Home ព័ត៌មានជាតិ ស្នងការ ច្រានចោលព័ត៌មានដែលថា សមត្ថកិច្ចបានរុញជនបរទេសម្នាក់ឱ្យដួល ហើយទាញកយកដាក់ពន្ធនាគារ

ស្នងការ ច្រានចោលព័ត៌មានដែលថា សមត្ថកិច្ចបានរុញជនបរទេសម្នាក់ឱ្យដួល ហើយទាញកយកដាក់ពន្ធនាគារ

81
0

ថ្មីៗនេះ មានករណីជនបរទេសម្នាក់បង្ហោះសារតាមបណ្តាញសង្គម ដែលមានគណនីឈ្មោះ Franco du Toit បានលើកឡើងថា៖”សមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ទាញកខ្ញុំចង់យកដាក់ពន្ធនាគារ និងស្នើឱ្យខ្ញុំបង់លុយផាកពិន័យទៅគណនីធនាគារ ABA ផ្ទាល់ខ្លួន គ្រាន់តែខ្ញុំអត់មានមួកសុវត្ថិភាព”។May be an image of 1 person, phone and textជុំវិញករណីនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបដិសេធទាំងស្រុង ដោយហេតុថា៖”នៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរង និងលោកវរសេនីយ៍ទោ វុឌ្ឃ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង នៅចំណុចផ្លូវម៉ៅសេទុង កែងផ្លូវលេខ១០៥ ខណ្ឌបឹងកេងកង ពេលនោះមានជនបរទេសម្នាក់បើកបរម៉ូតូធំ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 1BH-9456 បើកបរក្នុងល្បឿនលឿន និងមិនពាក់មួកសុវត្ថិភាព ទើបកម្លាំងមានការសង្ស័យបានឃាត់ហៅដើម្បីធ្វើការត្រួតពិនិត្យសួរនាំ”។

បន្ទាប់មកសមត្ថកិច្ចឱ្យគាត់សហការផ្លុំធ្វើតេស្ដរកជាតិស្រវឹង ជាក់ស្ដែងឃើញមានជាតិស្រវឹង ០.៩១ មីលីក្រាមក្នុងមួយលីត្រខ្យល់ និងបានពន្យល់ណែនាំពាក់ព័ន្ធការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ត្រូវផាកពិន័យ ចំនួន១លានរៀល ចំពោះបទល្មើសច្បាប់ចរាចរណ៍ផ្លូវគោក យោងមាត្រា ១០ថ្មី នៃអនុក្រិត្យលេខ ៣៩ អ ន ក្រ. បក និងមិនអនុញ្ញាតឱ្យគាត់បើកបរម៉ូតូធ្វើដំណើរទៅមុខនោះទេបើមិនដូច្នោះទេត្រូវទុកម៉ូតូនៅកន្លែងសមត្ថកិច្ច ចាំស្អែកមកយកម៉ូតូ។May be an image of 1 person and textបន្ទាប់មកសមត្ថកិច្ចបានចេញប័ណ្ណផាកពិន័យ ១លានរៀល ដោយនៅពេលនោះគាត់គ្មានការតវ៉ានោះទេ។ ខណៈនោះគាត់បានលួចថតសមត្ថកិច្ច ផ្ញើទៅពួកម៉ាកតាមតេឡេក្រាម សមត្ថកិច្ចឃើញ ក៏ស្នើសុំឱ្យគាត់លុបចោល នៅពេលនោះសមត្ថកិច្ចបានឆែកមើលទូរស័ព្ទគាត់ គឺគាត់បានលុបតេឡេក្រាមពួកម៉ាកគាត់ដែលបានផ្ញើរូបភាពទៅរួចហើយ និងរូបភាពក្នុងទូរស័ព្ទគាត់ចោលអស់។
ក្រោយមកសមត្ថកិច្ចបានណែនាំឱ្យជនបរទេសនេះហៅពួកម៉ាកដែលមិនស្រវឹងស្រា មកទទួលយកគាត់។ មួយសន្ទុះមកពួកម៉ាកគាត់បានមកទទួលហើយសមត្ថកិច្ចអនុញ្ញាតឱ្យពួកម៉ាកជនបរទេសនេះជិះម៉ូតូធំរបស់គាត់ដឹកចេញទៅបាត់។

ចំពោះជនបរទេសខាងលើ សមត្ថកិច្ចបានស្រាវជ្រាវគឺគាត់ធ្វើការជាឌីជេនៅក្លឹបមួយ ប៉ុន្តែគាត់ត្រូវបានក្លឹបបណ្តេញចេញពីការងារ និងទៅធ្វើការងារក្នុងក្លឹបផ្សេង ឱ្យចូលខ្លួនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសមត្ថកិច្ចសួរនាំពីព្រោះការចុះអនុវត្តច្បាប់នេះសមត្ថកិច្ចអនុវត្តច្បាប់ចំពោះជនទូទៅមិនថាជនជាតិខ្មែរ ឬជនបរទេសនោះទេ ឱ្យចូលរួមគោរពច្បាប់។ការអនុវត្តច្បាប់នេះដោយវិជ្ជាជីវៈ និងតាមគោលការណ៍ច្បាប់៕May be an image of car, phone and text