វត្តគិរីសាលវ័ន (ហៅវត្តថ្មី) ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម កំពុងរកការរិះគន់យ៉ាងចាស់ដៃពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីសាងសង់វត្ត ស្រដៀងនឹងម៉ូតដូចផ្ទះវីឡា។
អ្នកលេងបណ្តាញសង្គមមួយចំនួនធំសម្តែងការមិនពេញចិត្ត ដោយអ្នកខ្លះលើកហេតុផលថា៖”វត្តអារាមគឺជាឃ្លាំងផ្ទុកនូវវប្បធម៌ ជាឃ្លាំងរក្សាប្រពៃណីអត្តសញ្ញាណជាតិខ្មែរយើង សមណាស់តែមានការរចនាបទខ្មែរ មិនគួរយកទៅធ្វើម៉ូតដូចផ្ទះវីឡានោះឡើយ”។
ដោយឡែកពលរដ្ឋខ្លះទៀតហាក់សម្តែងការងឿងឆ្ងល់ដោយមិនដឹងថាគួរហៅថាវត្ត,កុដិ,មហាកុដិ ឬក៏ផ្ទះវិឡានោះទេ ខណៈការរចនារូបរាងខាងក្រៅមើលទៅហាក់មិនសមជាវត្តអារាមទាល់តែសោះ។
តែយ៉ាងណាមិញ ជុំវិញករណីនេះ មិនទាន់មានស្ថាប័នជាប់ពាក់ព័ន្ធណាមួយ ចេញមុខបកស្រាយបំភ្លឺនោះទេ ដោយតើថាការសាងសង់វត្ត ឬកុដិដូចផ្ទះវីឡា គ្មានរចនាបទខ្មែរបែបនេះ វាត្រូវនឹងទម្រង់ពុទ្ធសាសនាខ្មែរយើង ឬយ៉ាងណា៕










