Home ព័ត៌មានជាតិ ពលរដ្ឋសម្តែងការព្រួយបារម្ភ ក្រោយស្ថានភាពអាងស្តុកទឹកនៅទូទាំងខេត្តកែប កាន់តែស្រកចុះខ្លាំង

ពលរដ្ឋសម្តែងការព្រួយបារម្ភ ក្រោយស្ថានភាពអាងស្តុកទឹកនៅទូទាំងខេត្តកែប កាន់តែស្រកចុះខ្លាំង

80
0

ខណៈអាកាសធាតុកាន់តែឡើងកម្តៅបានធ្វើឱ្យទឹកក្នុងអាងមេទំនប់ភ្នំវល្លិ៍ និងអាងស្តុកទឹកផ្សេងៗទៀតកាន់តែស្រកចុះខ្លាំង ដែលតម្រូវឱ្យរដ្ឋបាលខេត្តកែប បញ្ឈប់ឱ្យក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនៅស្រុកដំណាក់ចង្អើរ ផ្អាកការទាញយកទឹកពីក្នុងអាងទឹកមេទំនប់ភ្នំវល្លិ៍ជាបណ្តោះអាសន្ន។

បច្ចុប្បន្ន ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនៅស្រុកដំណាក់ចង្អើរ បានសម្រេចកាត់ផ្តាច់ការទាញប្រភពទឹកពីទំនប់ទឹកភ្នំវល្លិ៍ ក៏ប៉ុន្តែមិនទាន់បានរកប្រភពទឹកស្អាតថ្មី សម្រាប់ផ្គត់ផ្គង់ឱ្យអតិថិជនរបស់ខ្លួនបាននៅឡើយ ដែលធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋដែលបានប្រើប្រាស់សេវាទឹកស្អាតទាំងជាង ៥០០គ្រួសារ នៅមូលដ្ឋានស្រុកដំណាក់ចង្អើរ ខេត្តកែប។

បើតាមលោក ឃី នាង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកែប បានបញ្ជាក់ថា៖”ទោះបីជាពេលនេះអាងស្តុកទឹកនៅទូទាំងខេត្តកែប បន្តស្រកចុះលឿនយ៉ាងណាក៏ដោយ តែមិនបានជះផលប៉ះពាល់ដល់ផលដំណាំដែលកសិករផលិតបាននោះទេ ខណៈដែលស្រូវប្រាំងរបស់កសិករមួយចំនួនធំ បានប្រមូលរួចរាល់ហើយដែរ ហើយទឹកដែលមានក្នុងអាងទាំងអស់ក្នុងខេត្តកែប សម្រាប់បម្រើឱ្យការស្រោចស្រពដំណាំប៉ុណ្ណោះ”៕