Home ព័ត៌មានជាតិ សំណេររបស់ ឌីជេ ណាណា កំពុងក្លាយជាប្រធានបទជជែកវែកញែកពីអ្នកលេងបណ្តាញសង្គម

សំណេររបស់ ឌីជេ ណាណា កំពុងក្លាយជាប្រធានបទជជែកវែកញែកពីអ្នកលេងបណ្តាញសង្គម

140
0

អ្នកនាង នាង សុវ៉ាតនា ដែលសាធារណជនហៅថា ឌីជេ ណាណា បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមដែលធ្វើឱ្យមានមតិវែកញែកយ៉ាងច្រើនដោយទាំងហ្វេនរបស់អ្នកនាងផងចូលបញ្ចេញមតិបង្ហាញការមិនពេញចិត្ត។ សំណេរនោះ ឌីជេ ណាណា បានរងនូវផ្ទាំងស៊ិបយ៉ាងខ្លាំង ព្រមទាំងមានមតិលើកឡើងថាសរសើរខ្លួនឯងតែប្រៀបដូចជាទម្លាក់តម្លៃស្វាមីរបស់អ្នកនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzJHmagSdBrBS3Dk0nHH93j9aK9LmJI2jqS6Wok3QbUMD0slC0uSEsxeIrH8oh4Shv_9E_gWFlSyw9Mr84M7T7ra8YQxdjQNXI4NPU7YU2v9jfuERhmA1NxmmdHFt41oHkSAsE4zNpUjrUO0IPOF1_6kGLFPR89xewvafGmumyKo9L2DL1RjkVwWYZBhg/s2048/image_2024-03-02_10-16-46.png

នៅវេលាម៉ោងជាង១០យប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឌីជេ ណាណា ជាពិធីការិនី និងជាអ្នកបង្កើតមាតិកាអប់រំ លើកទឹកចិត្តមួយរូបបានបង្ហោះសំណេរថា « បំបៅកូនបណ្តើរ ទាញទូរសព្ទមកបង្ហោះសារបណ្តើរ នឹកសរសើរបុណ្យក្មេងៗយុវវ័យមួយចំនួនក្នុងសម័យបច្ចុប្បន្ន។ ខ្ញុំម៉ោងជាង១០យប់ហើយ បន្ទាប់ពីកូនបៅដេកលក់ស្កប់បន្តិចទៀតនេះ ត្រូវបន្តបង្ហើយការងារ ដល់ស្អែកឡើងត្រូវងើបម៉ោង ៥:០០ ទៅធ្វើការរកលុយ។ ក្មេងៗមួយចំនួន ចុចទូរសព្ទរំលងអធ្រាត្រ ព្រឹកឡើងម៉ោង ៨:០០ នៅរកកាហ្វេផឹកមិនទាន់បាននៅឡើយ ចេះតែរស់បានដែរ ហេតុតែបុណ្យគេដល់។ បើខ្ញុំចឹងវិញ បែបដាច់បាយម៉ាផ្ទះហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjht90lh9r2HHlYTwgMreWlzWgLqhPnmCHmcYmWsVqTi4DgmHumtVsH1CKpgX0_khaKnDUTcmFchPBY3F3a5GhI_b5Co1Q2h-ckItM8NmJC_WE2dz0wUwGa_Ig5dvci0IhXYN3fpzljXiCtPFEc0_g_vg7dbWpxcMAoqdK2DF7mUod-kJsoRh0dC5_2prM/s1920/image_2024-03-02_10-16-47%20(2).png

សំណេរនេះហើយបានធ្វើឱ្យអ្នកបង្កើតមាតិកាដ៏ល្បីមួយនេះត្រូវរងនូវមតិវែកញែកពីអ្នកលេងបណ្តាញសង្គម ខណៈអ្នកមួយចំនួនបានបង្ហាញថាខ្លួនគេក៏ជាហ្វេនរបស់ ឌីជេ ណាណា ដូចគ្នាប៉ុន្តែមិនពេញចិត្តនូវការបង្ហោះរបស់អ្នកនាងខាងលើឡើយ។ អ្នកប្រើប្រាស់បណ្តាញសង្គមបានបញ្ចេញមតិថា «ជីវិតចែមានកម្មតែជាមួយរឿងអ្នកដទៃ ពួកម៉ាកខ្ញុំបែកគ្នាដោយសារសង្សារវាស្តាប់ទ្រឹស្តីចែពេក។ ស្តាប់ចុះឡើងបែកគំនិតថាពួកម៉ាកខ្ញុំក្បត់ ទាំងគ្នាការងារផ្នែក IT រកពេលជុះសឹងមិនបានផង។ ចុងក្រោយពួកម៉ាកខ្ញុំរកអ្នកផ្សេងការបានត្រឹមត្រូវ ដល់ខាងស្រីអ្នកស្តាប់ទ្រឹស្តីចែនៅឡេឡឺដល់លូវ»។ អ្នកផ្សេងទៀតបានលើកឡើងថា «បង ក្នុងនាមខ្ញុំជាហ្វេនបងរាល់ការផុសបងពិតជាមានអប់រំល្អ ប៉ុន្តែការផុសមួយនេះវាហាក់បីជាការលើកតម្កើងខ្លួនឯងថាជាមនុស្សខំធ្វើការខ្លាំងគ្មានពេលសម្រាកហើយដាក់បន្ទុកទៅអ្នកដទៃទៅវិញ អ្នកណាក៏ចង់មានពេលសម្រាកដែរបង ទោះបងនិយាយសំដៅទៅលើមួយចំនួនតែវាអាចរាលដាលទៅមនុស្សជាច្រើនដែលមិនខុសពីការប្រៀបធៀបឡើយ មនុស្សយើងទាល់តែឆ្លៀតទើបបានសម្រាក ចូរកុំលើកខ្លួនឯងហើយ ទម្លាក់អ្នកដទៃ។, ពីមុនខ្ញុំធ្លាប់ជាអ្នកគាំទ្របង សំណេរបងមួយរយៈចុងក្រោយនេះ ខ្ញុំរកមិនឃើញចំណុចសំខាន់សោះ។ អ្វីដែលបងរៀបរាប់ខាងលើគឺជាលទ្ធផលនៃការសម្រេចចិត្តរបស់បង យកកូនប៉ុន្មាន ហត់ នឿយយ៉ាងណាជាជម្រើសបង។ មិនចាំបាច់សសេរដៀមដាលគេ ដើម្បីលើកខ្លួនឯងនោះទេ បងដូចជាមានមោទនភាពលើខ្លួនឯងជ្រុលពេក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4AQanyHVucJtAHK4EOL1X0JERKGYnr15-fo2XZ1UCG7BfFUeWrI9IX7cAJMS719_P6R4zHvIgI7P2ayk7NL7fxozIZ_acqdlvQJSFDtofpnHsUtdVvmUtBpX5HPKQ1hLMNTthxBeAaHpobB0SJ4oiBDHYROI_ef6P42VYh2KTilm9I6DKJmlOlZ3LS0k/s1280/image_2024-03-02_10-16-49.png

គណនីផ្សេងទៀតបានលើកឡើងថា «ចេះតែរស់បានដែរ ហេតុតែបុណ្យគេដល់។ បើខ្ញុំចឹងវិញ បែបដាច់បាយម៉ាផ្ទះហើយ។ ខ្ញុំ Fan បងតែខ្ញុំអត់ពេញចិត្តសំណេរនេះទេ(ចេះតែរស់បានដែរ) ប្តីបងអន់ណាស់ បើបងមិនរកគឺដាច់បាយម៉ាផ្ទះ។, មនុស្សសម័យនេះ និយាយចុះឡើង អួតតែខ្លួនឯងល្អ ខ្លួនឯងប្រឹងណាស់។ ចូលនិយាយអំពីតែខ្លួនឯងចុះ កុំទាញគេមកប្រៀបនិងខ្លួនឯង ទាំងដែលគេហូបបាយផ្ទះគេនិង។ ប្តីបងជាបុរសមេផ្ទះ ហេតុអ្វីមិនពឹងប្តីបងខ្លះ សុខចិត្តរកសម្ពាធរកលុយតែម្នាក់ឯង វ័យណាក៏ដូចវ័យណាដែរ ត្រូវការពេលវេលារកលុយ សំរាក កំសាន្តអារម្មណ៍ your life ur choice ធ្វើជាស្តេចស្រីក្នុងផ្ទះគឺហត់បែបនេះហើយបងកុំបៀបធៀបជីវិតយើងនឹងជីវិតគេអាចថាគេសំណាងជាងបងក៏ថាបាន បែបផែនជីវិតខុសគ្នាខ្ញុំកូន៣ក៏មានពេលវេលាសំរាប់ខ្លួនឯងដែរ មានពេលផឹកកាហ្វេ រកលុយ ចុចទូរសព្ទ ព្រោះមានប្តីជួយមើលកូនបន្ទាបពីការងារគាត់ហើយកូនក៏មិនមែនបន្ទុករឺជាសម្ពាធរហូតដល់ដាច់បាយ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-qQBEvK7w4kK55lw-OTS882o44DJ9ex18-Q6CjuXNaYOSH5RVRmTy-qOezAkOHhSHbR9PfP6sL2_Bj4jno7Q9AQ-UNceIuUm3ujCBOxCYxeSw_Dj_Me5uUE4cFR7Tn7TO5liDtP23FtbyFK_4oN0UstyPfhrtfnCc3KK1zGB7cQoa3ji_xLveVhCrsjI/s2048/image_2024-03-02_10-16-53.png