Home ព័ត៌មានជាតិ អបអរសាទរ! កម្ពុជាជាប់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេប្រចាំតំបន់អាស៊ី ២ ឆ្នាំជាប់ៗគ្នា ២០២២ និង ២០២៣

អបអរសាទរ! កម្ពុជាជាប់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេប្រចាំតំបន់អាស៊ី ២ ឆ្នាំជាប់ៗគ្នា ២០២២ និង ២០២៣

70
0

ប្រទេសកម្ពុជា ដែនដីអច្ឆរិយៈ ដែលសម្បូរដោយវប្បធម៌អរិយធម៌ដ៏ចំណាស់ កាលពីពេលកន្លងទៅនេះ ត្រូវបានចាត់ថ្នាក់ថាជាមជ្ឈមណ្ឌលវប្បធម៌ដ៏ធំ នាំមុខគេធំនៅអាស៊ីអាគ្នេយ៍ ព្រោះបានទាក់ទាញអ្នកធ្វើដំណើរមកពីជុំវិញពិភពលោកមកទស្សនាពីភាពល្អឯកនៃប្រាសាទបុរាណ ព្រះបរមរាជវាំង និងទីតាំងប្រវត្តិសាស្រ្តជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkvcEsUcNjRAFuhoUs0HOc2YDwxusE1btATyfN4v-EqZarpJVVgMnVZw391qMIuD3Xr3ukhLQ7_oa4R0RagGfA9bRibYV4JOcpAHJDNOU-zmpjpPJcC4UvoTX2VTeeBsAgnxOrCHIclR2_0R5hvuX4kGRVwkPYTlQ3jOwmfAjfrOmejyg3rnU_to0vzmA/s1120/Best-Places-To-Visit-Cambodia-Phnom-Penh.jpg

យោងតាមគេហទំព័រទេសចរណ៍អន្តរជាតិមួយ World Travel Awards គឺបានបោះឆ្នោតឲ្យប្រទេសកម្ពុជាក្លាយជាទិសដៅទេសចរណ៍ឈានមុខគេនៅអាស៊ីរយៈពេល២ឆ្នំាជាប់ៗគ្នា ពោលគឺឆ្នាំ២០២២ និង២០២៣ ដែលទាំងនេះគឺបានសបញ្ជាក់ពីកិត្យានុភាពដ៏ខ្លាំងក្លារបស់ប្រទេស និងជាមោទកភាពសម្រាប់ប្រជាជាតិខ្មែរទាំងមូលលើផ្នែកវប្បធម៌និងទេសចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcuMObnzZoif2nY-lvLIU6Vhe05pxL1z6Yuk80iXRXRzsFsOOYRQ2bptCTDCh2vNJp67vxn1SnikMr9YY-dzYnmWD5F01V1LZ0_c8RTsAUckfiUlMr9O6FPzzhv0hNPzswEScl7DaEEcnIS_aDAZBxJoRugpdbjNj_PaWvIHsdkhPKyj4V1CLBDBLTwo0/s1500/top-5-tourist-attractions-in-cambodia-2.jpg

ពានរង្វាន់ដែលកម្ពុជាបានទទួលស្គាល់ជាអន្តរជាតិខាងលើនេះ គឺជាសក្ខីភាពដែលបង្ហាញអំពីសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប តាមរយៈស្ថាបត្យយកម្មប្រាសាទបុរាណ ទីតាំងប្រវត្តិសាស្រ្តរាប់ពាន់កន្លែង ប្រពៃណីក្នុងស្រុកដ៏រស់ររើក (ដែលជា Soft Power របស់ប្រទេស)ក៏ដូចជាពិធីបុណ្យប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរ វប្បធម៌បុរាណ អរិយធម៌ដ៏ចំណាស់ រួមបញ្ចូលជាមួយនឹងទំនើបកម្ម គឺពិតបានទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោកមកទស្សនានិងចង់សិក្សាស្វែងយល់បន្ថែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcYILyK7Qf-EmLNHUC6gKKzi1Qlo5bh77hOtWiLbqUKk6Ltxi2sDhQlrC0EnvYvp43ojSmDTMcLtGkh_VBgWxCJI9c-9fQIYXsaJsmYNbtbbUXoAxVBIzXg4X-PZGPnCPXihWyrTaKJW_eJXZms0_l-FkcOSIExUYjMnvYfqHOw5XzGvSBe67NfoFfAwo/s860/Song-Saa-Private-Island-1-860x510.jpg

ជាពិសេស ប្រាសាទអង្គរវត្តខ្មែរ នៅលើទឹកដីនៃខេត្តសៀមរាប ដែលបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការយូនីស្កូកាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ១៩៩២ និងជាប់ជាសំណង់អច្ឆរិយៈទី៧នៅលើពិភពលោកទៀតផង។ មិនត្រឹមតែប៉ុណ្ណោះក៏នៅមានប្រាសាទបុរាណតូច ធំយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត ដូចជាប្រាសាទព្រះវិហារ ប្រាសាទសម្បូរព្រៃគក់ ប្រាសាទបន្ទាយស្រី។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR8iH29IPeT89okye_LfXzo1Is-cXwJQuem-llNQMlZDc4JemZtvuVLdGtp7-Sl75dXuLMzQVlBwTKCXG3F82brLZJanAvvmCq_fMItTASNuM-TAViOw60v8663MeHryDXendHsaZM26d5aMqK2H8if74zvY1F7FyUMu-CBnjrSHb8ptVYRuwJzc5hluU/s1140/kh_waterfall.jpg.webp

ទីក្រុងភ្នំពេញ ជាទីកន្លែងប្រមូលផ្តុំគ្នាយ៉ាងមានភាពមមាលញឹកនិងអ៊ូអរនៅតាមដងផ្លូវ បទពិសោធន៍ដើរផ្សារដ៏គួរឲ្យចាប់អារម្មណ៍ ផ្សាររាត្រី កន្លែងកម្សាន្តរាត្រី ប្រជាពលរដ្ឋខ្មែរមានភាពស្មោះត្រង់រួសរាយរាក់ទាក់ រួមបញ្ចូលជាមួយនឹងភាពស៊ីវីល័យនៃទីក្រុង ខណៈទីតាំងប្រវត្តិសាស្រ្តខ្មែរ សារមន្ទីរ ព្រះបរមរាជវាំងជាដើម ក៏ស្ថិតនៅក្នុងក្រុងភ្នំពេញនេះតែមួយដែលបង្កបានជាភាពសម្បូរបែប និងគួរឲ្យចាប់អារម្មណ៍បំផុតពីសំណាក់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr_8xHwO4eIS8N96XrCilp8-OG6ZcNJ_iiLXPYdupDUATf70Kk4k7UBpUEcZqKm9ksFGIVTeham_U-yVb0Cua3kYJsk3qcqt-o9DN_Hu00gk6wA3yx58G_sdx4t4NAUDSB6dcNvVZLuaAZw3P9GnBw88N9KvdW92Dx3qHZEx28OY6xTf1_pOPfJ8ToUSg/s1280/photo_2024-02-29_14-15-36.jpg

គួរបញ្ជាក់ដែរថា ប្រទេសដែលបានជាប់ក្នុងបញ្ជីទិសដៅទេសចរណ៍វប្បធម៌នៅអាស៊ីឆ្នាំ២០២៣នេះ រួមមាន ថៃ វៀតណាម ជប៉ុន ឥណ្ឌា ស្រីលង្ការ នេប៉ាល់ជាដើម។ រីឯតំណែងលេខ ១ ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេ រយៈពេល ៥ ឆ្នាំចុងក្រោយនេះ គឺ ឆ្នាំ ២០២៣ បានលើប្រទេសកម្ពុជា ,ឆ្នាំ២០២២ បានលើប្រទេសកម្ពុជា , ឆ្នាំ២០២១ បានលើប្រទេសថៃ , ឆ្នាំ ២០២០ បានលើប្រទេសវៀតណាម ,និងឆ្នាំ២០១៩ក៏បានលើប្រទេសវៀតណាមផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl-nmzUeubDXvwDvnPIvVdZ-wb7uUF8EYCIFtoyH-YDt1rjq8iHIJd0hEf8LUm7MeLEh-Jj0Ueogf5Bl8aS2Vv41RO_NdgFZLoROnYTGxpir27EaY40YXdNN5kKP_EFwWT2ZtzbYKd6G0BckRnqV-glvrjEQvhV48eHd5xlfQFd6XpnlqEVXbLTBj4Zrg/s1280/photo_2024-02-29_14-15-48.jpg