Home ព័ត៌មានជាតិ បុគ្គលដែលចាក់ដីលុបទឹកទន្លេ ប្រឈមមុខជាប់ពន្ធនាគារ១ឆ្នាំដល់៥ឆ្នាំ

បុគ្គលដែលចាក់ដីលុបទឹកទន្លេ ប្រឈមមុខជាប់ពន្ធនាគារ១ឆ្នាំដល់៥ឆ្នាំ

164
0

ថ្មីៗនេះ មានករណីចាក់ថ្មចូលផ្ទៃទន្លេនៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយបានចាក់ចូលផ្ទៃទន្លេប្រវែង ៥៥ម៉ែត្រ និងគ្រោងចាក់បណ្តោយទន្លេប្រវែង ២៩៤.៦ម៉ែត្រ (បច្ចុប្បន្នទើបចាក់បានប្រវែង ១៣០ម៉ែត្រ) ដោយបានដំណើរការតាំងពីថ្ងៃទី០២ ខែមករា ឆ្នាំ ២០២៤ មកម្ល៉េះ។

ជុំវិញករណីនេះ ក្រសួងធនធានទឹកបានចេញលិខិតប្រកាសថា៖”សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដើម្បីចាក់ខ្សាច់លុបនេះ នឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ហើយជាបទល្មើសដែលមានបញ្ញត្តនៅក្នុងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចែងថាត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន(៥.០០០.០០០)រៀល ដល់ ដប់លាន (១០.០០០.០០០)រៀល និង/ឬដាក់ពន្ធនាគារពីមួយ(១)ឆ្នាំ ដល់ប្រាំ(៥)ឆ្នាំ ចំពោះបុគ្គលដែលបង្កឧបសគ្គ ឬធ្វើឱ្យរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ ដោយគ្មានការអនុញ្ញាត។ គ្រប់ករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេមួយជាពីរ”។

តែយ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហានេះអាជ្ញារធរខេត្តកំពង់ចាម ក៏បានឱ្យបុគ្គលនោះ ធ្វើការកាយនិងយកថ្មដែលបានចាក់រួចហើយនោះចេញវិញឱ្យអស់ ក្នុងរយៈពេលយ៉ាងយូរ ៧០ ថ្ងៃជាកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ៕