Home ព័ត៌មានជាតិ ញាក់សាច់! មកុដឆ្នាំនេះរបស់ Miss Grand Cambodia មានតម្លៃដល់ទៅខ្ទង់លានដុល្លារច្រើនជាងឆ្នាំមុនដាច់

ញាក់សាច់! មកុដឆ្នាំនេះរបស់ Miss Grand Cambodia មានតម្លៃដល់ទៅខ្ទង់លានដុល្លារច្រើនជាងឆ្នាំមុនដាច់

62
0

ឆ្នាំ២០២៤នេះគឺជាឆ្នាំទី២របស់លោកស្រី អ៊ឹម សុគន្ធា ក្នុងការរៀបចំកម្មវិធីប្រកួត Miss Grand Cambodia ដែលត្រៀមនឹងចាប់ផ្តើមប្រកួតនាខែមិថុនា ខាងមុខ។ ទន្ទឹមនឹងកម្មវិធីរៀបចំកាន់តែធំជាងឆ្នាំមុនអ្នកគ្រប់គ្រងរូបនេះបានទម្លាយថាតម្លៃមកុដឆ្នាំនេះតួលេខដល់ខ្ទង់លានដុល្លារអាម៉េរិក។ នេះមានន័យថាម្ចាស់មកុដឆ្នាំនេះពិតជាសំណាងខ្លាំងដែលអាចនឹងគ្រងមកុដថ្លៃជាងមកុដឆ្នាំមុនរបស់ ភឹម ស្រីនោ ដាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi51zFEITXz35dr7ayBuRI-FslWdFo54j_kUoeeWNQj8Et6GT98EPBkJ0wVFZW9-FJgEqRIwS3Cg-iJFj2GHgNFW_NFrmWKx0-PRX_B9yWIioWkHvE4bwJGu4T_IjUtNvJRBRoRRCYm3ZMr-xHC-hCObsKEvMh-nE96ij1TxsS-_UfQuiT0a_ddYTO4MHU/s2048/image_2024-03-13_09-40-43%20(2).png

លោកស្រី អ៊ឹម សុគន្ធា បានសរសេរនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី១២ ខែមីនា ថា «មកុដ Miss Grand Cambodia 2024 មិនសូវថ្លៃប៉ុន្មានទេត្រឹមតែ 1M$ »។ ដំណឹងដែលមកុដឆ្នាំថ្មីនេះមានតម្លៃរហូតដល់១លានដុល្លារនេះដែរបានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងការរៀបចំរបស់អ្នកគ្រប់គ្រងរូបនេះកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxqjbbcWToG4QwAOL9uTAXq5PspAEfjYBA5EL9S8o6kM2SuQin_Gj9CoFMdoI9nUP8EytXPxRE_6ybNmHHMp965hf25wyROUGRUvfpeZHysSzeSnF-lxwUB3H2bw6DAbQk1gYet4iR5FNrQluKDSWS9c4i2y7GBtp41EPmKQPCvAlfNfroTOnzNrN2QKQ/s1440/image_2024-03-13_09-40-45.png

បើតាមការបញ្ជាក់របស់ លោកស្រី អ៊ឹម សុគន្ធា នាពេលកន្លងមកក៏បានឱ្យដឹងដែរថា ឆ្នាំនេះមានមកុដរហូតទៅដល់១០ឯណោះសម្រាប់អ្នកដែលជាប់លំដាប់រង។ លើសពីនេះ ND Miss Grand Cambodia រូបនេះបានអួតពេញៗមាត់ថា អ្នកជាប់៥នាក់កាលពីឆ្នាំមុនមានដូចជា ភឹម ស្រីនោ កុយ អេនណា អ៊ិន លក្ខិណា ស៊ូ ស្រីនីត និង ណង នីត សុទ្ធតែមានប្រជាប្រិយភាពមានអ្នកស្គាល់ច្រើនទាំង៥នាក់។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍មិនត្រឹមតែជ័យលាភីឯកប៉ុណ្ណោះទេដែលមានសិទ្ធិចេញទៅប្រកួតនៅលើឆាកអន្តរជាតិឆ្នាំនេះសម្រាប់អ្នកជាប់លំដាប់រងក៏មានសិទ្ធិចេញទៅប្រកួតនៅលើឆាកអន្តរជាតិដូចគ្នាក្នុងការប្រកួតបវរកញ្ញាផ្សេង ខណៈបច្ចុប្បន្នលោកស្រី អ៊ឹម សុគន្ធា ទទួលបានសិទ្ធិរៀបចំកម្មវិធីបវរកញ្ញាមួយទៀតនោះគឺ Miss Cosmo Cambodia 2024។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnXDEnlqv0H2oB0DZHUQVNKOQ0R6c3YUTNV9UjEa6qOdHTtZIad2AoNiaa6rxMmNYtp6jNDiWrNKc4MI_JjjeBlimzaKrems9d0A-5HbbuQQteZDfEL8F8jgHLo2nsd1dWnWFK7ZuDKXOCokbQkLz2wcogFn3fVFXW5JtS-0DLkKPAOhsRdqi3DH7epm8/s2048/image_2024-03-13_09-40-46.png

គួរបញ្ជាក់ថា តម្លៃមកុដឆ្នាំចាស់២០២៣ គឺមានតួលេខ២៧ម៉ឺនដុល្លារ ខណៈឆ្នាំនេះច្រើនជាងឆ្នាំចាស់ដល់ទៅ ៧៣០ ០០០ដុល្លារ។ បេក្ខភាពឆ្នាំនេះដែលលេចធ្លោមុនការប្រកួតថ្នាក់ជាតិនាពេលនេះមានដូចជា ម៉ាច ដាវី តំណាងខេត្តរតនៈគីរី, ប៊ី សុធារី តំណាងខេត្តកំពង់ឆ្នាំង, ឌី បញ្ញាវិមាលា តំណាងខេត្តសៀមរាប , លឹម ចាន់សេរីរ័ត្ន តំណាងភ្នំពេញ
និង ផន ស្រីពី តំណាងខេត្តកំពង់ចាម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdvqHLEb-Y1k9279ER96kAYGPnRXSqQI8rB4lrU02NJUWELEUsuSYdc8tkKyxlX45bpYBbD0YH_5VslTbvRKKBCZMlzTAT0nRsYZgpPu3nj3d4SKyH79HxkQHH-3ubYPl_VcnRY5bxzGd_b3GCXNSY9a_0LynimmbFZsa2hkzKv3OOoBbPMxandxU2m38/s1440/image_2024-03-13_09-40-47.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMNVVlAzgP1eeKrQCZ8kLK46nzMpvWnJ-MPDT4jZTMjIhYaz9VxEL_6LbGcm7MvRYc58T_zz-2BieX4GlCfwjS2m1vGVRVyykHonO7Ap6e3h-EmGaTxno3DxEpZQt5SPlj6_c5NRhfQZCUimEwAVEYiGLgShyBAE2DRP4Yhhqy7UnV0S12z-qjnWVdO8c/s2048/image_2024-03-13_09-40-49.png