Home ព័ត៌មានអន្តរជាតិ ជប៉ុនប្រកាសកុំឱ្យពលរដ្ឋប៉ះពាល់ឆ្មាដែលវង្វេងតាមផ្លូវ

ជប៉ុនប្រកាសកុំឱ្យពលរដ្ឋប៉ះពាល់ឆ្មាដែលវង្វេងតាមផ្លូវ

72
0

ជប៉ុន៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះទីភ្នាក់ងារសារព័ត៌មាន BBC បានរាយការណ៍ថា អាជ្ញាធរនៅទីក្រុង Fukuyama ខេត្តហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុនបានចេញសេចក្តីប្រកាសដល់ពលរដ្ឋកុំឱ្យចូលទៅជិត ឬប៉ះពាល់ឆ្មាដែលវង្វេងតាមផ្លូវ ព្រោះមានឆ្មាមួយក្បាលបានធ្លាក់ចូលទៅក្នុងធុងគីមី នៅខាងក្នុងរោងចក្រ Nomura ដែលជាសារធាតុគីមីពុលគ្រោះថ្នាក់ខ្លាំងដល់ជីវិតមនុស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4BtQllQ1XFzfl3menoPluUzIhHiJP1tnHhTBaFY9bgK2wZEA0eLkryhyphenhyphenTS8j6qRh9k4UgMwTMopj-Rf-P2voThqcyVYxXg3br88YdQp9Tgkesa_bsantVdkxfsy15q1ACJ0gPBZIKDX0PevBtT84U5ASe19CCyoeqxp_gr_8IzCy7ASUwhRQxWZC2WQ0/s1500/Blonde-and-white-stray-feral-cat-in-Park-Japan-1.jpg

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីកម្មកររោងចក្រមួយបានរកឃើញក្រដាសពណ៌លឿងចេញពីកុងតឺន័រ។ បន្ទាប់មកពួកគេក៏បានពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ហើយឃើញថាឆ្មាកំពុងព្យាយាមរត់ចេញពីធុងគីមី ដោយបន្សល់ទុកនូវស្នាមក្រយ៉ៅដៃ។ ភ្លាមនោះមន្ត្រីនៅក្នុងទីក្រុង Fukuyama ក៏បានស្នើឱ្យសាធារណជននៅឱ្យឆ្ងាយពីសត្វនេះ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់មនុស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1-LUUNHxXa6Z3Arh7bM1dWePZIi9kcS-szeE4hJTHEpj3sry-uWIEmMUA2Ph3xGhyXIh1TddPIOXj-oEgW_RM46xjIYfE-tkhBDS3i3a0DW7x5AsluysmFC0qyM7BUZsII-1bmDR7iXagxRvEuqvWsDjAGsBwo5LstfuD5SKOCf6qpyKGxFpbVZuwA1Q/s960/f74ad090-f821-4d9b-a04c-fc39bdccdd10.jpg

បើយោងតាមគេហទំព័រព័ត៌មាន Asahi ក៏បានឱ្យដឹងទៀតថា ធុងគីមីដែលឆ្មាបានប៉ះពាល់នោះ គឺមានសារធាតុក្រូមីញ៉ូម hexavalent ដែលជាសារធាតុគីមីពុលខ្លាំងនិងមានអាស៊ីតខ្ពស់ ដែលអាចបង្កជាជំងឺមហារីកយ៉ាងឆាប់រហ័ស ក៏ដូចជាបណ្តាលឱ្យរលាកស្បែក ពិការភ្នែក និងបញ្ហាផ្លូវដង្ហើមផងដែរ។ ហេតុនេះហើយ ក្រុមបរិស្ថាននៃទីក្រុង Fukuyama ក៏បានព្រមានសាធារណជនកុំឱ្យប៉ះឆ្មាវង្វេងតាមផ្លូវ ឬកុំប៉ះឆ្មាណាដែលមានរូបរាងមិនធម្មតាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAfLIh8pwIyBiiwIlyo4rAIsj4CmPgCggVOSFr9lausddRyz1MHpS_WrE9lXcmS7gYqr6nvICrso1p6Z8InYaRhVEJ-Q3BKrz5E-rw2BD7PrHa7wEYUABweKLHtqt3DDeQYGSef8HXryqyLm2By-WB6NzhOMltsVuX1khA4GiMpjke8eMUckjv1U5Mr3A/s976/_132900345_cat1.jpg

ទោះជាយ៉ាងណា ក្រុមអ្នកជំនាញបាននិយាយថា សត្វនេះទំនងអាចនឹងបាត់បង់ជីវិត ដោយសារឧបទ្ទវហេតុគ្រោះថ្នាក់នេះ។ ក្រុមហ៊ុនដែលជាម្ចាស់រោងចក្របាននិយាយថា ធុងនេះត្រូវបានគ្របជិតជាធម្មតា ប៉ុន្តែនៅថ្ងៃកើតហេតុ ផ្នែកនោះក៏ត្រូវបានគេរាយការណ៍ថាបានក្រឡាប់។ អ្នកនាំពាក្យក្រុមហ៊ុនបានបញ្ជាក់ដូច្នេះថា “ឧបទ្ទវហេតុនេះបានដាស់តឿនយើងឱ្យមានវិធានការណ៍ដើម្បីការពារសត្វតូចៗដូចជាឆ្មាពីការលួចចូល ដែលជាអ្វីដែលយើងមិនធ្លាប់គិតពីមុនមក”។ បច្ចុប្បន្នមន្ត្រីបាននិយាយថា រហូតមកដល់ថ្ងៃពុធនេះមិនទាន់មានរបាយការណ៍ឃើញឆ្មាមួយក្បាលនេះទេ៕