បរទេស៖ កសិដ្ឋានអូស្ត្រាលីមួយកន្លែងបានបំបែកឯតទគ្គកម្មសម្រាប់ផ្លែប៊្លូបឺរីធំជាងគេរបស់ពិភពលោកដែលមានទទឹងជិត ៤ សង់ទីម៉ែត្រ និងមានទម្ងន់ ២០,៤ ក្រាម ពោលគឺមានទំហំធំជាង ១០ ដងនៃផ្លែប៊្លូបឺរីធម្មតា នេះបើយោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។
យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា កាលពីមុនផ្លែប្លូបឺរីទម្ងន់ ១៦.២ ក្រាមដែលដាំដុះនៅភាគខាងលិចនៃប្រទេសអូស្ត្រាលី ក៏ធ្លាប់បានទទួលស្គាល់ដោយ Guinness World Records ថាជាផ្លែឈើធំជាងគេរបស់ពិភពលោកផងដែរ។ ទោះជាយ៉ាងណា គំរូថ្មីនេះគឺជាពូជដែលបង្កើតឡើងដោយ Costa Group ដើម្បីបំពេញតម្រូវការអតិថិជនសម្រាប់ផ្លែប្លូប៊ឺរីធំជាងគេរបស់ពិភពលោក។
លោក Brad Hocking អ្នកជំនាញផ្នែកសាកវប្បកម្មនាំមុខ បាននិយាយថា ពូជ Eterna តែងតែផ្តល់ផលផ្លែដ៏ធំ និងលក្ខខណ្ឌលូតលាស់ថ្មីៗ ដែលធ្វើឱ្យដំណាំនៅកសិដ្ឋានរបស់ពួកគេក្នុងរដ្ឋ New South Wales រីកចម្រើនខ្លាំង។ ក្រុមរបស់គាត់ក៏បានកត់សម្គាល់ឃើញថា ផ្លែប្លូប៊ឺរីគឺជោគជ័យខ្លាំងដោយសារវាមានទំហំធំ និងមានទម្ងន់ធ្ងន់ ដែលស័ក្តិសមបំផុតក្នុងការបំបែកឯតទគ្គកម្មពិភពលោក បើប្រៀបធៀបជាមួយផ្លែឈើចំនួន ២០ ផ្សេងទៀត។ ដូច្នេះ តើ blueberry បំបែកកំណត់ត្រាពិភពលោកមានរសជាតិយ៉ាងណា?
សម្រាប់រសជាតិនៃផ្លែប្លូបឺរីដ៏ធំនេះ លោក Hocking បាននិយាយថា វាមានរសជាតិដូចទៅនឹងប្លូបឺរីធម្មតាដែរ គ្រាន់តែវាមានទំហំធំនិងធ្ងន់ ហើយបទពិសោធន៍នៃការញ៉ាំគឺខុសគ្នា ដោយសារប្លូបឺរីធម្មតាមានទំហំតូចៗ ដូច្នេះយើងអាចញ៉ាំវាបានជាច្រើនគ្រាប់ ប៉ុន្តែសម្រាប់ប្លូបឺរីយក្សនេះគឺយើងញ៉ាំវាតែមួយគ្រាប់គឺនឹងពោះតែម្តង លើសពីនេះផ្លែប្លូបឺរីដ៏ធំនេះក៏អាចញ៉ាំជាមួយគ្នា ២,៣ នាក់បានផងដែរ។
ផ្លែប៊្លូបឺរី គឺជាផ្លែឈើដែលមានរសជាតិឈ្ងុយឆ្ងាញ់និងពេញនិយមខ្លាំងទូទាំងពិភពលោក វាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព ដោយសារវាមានសារធាតុសំខាន់ៗដូចជា កាបូអ៊ីដ្រាត ជាតិសរសៃ វីតាមីន C និងសារធាតុរ៉ែ ក៏ដូចជាសារធាតុម៉ង់ហ្គាណែសជាដើម ដែលជួយប្រឆាំងអុកស៊ីតកម្ម ជួយដល់សុខភាពបេះដូង ខួរក្បាល និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម៕










