្តតែម្នាក់ ដែលអាចបំពេញតម្រូវការរបស់អ្នកនៅលីវ ក៏ដូចជាអាជីវកម្មពាក់ព័ន្ធនឹងសត្វចិញ្ចឹមផងដែរ សម្រាប់បំបាត់ការអផ្សុករបស់អ្នកនៅលីវ ៕