Home ព័ត៌មានអន្តរជាតិ ប្រទេសឥណ្ឌាបានដាក់ដំណើរការគ្រូបង្រៀន AI ដំបូងបង្អស់នៅក្នុងសាលារៀន

ប្រទេសឥណ្ឌាបានដាក់ដំណើរការគ្រូបង្រៀន AI ដំបូងបង្អស់នៅក្នុងសាលារៀន

476
0

ប្រទេសឥណ្ឌា៖ គ្រូបង្រៀន AI ដំបូងបង្អស់របស់ឥណ្ឌា Iris បានធ្វើឱ្យសិស្សជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលនាងបានបង្ហាញខ្លួននៅក្នុងសាលារៀន KTCT នៃទីក្រុង Thiruvananthapuram រដ្ឋ Kerala ប្រទេសឥណ្ឌា។

កាលពីពេលថ្មីៗនេះ យោងតាម Hindustan Times បានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌាបានដាក់ដំណើរការគ្រូបង្រៀន AI នៅសាលារៀនជាផ្លូវការហើយ ដោយគ្រូបង្រៀនសិប្បនិម្មិតឈ្មោះ Iris គឺជាមនុស្សយន្ត AI ដំបូងបង្អស់នៅក្នុងរដ្ឋ Kerala និងជាមនុស្សយន្តដំបូងបង្អស់នៅក្នុងសាលារៀន KTCT ផងដែរ។Meet Iris: Kerala's humanoid teacher who's changing teaching approach – Apeejay Newsroom

Iris អាចនិយាយបាន ៣ ភាសាគឺអង់គ្លេស ហិណ្ឌូ និងម៉ាឡាយ៉ាឡា ក៏ដូចជាមានសមត្ថភាពបង្រៀនមុខវិជ្ជាចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី ១២ រួមទាំងអាចឆ្លើយសំណួរដ៏ស្មុគស្មាញលើប្រធានបទជាច្រើន ហើយអាចទប់ស្កាត់ខ្លឹមសារមិនសមរម្យដូចជាគ្រឿងញៀន និងអំពើហិង្សាជាដើម។ នាងមានភាពរហ័សរហួន ឆ្លាតវ័យ និងអាចសម្របខ្លួនតាមតម្រូវការ ចំណូលចិត្តរបស់សិស្សម្នាក់ៗបានទៀតផង។ លើសពីនេះ Iris ក៏មានសមត្ថភាពផ្តល់អំណាចដល់អ្នកអប់រំក្នុងការផ្តល់នូវមេរៀនដែលទាក់ទាញ និងមានប្រសិទ្ធភាពមិនធ្លាប់មានពីមុនមកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy-snhpXNsTpwHZTv5SVxWlc6sYC8wshxbttT5zGT0T6Ptl5BOtDrOuBpAmky3sDqhyphenhypheneNKSF3bX4qnRfdC3x1Z0yxgeGiEL1WbgPs0mMEXy8JBZdHzz56qNzTeF2SZdxjzxyviJNsg0XSbv65gbZVCNQA_xOuRscdd93c60OaNITdatUOc0gNklqbhDac/s1200/AI1709700226240.png

មនុស្សយន្តនេះគឺជាផ្នែកមួយនៃគម្រោង Atal Tinkering Lab (ATL) ដែលត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Makerlabs ដើម្បីលើកកម្ពស់សកម្មភាពក្រៅកម្មវិធីសិក្សានៅក្នុងសាលារៀន។ លោកនាយក Meera MN បាននិយាយថា មនុស្សយន្ត AI នឹងរុញច្រានព្រំដែននៃ ‘អ្វីដែលអាចធ្វើទៅបាន’ នៅក្នុងវិស័យអប់រំ។ ដូច្នេះសិស្សានុសិស្សនឹងអាចអភិវឌ្ឍជំនាញជាច្រើនតាមរយៈការអនុវត្តន៍នៅក្នុងមន្ទីរពិសោធន៍ដូចជា មនុស្សយន្ត និងបញ្ញាសិប្បនិម្មិតជាដើម។ អ្នកតំណាងសាលាក៏បាននិយាយដែរថា “បទពិសោធន៍ទាំងនោះនឹងជួយឱ្យយើងដឹងពីសក្តានុពលនៃ AI” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwJ431QQwM7VlXqSfOcksvzlNgOSmN6FlmenrU6Qq0FiMKGZuUWZNY7bWicCQKFhyphenhyphenZreJAyiW_8UlqQZVVihTklypiPI0sO93vt_hQtVzAL52kgdJFOJ9jQ1U9XxmqHhlzN-SjjwoVrDL22lpRVWq-ddkii3S2uF0SPYAXS06gXLqkwn1HiyroIJc4ce8/s700/iris-2-e1709625700445.jpg

គួរបញ្ជាក់ដែរថា Iris គឺជាគ្រូបង្រៀន AI ដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា ដែលនាងបានបង្ហាញខ្លួនដំបូងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលារៀន KTCT នៃទីក្រុង Thiruvananthapuram ក្នុងរដ្ឋ Kerala។ ការប្រើប្រាស់ “គ្រូបង្រៀន AI” គឺជាការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងការងារអប់រំរបស់រដ្ឋ Kerala ។ បន្ទាប់ពីមានមតិវិជ្ជមានជាច្រើន សាលារៀននេះមានសិស្សជាង ៣,០០០ នាក់ត្រូវបានគេនិយាយថាគ្រោងនឹងដាក់ពង្រាយបន្ថែមទៀតនៅឆ្នាំសិក្សាបន្ទាប់៕