ក្រោមការដឹកនាំរបស់ជំទាវ ចន ច័ន្ទលក្ខណា ក្នុងតួនាទីជាប្រធានសមាគមសិល្បករខ្មែរទទួលរងនូវសម្តីរិះគន់ទក់សាច់ទាំងមហាជននិងអ្នកក្នុងចង្កោមសិល្បៈមួយចំនួននិងមានការចោទប្រកាន់ថាសិល្បៈមានបក្ខពួកនិយមនិងបញ្ហាផ្សេងៗជាច្រើនទៀត។ ជាមួយការរិះគន់អតីតតួឯកស្រីដ៏ល្បីល្បាញនេះស្រាប់តែផ្ញើជូនអ្នកថាប្រធាន ល្ងង់ និង អត់ធ្វើអ្វីសោះខណៈដែលកំពុងតែដុតដៃដៃជើងជួយរឿងក្តីក្ខាំងរបស់តារាសម្តែង លី ណូរ៉ា។
តារាសម្តែង លី ណូរ៉ា រងនូវបណ្តឹងពីបទឆបោកលុយប្រមាណ៣ម៉ឺនដុល្លារ ពីអាណិកជនខ្មែរនៅអូស្រ្តាលីដោយលោកអះអាងថាលោកមិនជាប់ពាក់ព័ន្ធនោះទេដោយមានគេបង្កើតគណនីក្លែងក្លាយយករូបលោកទៅដាក់ ខណៈមកទល់ពេលនេះលោកបានបំភ្លឺជូនតុលាការ២ដងហើយក្រោមការជួយជ្រោមជ្រែងពីប្រធានសមាគមសិល្បករខ្មែរ។ រឿងក្តីនៅមិនទាន់បញ្ចប់តារាសម្តែងរូបនេះនៅតែទទូចស្វែងរកយុត្តិធម៌សម្រាប់ខ្លួន ហើយជំទាវ ចន ច័ន្ទលក្ខណា នៅបន្តជួយជ្រោមជ្រែងផ្នែកផ្លូវច្បាប់ដដែល។
នៅថ្ងៃទី២២ ខែកុម្ភៈ តារាសម្តែង លី ណូរ៉ា បានសរសេរថា «ពិភាក្សាបន្ថែមជាមួយបងស្រីជំទាវ Chanlakhena Chorn ប្រធានសមាគមសិល្បករ និងបងប្រុសមេធាវី គោរពស្នើសុំទៅកាន់តុលាការដើម្បីបញ្ជូនសំណុំរឿងខ្ញុំទៅកាន់ នាយកដ្ឋានប្រឆាំងបទលើ្មសបច្ចេកវិទ្យាពន្លឿនបើកការស្រាវជ្រាវ ស្វែងរកជនល្មើសក៏ដូចជាបង្ហាញភាពស្អាតស្អំមិនជាប់ពាក់ព័ន្ធជាមួយខ្ញុំ។ដើម្បីបញ្ចប់សំណុំរឿង បណ្ដឹងព្រហ្មទណ្ឌ របស់ខ្ញុំឱ្យបានឆាប់បំផុត ។ សូមថ្នាក់ដឹកនាំ
សូមតុលាការកំពូល សូមនាយកដ្ឋាន បច្ចេកវិទ្យា សូមស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ជួយរកយុត្តិធម៌ឱ្យខ្ញុំបានឆាប់រហ័សផង»។
ក្នុងតួនាទីជាប្រធានសមាគម ខ្នះខ្នែងជួយអ្នកសិល្បៈដែលមានបញ្ហា ប៉ុន្តែអ្នកមួយចំនួនមើលមិនឃើញពីការធ្វើការរបស់ខ្លួនជំទាវ ចន ច័ន្ទលក្ខណា បានស៊ែរការបង្ហោះរបស់តារាសម្តែង លី ណូរ៉ា ភ្ជាប់ជាមួយសម្តីថា «ផ្ញើជូនអ្នកនិយាយថាប្រធាន ល្ងង់ និង អត់ធ្វើអ្វីសោះ»។.png)
ជំទាវ ចន ច័ន្ទលក្ខណា បានប្រកាសបញ្ចប់អណត្តិរបសខ្លួន ត្រៀមរៀបចំជ្រើសរើសបោះឆ្នោតប្រធានសមាគមថ្មីនាពេលខាងមុខ។ ប្រធានសមាគមរូបនេះបានកាន់អំណាចចាប់ពីថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ២០១៧ រហូតមកដល់ពេលនេះមានរយៈពេលជាង ៦ឆ្នាំហើយដោយសារតែស្ថានភាពកូវីដទើបសម្រេចពន្យារពេលបោះឆ្នោតអណត្តិថ្មីរហូតមកដល់បច្ចុប្បន្ន៕










