អ្នកនិយមតាមដានអ្នកបង្កើតមាតិកា Rick kh ជ្រាបមកហើយថាលោកនឹងទៅរស់នៅប្រទេសអាម៉េរិកវិញបន្ទាប់ពីមានរឿងចម្រូងចម្រាសជាមួយអ្នកបង្កើតមាតិកាដូចគ្នា។ ទោះយ៉ាងណា នេះមិនមែនជាកត្តាតែមួយជំរុញឱ្យលោកវិលទៅរស់នៅលើទឹកដីប្រទេសមហាអំណាចនោះទេ ប៉ុន្តែព្រោះតែ Rick kh ទៅដើម្បីធ្វើការនៅស្រុកគេសន្សំលុយយកមកផ្គត់ផ្គង់សហគមន៍របស់ខ្លួនទៅលើនិស្សិតជាង២០នាក់។.png)
តាមរយៈវីដេអូមួយ Rick kh បាននិយាយថា លោកស្រលាញ់មាតិកាប្រវត្តិសាស្រ្តខ្លាំងណាស់ ក៏ប៉ុន្តែលោកត្រូវការរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់សហគមន៍លោក។ មូលហេតុដែលលោកទៅស្រុកគេ(អាម៉េរិក) គឺលោកគ្មានលុយចឹងលោកត្រូវទៅធ្វើការស្រុកគេដើម្បីយកលុយមកផ្គត់ផ្គង់សហគមន៍លោក។ Rick kh រៀបរាប់ថា សហគមន៍លោកគឺជាសហគមន៍ដែលផ្តល់ឱ្យក្មេងៗនិស្សិតរស់នៅឥតគិតថ្លៃ គឺជាក្មេងៗនិស្សិតឆ្នាំទី១ ទី២ ដោយសារនិស្សិតឆ្នាំទី៣អាចចេញបានហើយ ដោយលោកចិញ្ចឹមពួកគាត់តែ២ឆ្នាំនោះទេ ខណៈពេលនេះមាននិស្សិតមករស់នៅក្នុងសហគមន៍លោកជាង២០នាក់។
អ្នកបង្កើតមាតិការូបនេះ លើកឡើងទៀតថាលោកទៅស្រុកគេដើម្បីសន្សំលុយព្រោះត្រូវបង់លុយថ្លៃផ្ទះ ទឹក ភ្លើង អង្ករ ដោយម្ហូបពួកគាត់ទិញខ្លួនឯងញុំា អ្នកខ្លះមានម្តាយឪពុកបង់សាលាឱ្យ បើអ្នកខ្លះកំព្រាម្តាយឪពុកលោកបង់ឱ្យចំនួន២០% ៥០% និងអ្នកខ្លះទៀត១០០%។ លោក ថាក្នុងមួយខែចំណាយយ៉ាងតិចជាង៣០០០ដុល្លារ ដោយនៅក្នុងស្រុកខ្មែរលោកពុំសូវមានចំណូល ដោយបញ្ជាក់ថាមានពាណិជ្ជកម្មក្នុងស្រុកដែរប៉ុន្តែតថ្លៃច្រើនពេកលោកមិនតបតែម្តងចឹងលោកមានបញ្ហាច្រើន។ លោកធ្វើវីដេអូក្នុងស្រុក ក្រៅស្រុក មានរឿងច្រើនពេកលោកសុំឈប់ លុយក៏រកមិនបាន វីដេអូក៏ឈប់ ចឹងទើបទៅធ្វើការនៅស្រុកគេដើម្បីមកជួយក្មេងៗលោក។
Rick kh ថាសំខាន់បំផុតអ្នកនៅជាមួយលោក ដូច្នេះវីដេអូសំខាន់ចំពោះបងប្អូន ប៉ុន្តែបើពេលនេះនៅផ្ទះអត់មានបាយញុំាតើលោកមានលទ្ធភាពឯណាជិះទៅស្រុកគេដើម្បីបង្ហាញឱ្យបងប្អូនមើល។ មិនមែនលោកចង់ឈប់ទេគឺដោយសារកង្វះខាតជីវភាពផ្គត់ផ្គង់គ្រួសារដែលគ្រួសារលោកគឺក្មេងៗរៀនឆ្នាំទី១ទី២។ បើតែចំពោះលោក លោកចង់ទៅណាក៏បាន ប៉ុន្តែលោកគិតផលប្រយោជន៍រួមបើលោកមិនត្រលប់ទៅធ្វើការវិញទេលោកគ្មានលុយជួយក្មេងៗឡើយ។.png)
Rick kh ថា អំឡុងពេលនេះលោកហត់ពិបាកចិត្តពេកឡើងស្រក៤-៥គីឡូ តែនេះហើយគឺជាជីវិតមានឡើងមានចុះបែបនេះ បើលោកទៅស្រុកគេសន្សំលុយឱ្យបានច្រើនទុកទំនុកបម្រុងស្រុកខ្មែរបានយូរទៅលោកអាចត្រលប់មកស្រុកខ្មែរធ្វើវីដេអូជូនទស្សនិកជនវិញបាន ប៉ុន្តែពេលនេះត្រូវតែទៅរកលុយសិន បើមិនដូច្នេះទេអត់លុយគឺដាច់បាយហើយ៕










