នាពេលបច្ចុប្បន្នសន្ទុះនៃការគាំទ្រភាពយន្តក្នុងស្រុកកាន់តែកើនឡើងជាបន្តបន្ទាប់ គួបផ្សំធនធាននៃការដឹកនាំរឿងរួមទាំងមហិច្ឆតាកូនខ្មែរចង់ប្រកួតប្រជែងលើទីផ្សារចង់ឱ្យភាពយន្តខ្មែរមិនចាញ់ភាពយន្តប្រទេសទំនើបៗនោះទេ។ ជាក់ស្តែង ផលិតកម្មក្នុងស្រុកសាស្តា្រហ្វៀម ដែលកំពុងឆក់ប្រជាប្រិយភាពទស្សនិកជនទាំងក្នុងប្រទេសនិងក្រៅប្រទេសកំពុងបោះពួយទៅមុខជាលំដាប់រហូតភាពយន្តមួយមិនទាន់ទាំងចាក់បញ្ចាំងក្នុងរោងកុនផងត្រូវបានប្រទេសហ្វីលីពីនទិញសិទ្ធិយកទៅចាក់បញ្ចាំងមុនទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMgk1tyz_TPf9TIjTDvRNNAXYmP25ni5GVjRSN7hBss8iGyRwmrDWh20kEkhPGnoKKP1famxW6te4d1ArSEWHKhNKYfX4xqZCMvxzMDjBptsdzvt_ozadobCwb7Gww-4U1THS6_ta9q0cJo7tkRZulcdFbY4dX6iunAXnG5LHhcElS_IDmKfyltPJv9rg/s2048/image_2024-03-12_09-11-20.png

តាមការបញ្ជាក់ពីអគ្គនាយិកាសាស្រ្តាហ្វៀមលោកស្រី ប៊ុន ចាន់និមល នៅលើបណ្តាញសង្គមរបស់ខ្លួនកាលពីកន្លងទៅនេះបានឱ្យដឹងថាលោកស្រីបានបញ្ចប់ការចចារជោគជ័យមួយថ្មី។ ភាពយន្តខ្មែរ «ឃើញក្បាលខ្ញុំទេ?» ដែលនឹងចាក់បញ្ចាំងក្នុងប្រទេសកម្ពុជា នាខែមេសា ខាងមុខនេះត្រូវបានប្រទេសហ្វីលីពីនទិញសិទ្ធិចាក់បញ្ចាំងដំបូងគេ ក្នុងចំណោមប្រទេសផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmqzagtVvvFZ_WeMGf8QRTH-TnKNhzheuQWBDgyOanoO0tDcyctwH3T7vmqDJBJYbQcmPjh7w4YZru680QEI2Yng_gMc8Om7nL7_lgQAhCwX2w9WAILtxG5zNcSOXXY1R3CtuNbOyIXI4xYerjLat1wxTUVmugf8ZkKcUId__2M8nI-x_D2H3NYtyRPSI/s2048/image_2024-03-12_09-11-15.png

ដំណឹងជោគជ័យលើភាពយន្តខ្មែរនេះទស្សនិកជនជាច្រើនក៏បានចូលរួមអបអរសាទរទៅកាន់លោកស្រី ប៊ុន ចាន់និមល ផងដែរ។ «ឃើញក្បាលខ្ញុំទេ?»( Where Is My Head?) នឹងបញ្ចាំងគ្រប់រោងកុនក្នុងប្រទេសកម្ពុជានាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខ។ វណ្ណកម្មថ្មីរបស់ផលិតកម្មសាស្រ្តាហ្វៀមមួយនេះគឺជាស្នាដៃសម្តែងរបស់កញ្ញា វណ្ណៈបូរមី លំដាប់រងទី២ Miss universe Cambodia 2023 ដែលនាងគឺជាតារាសម្តែងម្នាក់លេចមុខទាំងរឿងភាគទូរទស្សន៍ និងភាពយន្តជាច្រើនគួរឱ្យកត់សម្គាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim9dYGl4bBvlJS_kvpWd6Cu1e9PUPKTbHwEWa9QJEOOSVy_PwE2lUlWXtwKXPmSXIssfCeXW_Btro1yVld9Smn9IaT-KR8fQj_3VFUXb5brxx3bDSVxYiBkdGyv61g25lLoqANvNREoWgKeLAzWHNpeAu0ZCqBw9WCeKRW90HDEWrCAO7JtB-48MFUNhw/s2048/image_2024-03-12_09-11-21.png

ទន្ទឹមនឹងភាពជោគជ័យម្តងមួយជំហានៗរបស់លោកស្រី ប៊ុន ចាន់និមល កាន់តែធ្វើឱ្យភាពយន្តខ្មែរឆ្ពោះទៅមុខស្របតាមពាក្យស្លោករបស់លោកស្រី «ភាពយន្តខ្មែរឆ្ពោះទៅកាន់ពិភពលោក» ខណៈផលិតកម្មរបស់លោកស្រីក៏បានសម្រិតសម្រាំងជាពិសេសទៅលើភាពយន្តប្រភេទ Zombie ដែលមានចំណងជើងថា «អ្នកម្តាយ Zombie» ដែលសម្តែងដោយកញ្ញា រឿន ណាត Miss universe Cambodia 2018 និងលោក លាវ វេងហួរ ម្ចាស់ជ័យលាភី Mister Friendship International 2023។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8kRpibs7HrPbNpfX40ek9lcDNWXuO_yktIUITcZ16Y4Y5b23fkybOvqyKJctHZ7k_5loa1qmffCGQOKVCveax7WDK9cKrRMjWp9cdtjkw8t-TfYxzuuhVV09GNeqr3yQDopPheYgKr4IFvrZQ46jBjZEFUwAMrZq10FcUO1M9emM9Qf_WQ7Ke-hGQDac/s3161/image_2024-03-12_09-11-26.png

មហិច្ឆតាដើម្បីលើកស្ទួយវិស័យភាពយន្តខ្មែរ លោកស្រី ប៊ុន ចាន់និមល ក៏បាននិយាយបេ្តជ្ញាចិត្តថា៥ឆ្នាំទៀតនឹងធ្វើឱ្យភាពយន្តខ្មែរទទួលស្គាល់ល្បីល្បាញដូចកុនកូរ៉េ និងហូលីវូដ។ ភាពយន្ត «ម៉ែក្រឡាភ្លើង» របស់លោកស្រី ដ្បិតមិនជោគជ័យចាក់បញ្ចាំងនៅប្រទេសថៃ ប៉ុន្តែភាពយន្តដ៏ល្បីល្បាញមួយនេះបានចាក់បញ្ចាំងបណ្តាប្រទេសឯទៀតដូចជាឡាវ ម៉ាឡេស៊ី រួមទាំងប្រទេសឥណ្ឌូនេស៊ី ទិញទាំងសិទ្ធិចាក់បញ្ចាំងនិងផលិតឡើងវិញផងដែលជាសញ្ញាល្អប្រសើរស្របពេលរឿងនេះរកបានចំណូលច្រើនជាងគេក្នុងចំណោមភាពយន្តខ្មែរដទៃទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaj4GscztQEEjS8mvKcdL64uIkGR1HedTQU90X61ZLgeluojmlHoV25kkv8Xogi8yfaP2FSB7eAIoucHLh7klAt8N7oDVsYcqw8Y5U9Ycm1UbyY2ZrSLhFWlCk0eYiBkMMsKWwvbXSLmd0KbRSsgEBRanaZz1pp5SiHRkwFetYykaZc-NPQoZQYDhxfmY/s3161/image_2024-03-12_09-11-30.png