Home ព័ត៌មានជាតិ មកស្គាល់សម្តេចសង្ឃ ដែលជំនួសភារកិច្ចសម្ដេច ទេព វង្ស

មកស្គាល់សម្តេចសង្ឃ ដែលជំនួសភារកិច្ចសម្ដេច ទេព វង្ស

498
0

យោងតាមសេចក្តីសម្រេចរបស់រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានតែងតាំងសម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត ជាសម្តេចព្រះមហាសង្ឃរាជស្តីទី ជំនួសសម្ដេចព្រះអគ្គមហា សង្ឃរាជាធិបតី ទេព វង្ស ដែលបានយាងចូលព្រះទិវង្គត។

សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃកម្ពុជា នឹងទទួលភារកិច្ចជាសម្តេចព្រះមហាសង្ឃរាជស្ដីទីនៃកម្ពុជា។

ដោយឡែកសម្ដេចព្រះពោធិវង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ ទទួលភារកិច្ច ជាសម្តេចព្រះសង្ឃនាយកស្ដីទី គណៈមហានិកាយ នៃកម្ពុជា។

សូមបញ្ជាក់ថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់យាងព្រះទិវង្គត នៅថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧៖៤០នាទី ដោយព្រះជរាពាធ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ហើយនឹងបញ្ចប់ការធ្វើបុណ្យនៅថ្ងៃទី៣ ខែមីនា ខាងមុខនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvw9Xmc6JNkTFtvekvkzuEfLySiO1KuuJTZIWMprE3fdXpFrYWI1Hb62kII3fzGsu7lAyGPZ4gjZ6lr3q5NIY5hm4ldekhhdL9G_-FXSS0e2HDYWBfuGyp2HfVaTVuGckxPo3cIayHNBKMXoGPmWXPBCVYPwPzRAQ_MlcJRyKiJpcLZVK9Mg2V46IPJOI/s1086/image-1514-768x1086.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCN5OPi-xY91uPcsubbmVhQydFVQWVj6NIO1V6oinyPLz7R2T8U2TvuC-MPXvdaBeytLTB-vtLMqNA_2t45tAyGrPrBnu-juospryIYWfJDN8cHr0kkBjEIPws6FnW8YLSHB-xCSMhNMbcNWkmox5IMB7ib5qz334wLEH6Jy7dhmXhfU5N1Y5lBJ6EtZI/s1086/image-1515-768x1086.png