Home ព័ត៌មានជាតិ អស្ចារ្យខ្លាំង! រមណីយដ្ឋានអង្គរស្វាគមន៍ភ្ញៀវទេសចរបានជាង២៣ម៉ឺននាក់ ត្រឹមរយៈពេល២ខែដំបូងនៃដើមឆ្នាំ២០២៤សោះ

អស្ចារ្យខ្លាំង! រមណីយដ្ឋានអង្គរស្វាគមន៍ភ្ញៀវទេសចរបានជាង២៣ម៉ឺននាក់ ត្រឹមរយៈពេល២ខែដំបូងនៃដើមឆ្នាំ២០២៤សោះ

85
0

កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះរបស់ក្រសួងព័ត៌មានកម្ពុជាបានបង្ហាញថា រមណីយដ្ឋានអង្គរទទួលបានចំណូលជាង ១១,២លានដុល្លារ ពីការលក់បណ្ណ ចូល ទស្សនាអង្គរ គិតត្រឹមពីរខែដំបូងដើមឆ្នាំ២០២៤ កើនឡើងប្រមាណជា ៥២,០៩ភាគរយ ធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រសួងបញ្ជាក់ថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា រយៈពេល ២ខែដំបូង ឆ្នាំ២០២៤ នេះ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវសរុប ២៣៥ ៨៥០នាក់ ដែលរកចំណូលបានជាង ១១,២លានដុល្លារ។Want to visit Angkor Wat? Cambodia's newest and biggest airport could make it easier | Euronews

ប្រភពដដែលបានបញ្ជាក់ថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ការលក់សំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ សម្រេចបានជាង ១២ម៉ឺននាក់ ដែលរកប្រាក់ចំណូលបាន ៥,៧លានដុល្លារ កើនឡើង ៥៣,២៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រីឯតម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ រួមមាន ចូលទស្សនា ១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ, ទស្សនា ៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និង ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPDDNJRNV8YRX6xDaIZ7TOo-F-FAGXQ8k4Ai7ip687N_KCHcMll1r3NajLOo5BmiH_K0UQFAZk6mspqGsvENaGOEHGohAB55cfhqdXOs7sYyATZ7CxmBUm2jbkFjmsDzRaUPfB2nRpkDYny8FeHqLD7fu6XKDXbSdpVynMKB8pEZdUozY6YjYPEaJAHbo/s850/business-angkor-wat_hong-menea_1_0_0.jpg

គួរបញ្ជាក់ថា ក្រៅពីប្រាក់ចំណូលចូលទស្សនារមណីយដ្ឋានអង្គរហើយ គ្រឹះស្ថានអង្គរក៏រកចំណូលបានជាង ២៩ម៉ឺនដុល្លារ ពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនា ប្រាសាទកោះកេរ និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។ ចំណែក ប្រាក់ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា រយៈពេល ២ខែ ក្នុងឆ្នាំ២០២៤នេះ មានចំនួនសរុប ៤៧ម៉ឺនដុល្លារ៕