ភ្លើងកម្តៅកាន់តែក្តៅងំនៅលើបណ្តាញសង្គមពីគ្រួសាររបស់ឧកញ៉ា យឹម តាស្រង់ អ្នកនិពន្ធល្បីឈ្មោះ រួមជាមួយម៉ាក់អ៊ីអ៊ីភរិយាបច្ចុប្បន្ន និងអ្នកនាង សុគន្ធ អតីតភរិយារបស់លោក បន្ទាប់ពីអ្នកលេងបណ្តាញសង្គមរិះគន់ភ្លូកទឹកភ្លូកដីទៅកាន់ម៉ាក់អ៊ីអ៊ី«យកប្តីគេ» ក្រោយពីអ្នកនាង សុគន្ធ ចេញមក Live ស្នើឱ្យអតីតស្វាមីកុំលាបពណ៌ដើម្បីឱ្យមហាជនមើលមកថាខ្លួនជាម្តាយមិនមានទំនួលខុសត្រូ វនិយាយយកល្អខ្លួនឯង និងលើកតម្កើងប្រពន្ធក្រោយថាជាម្តាយចុងល្អតទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYCXJ_uvAl_Z6hPPLFSSNjBrcbUAwYF_cPT0JXCNY-c6UjB8KBJad90c5DL1Hd5o6EN4tfMjaquXBw_qJeQDSe0GyIHaLs5DwLUWBB0OmumFcT7IuJaRiyXSH2RLyU_lAFuBIdDHUbNOX8KZ9qzgXB48by6Q8H110CV1i-MR6Ak1_qtDdCGBp0TneHqEY/s2048/image_2024-02-24_11-09-09.png

ព្យាយាមមិនដែលតបតដោយការអត់ធ្មត់ជាទីបំផុត តែមតិអ្នកលេងបណ្តាញសង្គមជាច្រើនរិះគន់ខ្លួនមិនសំចៃទាំងមិនទាន់ដឹងមូលហេតុច្បាស់លាស់ និងកុំឱ្យម្ខាងទៀតបានចិត្តម៉ាក់អ៊ីអ៊ី បានLive នៅលើបណ្តាញសង្គមនាយប់ថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២៤ ឆ្លើយតបទៅកាន់អតីតភរិយាឧកញ៉ា យឹម តាស្រង់ និងអ្នករិះគន់ផងដែរ។ ម៉ាក់អ៊ីអ៊ី និយាយថា អ្នកដែលបង្កាច់បង្ខួចខ្លួនសូមឱ្យបុគ្គលនោះទទួលកម្មពាររកស៊ីខ្វះព្រឹកខ្វះល្ងាចនិងបកស្រាយអ្នកដែលចូលចិត្តជេរខ្លួនទាំងមិនដឹងរឿងអ្វី។ អ្នកជំនួញអនឡាញរូបនេះនិយាយទៀតថា ភាពថ្លៃថ្នូររបស់នាងអាចចូលមើលរាល់បណ្តាញសង្គមរបស់ខ្លួនមានប៉ុន្មានដងដែលមានប្រវត្តិបំពុលសង្គម និយាយដៀមដាមទៅកាន់បុគ្គលណាប្រើពាក្យឬCaptionបើរកបានជូន១០០០ដុល្លារ។ បើខ្លួនអ្នកនាងចង់ល្បីគឺចេញមកLive តាំងពីគេជេរនៅលើបណ្តាញសារព័ត៌មានមិនមែនសំងំដល់ថ្ងៃនេះនៅទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh136imqvPRcLvttFy79uC6lUhz5quU0H8s1ko_WmpasXZ1SrdLr1O4kZ0ZtWeb3WkCtwHA0LsDwLruO8oiJ09jkNeEAq0DnexVLl7pE11ne5PeteownjSqLyaxg430crgFmbc7AI1b5g0DT3gdLgh8ybynr5ZD3oTBeAcmTgTZL7nNEXLL8lqUGHH56Hw/s2048/image_2024-02-24_11-09-12.png

ម៉ាក់ អ៊ីអ៊ី ថាការចេញមកបកស្រាយនេះកុំឱ្យបុគ្គលនោះដែលសម្តៅដល់អតីតភរិយាស្វាមីរបស់ខ្លួនបានចិត្ត ឃើញនាងស្លូតមិនមែននាងភ្លើនោះទេនិងជំរុញឱ្យអ្នកនាង សុគន្ធ ដើរសួរមេធាវី នៅក្នុងស្រុកខ្មែរពាក្យណាដែលនាងប្រើបង្កាច់បង្ខូច ដៀមដាមនោះ ហើយអ្វីបានបំផ្លាញកិត្តិយសរបស់នាងបង្កាច់បង្ខូចឱ្យគេជេរទូទាំងប្រទេស។ ម៉ាក់អ៊ីអ៊ី ថាអ្នកដែលប្រើពាក្យប្រមាថខ្លួនធ្ងន់ធ្ងរទាំងមិនមានភស្តុតាងពិតប្រាកដនឹងប្រឈមជាមួយមេធាវីនាងឱ្យសូមទោសជាសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ0y8UXGQrjan9IJtcs83yrWa-S7I2Vc84Gyfx4n4kI0sUuQZx75jb2KMkpOPgQYhc7YuWg6pAW0A3Sf2C_eRuEANbKK9gAmWPig99JqBtCKo-oboaGc1LbYQ7y8sI_TPIPZKS1kXujrT1Ku9WnD1JkNbq8r_i9rPUZtL5z0OX9bx4T0q899pp989coeM/s2048/image_2024-02-24_11-09-14.png

ភរិយាឧកញ៉ា យឹម តាស្រង់ បានលើកឡើងទៀតថា ចំពោះពាក្យសម្តីខ្លួនដែលនិយាយថា ស្រលាញ់ឧកញ៉ា យឹម តាស្រង់ ដោយសារឃើញពោះម៉ាយមើលថែកូន៤នាក់ដោយសារឃើញគាត់ពោះម៉ាយលែងគ្នាហើយមិនបាននិយាយពេលមិនទាន់លែងគ្នានោះទេហើយសាច់រឿងនិយាយក៏មិនបានលើករឿងពីមុនដែរ ខណៈខ្លួនស្គាល់ឧកញ៉ា យឹម តាស្រង់ គឺគាត់ពោះម៉ាយ៧ឆ្នាំហើយហេតុអ្វីអ្នកមួយចំនួននិយាយថានាងយកប្តីគេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYqE2QWnMPygHt51T40ljNi3NF18FeRRx8C7kdoV503C1y87bvRyUS_Yjxlg5liyyhDVOkpjHvKF8axTP06dzab-uBu9_nChtxQqhmLs8sv8XhUuRfTYJTfb-O2poP3eS4iPVt-e1HI1kCkBWR5zROTIrQSvsggGAuiKGZ-E9JSjB4pqB6s0KAhGAmlbA/s2048/image_2024-02-24_11-09-17.png

នៅព្រឹកថ្ងៃទី២៤ កុម្ភៈ ឧកញ៉ា យឹម តាស្រង់ ក៏បានបង្ហោះសំណេរភ្ជាប់ជាមួយវីដេអូថា«
ប្រពន្ធខ្ញុំស្របច្បាប់ រៀបពិធីតូចតាចជូនដូនតាតាមប្រពៃណី និងមានឪពុកម្តាយទាំងសងខាងដឹងលឺតាមប្រពៃណី បែរជាជនអគតិខ្វះការពិចារណាខ្លះនិយាយថា “ស្រីក្រោយ” និងហៅជន “ដណ្តើមប្តីគេ”ទៅវិញ ដោយសារតែទង្វើរមនុស្សម្នាក់ធ្វើឱ្យមានការយល់ច្រឡំលើជីវិតគ្រួសារខ្ញុំ ហើយម្នាក់នោះជាមនុស្សដែលលែងលះគ្នាជាមួយខ្ញុំជាង៧ឆ្នាំមកហើយ បែរជាមានគំនិតអគតិតែងតែបង្ហាញឈ្មោះខ្ញុំជាសាធារណៈតាមបណ្តាញសង្គមជាច្រើនលើកច្រើនសារធ្វើឱ្យមហាជនមានយល់ច្រលំមកលើខ្ញុំ។ អាណិតប្រពន្ធខ្ញុំខ្លោចចិត្តដែលនៅសុខៗគេជេរព្រោងព្រាតទាំងអូនមិនដឹងអ្វីសោះដោយសារតែជនម្នាក់នោះ Live បំភ្លៃការពិត»។ ជាមួយគ្នានេះ អ្នកនិពន្ធល្បីឈ្មោះមានងារជាឧកញ៉ារូបនេះបានសំណូរពរទៅកាន់មហាជនមួយចំនួនមុនពេល Share សសេរខេបសិន ឬខមមិនវែកញ៉ែកតែៗស្ករៗ ជេរដៀលប្រទេចផ្តាសា រឿងអ្វីមួយលើបណ្តាញសង្គម សូមធ្វើការពិចារណា វិភាគថ្លឹងថ្លែង មុនពេលអ្នកសម្រេចចិត្ត Share & Comment ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp__kRd02g_2PNrP8sDtzgQcpLBQfr8IvpJBjVu6zw0tcK13G0q5CWRwRAejBKqZU_uqfdGNwLXHv5WHJzn8nhvuD9RtZloB6hr6X2t78p3_oMCFJSoPv1MA3rSb2e5c5QMX7nUiGu8DfqPrG37nw5Rm9W_RmEbmU6gVREUPs22tqIaQ5QS6vk53383w4/s2048/image_2024-02-24_11-09-08.png

គួរបញ្ជាក់ថា រឿងហេតុបានក្លាយជាកម្តៅខ្លាំងបន្ទាប់ម៉ាក់អ៊ីអ៊ីទម្លាយមូលហេតុដែលបណ្ដាលឱ្យខ្លួនបាក់ចិត្តស្រលាញ់ទៅលើឧកញ៉ា យឹម តាស្រង់ ដោយសារតែឃើញស្វាមីខ្លួន ជាមនុស្សម៉ត់ចត់ការងារ ជាមនុស្សប្រុសតែមានទំនួលខុសត្រូវមើលថែទាំកូន៤នាក់តែម្នាក់ឯងចង់ចូលមកបំពេញចំណុចខ្វះខាតទាំងនេះ។ ពាក្យសម្តីនេះហើយធ្វើឱ្យអតីតភរិយាមិនពេញចិត្តចេញមកlive ស្នើឱ្យអតីតស្វាមីកុំលាបពណ៌ខ្លួនដើម្បីឱ្យមហាជនមើលមកថាអ្នកនាងជាម្តាយមិនមានទំនួលខុសត្រូវកុំលាបពណ៌ពេលសម្ភាសន៍ ឬធ្វើវីដេអូអ្វីប៉ះពាល់ដល់អ្នកនាង ហើយកុំនិយាយយកល្អខ្លួនឯង និងលើកតម្កើងប្រពន្ធក្រោយថាជាម្តាយចុងល្អតទៅទៀត។ កូនៗគឺចិញ្ចឹមរួមគ្នាគ្មាននរណាចិញ្ចឹមផ្តាច់មុខឡើយហើយមូលហេតុដែលខ្លួននាងឱ្យកូនៗទៅរស់នៅជាមួយ ឧកញ៉ា យឹម តាស្រង់ ជាឪពុកចិញ្ចឹមដោយសារចង់ឱ្យកូនមានអនាគតល្អព្រោះដឹងថាច្បាស់ថាខ្លួនគ្មានសមត្ថភាព៕