Home ព័ត៌មានជាតិ ដឹងតែកក្រើកទៀតហើយ! បុណ្យទន្លេដ៏ធំសម្បើមលើកទី៨ ឆ្នាំ២០២៤នេះនឹងប្រារព្ធឡើងនៅលើទឹកដីខេត្តសៀមរាប

ដឹងតែកក្រើកទៀតហើយ! បុណ្យទន្លេដ៏ធំសម្បើមលើកទី៨ ឆ្នាំ២០២៤នេះនឹងប្រារព្ធឡើងនៅលើទឹកដីខេត្តសៀមរាប

154
0

បុណ្យទន្លេលើកទី៨ ឆ្នាំនេះនឹងប្រារព្ធឡើងរយៈពេល២ថ្ងៃជាប់ៗគ្នាគឺនៅថ្ងៃសៅរ៍និងអាទិត្យ ទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនៅលើទឹកដីនៃខេត្តសៀមរាប។

យោងតាមការបង្ហោះកាលពីពេលថ្មីៗនេះដោយរដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងថា ក្រសួងទេសចរណ៍នឹងរួមសហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន នឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ“។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg24cXQMov1H6osln0BdKHvGjEb5hZkptAqpMHQtu-cCfYeNS5EYHrqBH5Fo065LoIgpny6K8bCFngD7vo5s6INZDjiljzYneB12SGfoYmX8eEWXnt4-JHsM_-cEFRWyN6TBxIZWtTJA4yJs7m_FdZWqBgIZ1SmsdzZ4KBp50wXDjNyt-ZH-Ca4ha7zRYE/s960/image-484-1.png

នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងមានសកម្មភាពសំខាន់ៗជាច្រើនដែលភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិអាចរីករាយ កម្សាន្តបានដូចជា៖ ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពីក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ព្រមទាំងយុទ្ធនាការឆ្នាំទស្សនា សៀមរាប ២០២៤។ ជាមួយគ្នានេះ ក៏មានការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គ ព្រមទាំង សកម្មភាពកម្សាន្តនានានៅតាមបណ្តោយដងស្ទឹងសៀមរាប និងតំបន់ Pub Street។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbevpB36Mqkvlj7C1Q-OD5JPHpzplQwa79cZG03hXUaIrcjqpNBXvpzlK1_GlypKHQixEqPPMxQXkcn9758sPzceKYXYMWSKmL7PCHS2CQoCD0XTfISkFM0vQAAyqrFGb9sGo7XiBQ4XCmmjIIll-MlZ4_-NnWvF15LMXb5imYvCDlirJf9MPSSD-5CKs/s900/image-487-1.png

រីឯគោលបំណងនៅក្នុងការរៀបចំនៃ«ពិធីបុណ្យទន្លេ»វិញនេះគឺដើម្បីរួមចំណែកជម្រុញកំណើនភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ បង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាបនិងបណ្តាខេត្តនានាតាមដងទន្លេនៃប្រទេសកម្ពុជា លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងជួយជំរុញផ្សព្វផ្សាយនូវភាពសម្បូរបែបនៃអនុតំបន់មេគង្គ។

សូមបញ្ជាក់ថា ពិធីបុណ្យទន្លេ គឺត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំតាមបណ្តាខេត្តនានាចាប់តាំងពីឆ្នាំ ២០១៥ មកម្លេះ តែបានផ្អាករយៈពេល២ឆ្នាំគឺឆ្នាំ២០២១និង២០២២ដោយសារតែជំងឺឆ្លងរាតត្បាតកូវីត១៩។ ដោយឡែកសម្រាប់ឆ្នាំ២០២៤នេះ គឺជាឆ្នាំទី៨ហើយនៃពិធីបុណ្យទន្លេ ដែលនឹងប្រារព្ធឡើងក្នុងខេត្តសៀមរាប។ ខណៈកាលពីឆ្នាំ ២០២៣ បុណ្យនេះគឺបានរៀបចំនៅខេត្តកំពង់ធំ, ២០២០ នៅខេត្តបាត់ដំបង, ២០១៩ នៅខេត្តកំពង់ឆ្នាំង, ២០១៨ នៅខេត្តកណ្តាល, ២០១៧ នៅកំពង់ចាមនិងត្បូងឃ្មុំ, ឆ្នាំ២០១៦ នៅស្ទឹងត្រែង ,និងកាលពីឆ្នាំ២០១៥ នៅខេត្តក្រចេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoy1DLZrQXhTm-ak5d4qzP1taxpDya-9UNSl4Sa8rvJFgzzF3BdEcEr2WxZOqjyXVBlFRTqMClssrKjTKhHZo7J1WxJgjgeW6Svfrqs8KWfGO4J1j9yQ_IJ4hWVX-fNbvQGsSwpLRAHoI44X5TWKA7b9KSqMQx9Hpwy5cl0zhxqqLb6fJuJaaC-TzmPuM/s1280/fn-2024-02-29-10-10-53-3.jpg