Home ព័ត៌មានអន្តរជាតិ Jeff Bezos បានដណ្តើមយកតំណែងរបស់ Elon Musk ក្លាយជាអ្នកមានបំផុតលើលោក

Jeff Bezos បានដណ្តើមយកតំណែងរបស់ Elon Musk ក្លាយជាអ្នកមានបំផុតលើលោក

527
0

សហរដ្ឋអាមេរិក៖ ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានក្លាយជាកំពូលមហាសេដ្ឋីពិភពលោកជាមួយនឹងទ្រព្យសម្បត្តិ ២០០ ពាន់លានដុល្លារ ដោយបានផ្តួល Elon Musk ឱ្យឈរត្រឹមតំណែងលេខ ៣ វិញ ខណៈលោកឈរក្នុងតំណែងលេខ ២ និងថៅកែ LVMH លោក Bernard Arnault ឈរក្នុងតំណែងលេខ ១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYtVcEB3le3goOSxTA-oYpzHRRpSaMryafRyvs0KEqzPnJIPsYBDk2HZO2HnxAg55W8Tgb1E37pk5D48dxp4r9kcHANs6xMcTDC1fRJTDbs_ahzFMOo6Rx-m4I-n7TOBcSWQC4VGkBgqwrxvhbs2frpWP9aXKJvSQBT__bySBW_eurwBLjR4TNDti8k-A/s1280/jeff-bezos-climate.jpg

កាលពីពេលថ្មីៗនេះ យោងតាម Bloomberg Billionaires Index បានឱ្យដឹងថា បច្ចុប្បន្នស្ថាបនិក Amazon Jeff Bezos មានទ្រព្យសម្បត្តិសរុប ២០០ ពាន់លានដុល្លារអាមេរិក ខណៈដែល Elon Musk មានទ្រពសម្បត្តិត្រឹមតែ ១៩៨ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ ស្ថាបនិកក្រុមហ៊ុន Amazon វ័យ ៦០ ឆ្នាំរូបនេះបានយកមកវិញនូវតំណែងកំពូលមហាសេដ្ឋីពិភពលោក បន្ទាប់ពីបានបាត់បង់តំណែងនេះអស់រយៈពេល ៣ឆ្នាំកន្លងទៅ ដោយទម្លាក់លោក Elon Musk នាយកប្រតិបត្តិ Tesla ចំនួន ២ ពាន់លានដុល្លារ។

បើយោងតាម CNN ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជាង ៧% កាលពីថ្ងៃទី៤ ខែមីនា ដែលការអភិវឌ្ឍន៍នេះបានធ្វើឱ្យទ្រព្យសម្បត្តិរបស់ Musk ធ្លាក់ចុះ ១៧.៦ ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ ចាប់តាំងពីដើមឆ្នាំមក គាត់បានខាតបង់ច្រើនជាង ៣១ ពាន់លានដុល្លារ នៅពេលដែលភាគហ៊ុន Tesla បានធ្លាក់ចុះ ២៤%។ ទន្ទឹមនឹងនេះដែរ ទ្រព្យសម្បត្តិសុទ្ធរបស់ Bezos បានកើនឡើងចំនួន ២៣ ពាន់លានដុល្លារកាលពីឆ្នាំមុន។ ដូច្នេះសរុបមក ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងពីរដងចាប់តាំងពីចុងឆ្នាំ ២០២២ ហើយកំពុងស្ថិតនៅលើផ្លូវដើម្បីកំណត់កម្រិតខ្ពស់ជាប្រវត្តិសាស្រ្តថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw_RwUnnIA-TmVylgQoeD6tI1j4KSF5pjqmvmgwFwVlapKRvpKfCsrZCizzKfY3UFG-STfHhY7MlFR31mfOlyoSSZNTY1l-Sa5DdX09xprsR9tIPou90EwO8w9YmAykf2tPA9CfQ7EkS7YC_OTakgoS2KbUPkj4D7FYSIu-_y80Jz5Xqvo4rpO470DZfQ/s2048/skynews-jeff-bezos-amazon_5437859.jpg

ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ បុរសមានបំផុតក្នុងពិភពលោកបានផ្លាស់ប្តូរជាបន្តបន្ទាប់។ នៅខែឧសភា ឆ្នាំ២០២៣ ថៅកែ LVMH លោក Bernard Arnault បានវ៉ាដាច់ Elon Musk ក្លាយជាមហាសេដ្ឋីលំដាប់លេខ ១ លើភពផែនដីជាមួយទ្រពសម្បត្តិ ២២៥.៧ ពាន់លានដុល្លារអាមេរិក ខណៈនាយកប្រតិបត្តិ Tesla លោក Elon Musk ឈរត្រឹមតំណែងលេខ ២។ បន្ទាប់មកនៅពេលថ្មីៗនេះ ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ក៏បានទម្លាក់លោក Elon Musk ឱ្យឈរត្រឹមតំណែងលេខ ៣ វិញ ខណៈលោកឈរក្នុងតំណែងលេខ ២។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នជាមហាសេដ្ឋីពិភពលោកលំដាប់លេខ ១ បានទៅលើថៅកែ LVMH លោក Bernard Arnault ជាមួយទ្រពសម្បត្តិ ២២៥.៧ ពាន់លានដុល្លារអាមេរិក និងលេខ ២ បានទៅលើស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ជាមួយទ្រព្យសម្បត្តិ ២០០ ពាន់លានដុល្លារអាមេរិក, ខណៈលេខ ៣ បានទៅលើនាយកប្រតិបត្តិ Tesla លោក Elon Musk ជាមួយទ្រពសម្បត្តិ ១៩៨ ពាន់លានដុល្លារអាមេរិក, និងលេខ ៤ បានទៅលើនាយកប្រតិបត្តិ Meta លោក Mark Zuckerberg ជាមួយទ្រពសម្បត្តិ ១៧៦.៧ ពាន់លានដុល្លារអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwq9dkfxPcw4z6CDl0MTvo88FQ2L5k_eRSkMlDneNP5jag1JEixkDmiaZB0medFtwKIXGxbA0k7REWAvv-daqF_pQtMZOm9k96v7yTW292JZBtMscF0hmOX1IWtx2NxlUPwmQKXJeLZJundKYNg1mBNSXNBsFd1DAL607XGppSpyG1O_a4DNuSRMnZEJY/s1480/2023-10-17t074533z-1464038397-rc2gk1a72njq-rtrmadp-3-france-tech-musk-20240306123415715.jpeg