Home ព័ត៌មានជាតិ ជំនន់ស្ទឹងព្រែកត្នោតនឹងកាត់បន្ថយខ្លាំង ក្រោយអាងស្តុកទឹកដ៏ធំមួយសាងសង់រួចរាល់នៅស្រុកឱរ៉ាល់

ជំនន់ស្ទឹងព្រែកត្នោតនឹងកាត់បន្ថយខ្លាំង ក្រោយអាងស្តុកទឹកដ៏ធំមួយសាងសង់រួចរាល់នៅស្រុកឱរ៉ាល់

94
0

ទំនប់អាងស្ទឹងឃ្លៀច ដែលស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នឹងត្រូវសាងសង់ឡើងនៅពេលខាងមុខ ដើម្បីស្តុកទឹកទុក និងកាត់បន្ថយគ្រោះទឹកជំនន់ក្នុងស្ទឹងព្រែកត្នោត ដែលតែងកើតមានឡើងជារៀងរាល់ឆ្នាំ។

គម្រោងទំនប់អាងស្តុកទឹកនេះ នឹងចាប់ផ្តើមសាងសង់នាពេលដ៏ខ្លីខាងមុខ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtLGpov3Yo8jF6GbE7LWOgcpBWww7k7GBJoipajI6E_XE_nTS9jQpOMcJJwysX4zzpjl-XjThefihBUi9ynDOK8_qFQw253sFheYjmgiDlwHla93wPuaV20Ku-XTuA5azeoHZqtxDyjywBUSaAim73eVj2ZBZxDmiccYKLc00fpuE0ww3Y3seurTeddjA/s1080/4b6338dda198d0be44f489a2b3d032c8.jpg

ក្រោយការសាងសង់រួច ទំនប់អាងស្តុកទឹកស្ទឹងឃ្លៀច អាចរក្សាទឹកទុកបានប្រមាណ ១២០លានម៉ែត្រត្រីគុណ ជួយកាត់បន្ថយជំនន់ស្ទឹងព្រែកត្នោតទៅផ្នែកខាងក្រោមនៃស្ទឹង ផ្តល់ទឹកបន្ថែមសម្រាប់ការស្រោចស្រពស្រូវវស្សាប្រមាណ ៣៥០០០ហិកតា និងស្រូវប្រាំងប្រមាណ ៥០០០ហិកតា ព្រមទាំងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដល់ប្រជាជនចំនួន ៥០០០០គ្រួសារ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxP4Gw6axERtAYHOkUQgghvgZYEh0IVVOwYMjEB6n_ugKA1ktdR7B8tMdM-IvTXYHWcmOlEU2adl5KnVdryWacTE7Z5MkGR4gnyBEAsE_xqQLZB2bRm2GhT3FySeUek4eeROyPe5lOUfqPtBFB1LmoRdJ6s8HDCzUlsNQpLXHiLlAaXlw1hImNf-yEsn8/s1080/7e690185eafb341850af90c01d9a3df3.jpg

គម្រោងសាងសង់ទំនប់អាងស្ទឹងឃ្លៀចនេះ ត្រូវបានគេរំពឹងថា៖”នៅថ្ងៃអនាគតខេត្តកំពង់ស្ពឺ ក៏ដូចជាខេត្តដែលស្ថិតនៅតាមសណ្តស្ទឹងព្រែកត្នោត ពិសេសរាជធានីភ្នំពេញ នឹងលែងទទួលរងគ្រោះទឹកជំនន់ដែលហូរធ្លាក់ពីខេត្តកំពង់ស្ពឺទៀតហើយ នៅពេលស្ទឹងឃ្លៀចនេះសាងសង់រួចរាល់។ ជាមួយនោះក៏ស្របពេលដែលគម្រោងថ្នាក់ជាតិ បាននិងកំពុងពន្លឿនការសាងសង់ប្រព័ន្ធដោះទឹក និងពង្វាងទឹក បញ្ជៀសពីការលិចលង់ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាលផងដែរ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSdqqGLfSYy-b_BxL-nVIQXiQTHaXiP98w8wZWWfyzz73MAcyrMLKSEqeK2WuQURMUgaqpeCPM94dvJhikPgLujJIcgk7VQs5CWeXdkHpSi9ZdDD9oNhkpwHsL3M2n5w8t74OU1VwEn-1SOtWnoHZU11HA_Ho_ePRUvXhPeYWMjzT3LcJr-8X_Gt6DbJU/s1080/af287c16f368f35d05da3ca6c2b9c3d9.jpg